ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​វិធី​ប្រ​គល់​ម​ហា​រង្វាន់​​ពី​អ្នក​ឯក​ទេស​មាត់​ធ្មេញ​ ទ្រី​សា!

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ ​លោក​​វេជ្ជ​បណ្ឌិត​ជុំ ហាក់ ​នាយក​ទី​ផ្សារ​នៃ​ក្រុម​ហ៊ុន​​វើ​លហ៊ែល​ហ្វា​ម៉ា​ស្យូ​​ធី​ខល បាន​ថ្លែង​​​​​ថា ក្រុម​ហ៊ុន​វើល​ហ៊ែល​ហ្វា​ម៉ា​ស្យូ​ធី​ខល មាន​ចក្ខុ​វិស័យ​ក្នុង​ការ​នាំ​ចូល លក់ និង​ចែក​ចាយ​នូវ​​​ផលិត​ផល ដែល​បម្រើ​ដល់​សុខ​ភាព​​របស់​ប្រ​ជា​ពល​រដ្ឋ​​ ។ សព្វ​ថ្ងៃ​​នេះ​ក្រុម​ហ​៊ុន​បាន​នាំចូល​នូវ​ផលិត​ផល​ទឹក​ដោះ​​គោ​ម្សៅ​ Fabimilk ​​សម្រាប់​ទារក​ និង​កុមារ​ ព្រម​ទាំង​​​សម្រាប់​ស្ត្រី​​ដែល​មាន​ផ្ទៃ​ពោះ​នiង​បំ​បៅ​កូន​ដោយ​​ទឹក​

រាជ​ធានី​ភ្នំពេញ​ ៖​ ​លោក​​វេជ្ជ​បណ្ឌិត​ជុំ ហាក់ ​នាយក​ទី​ផ្សារ​នៃ​ក្រុម​ហ៊ុន​​វើ​លហ៊ែល​ហ្វា​ម៉ា​ស្យូ​​ធី​ខល បាន​ថ្លែង​​​​​ថា ក្រុម​ហ៊ុន​វើល​ហ៊ែល​ហ្វា​ម៉ា​ស្យូ​ធី​ខល មាន​ចក្ខុ​វិស័យ​ក្នុង​ការ​នាំ​ចូល លក់ និង​ចែក​ចាយ​នូវ​​​ផលិត​ផល ដែល​បម្រើ​ដល់​សុខ​ភាព​​របស់​ប្រ​ជា​ពល​រដ្ឋ​​ ។ សព្វ​ថ្ងៃ​​នេះ​ក្រុម​ហ​៊ុន​បាន​នាំចូល​នូវ​ផលិត​ផល​ទឹក​ដោះ​​គោ​ម្សៅ​ Fabimilk ​​សម្រាប់​ទារក​ និង​កុមារ​ ព្រម​ទាំង​​​សម្រាប់​ស្ត្រី​​ដែល​មាន​ផ្ទៃ​ពោះ​នiង​បំ​បៅ​កូន​ដោយ​​ទឹក​ដោះ​ ដែល​ផលិត​នៅ​ប្រ​ទេស​បារាំង​ និង​ហូ​ឡង់ ។ ជា​ពិសេស​​ក្រុម​ហ៊ុនក៏​បានលក់​ និង​ចែក​ចាយ​នូវ​​ផលិត​​ផល​សម្រាប់​ថែរក្សា​សុខ​ភាព​​មាត់ធ្មេញ​ក្រោម​ពាក្យ​ស្លោក​ថា ទ្រី​សា-​អ្នក​ឯក​ទេស​​​មាត់ធ្មេញ! ដែល​ផលិត​​នៅប្រ​ទេស​ស្វីស ផលិត​ដោយ​​រោង​ចក្រ​​ដែល​មានអាយុ​កាល​​ធ្វើ​ចរាចរ​​​នៅ​លើ​​ទី​ផ្សារ​​១២៥ ឆ្នាំ​មក​ហើយ ។ ទ្រី​សា​ (Trisa) ​មាន​​ជា​ប្រ​ភេទ​ថ្នាំ ដុស​ធ្មេញ​​ ​ច្រាស​​ដុស​ធ្មេញ​ ខ្សែ​សម្អាត​ ចន្លោះ​ធ្មេញ​ និងជ័រ​សម្រាប់​សម្អាត មាន​គុណ​ភាពល្អ​បំផុត​ របស់​ប្រ​ទេស​ស្វីស ។

លោក​សំ​រិត ណាក់ ជំនួ​យ​ការ​​​​នាយក​ផ្នែក​​ទីផ្សារ​ និ​ង​ជា​ប្រ​ធាន​​​ផ្នែក​លក់​ផលិត​ផល​​ទ្រី​សា​បានពន្យល់​យ៉ាង​ក្បោះ​ក្បាយ​ថា ថ្នាំ​ដុស​ធ្មេញ​ទ្រី​សា ទាំង​អស់​​មាន​ប្រ​សិទ្ធ​​ភាព​ដូច​គ្នា​​ក្នុង​ការ​ ៈ
-​ការ​ពារ​ដង្កូវ​ស៊ី​ធ្មេញ -ការ​​ពារ​​​ធ្មេញ​ពី​ការ​សឹក​រេច​រឹល -​ការ​ពារ​អញ្ចាញ​​ធ្មេញ​ឱ្យ​រឹង​មាំ​
-កម្ចាត់​​បាក់​តេរី និង​កំណក​កំបោរ ​ស្នឹម​តែ កា​ហ្វេ​ បារី ជា​ពិសេស​ទ្រី​សាបាន​​បន្ថែម​ជូន​​​នូវ​ឯក​​ទេស​ផ្សេង​​​ៗគ្នា​តម្រូវ​​តាម​សុខ​ភាព​​មាត់ធ្មេញ ​របស់​លោក​អ្នក​ដូច​ជា ៖
-ថ្នាំ​ដុស​ធ្មេញ​​ទ្រី​សា clinical wit​e ​សម្រាប់ជួយ​ឱ្យ​ធ្មេញ​​ស ហើយ​ភ្លឺ​រលោង​ ។​
-ថ្នាំ​ដុស​ធ្មេញ​ទ្រី​សា Clinical Sensitive ​សម្រាប់​បំបាត់​អា​ការ​ស្រៀវ​ធ្មេញ, រាក់​ស៊ី​
ធ្មេញ ។
-ថ្នាំ​ដុស​ធ្មេញ​ទ្រី​សា clinical Herbal ​សម្រាប់​​បំ​បាត់​ការឈាម​តាម​​ជើង​​ធ្មេញ និង​កម្ចាត់​​​​កំណក​កំ​បោរ​ស្នឹម​តែ​ ​កា​ហ្វេ​​បារី ។
-ថ្នាំ​ដុស​ធ្មេញ​​ទ្រី​សា clinical Cold and Fresh សម្រាប់​បំ​បាត់​​អា​ការ​​ក្លិន​មាត់​មិន​ល្អ​ធ្វើ​ឱ្យ​ខ្យល់​ដង្ហើម​​ស្រស់​ថ្លា
-ថ្នាំ​ដុស​​ធ្មេញ​ទ្រី​សា clinical care 6in1 ​សម្រាប់​តម្រូវ​ការ​​គ្រប់​ស្ថាន​ភាព​មាត់​ធ្មេញ ។
លោក​​បានមាន​ប្រ​សាសន៍​បន្ថែម​​ថា ​ដើម្បី​​ថ្លែង​អំណរ​គុណ​ចំពោះ​អតិ​ថិជន​ដែល​បានគាំ​ទ្រ​​ ផលិត​ផល​​ទ្រី​សា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ទើប​នៅ​​ឆ្នាំ​២០១១ នេះ ​ក្រុម​ហ៊ុន​បាន រៀប​ចំ​​កម្ម​វិធី​ចាប់​ឆ្នោត​ និង​ប្រ​គល់​រង្វាន់​ជូន​ដល់​អតិ​ថិជន​នៅថ្ងៃ​នេះ ។ ដែល​រង្វាន់​ទាំង​អស់រួម​​មាន៖
-MOTO HONDA C -១២៥ ស៊េរី​ឆ្នាំ​​២០១១ ចំនួន​១​រង្វាន់
-MOTO HONDA C -១១០ ស៊េរី​ឆ្នាំ​​២០១២ ចំនួន​១​រង្វាន់
-ទូរ​ទស្សន៍ SONY -LCD ​៣២​អ៊ីញ២​រង្វាន់
-ទូ​ទឹកកក PANASONIC ៤​រង្វាន់
-​ទូរស័ព្ទ  NOKIA ​ចំនួន​​​៨​រង្វាន់
-ឆ្នាំ​ង​ដាំ​បាយ​​ International ​៤០​រង្វាន់ និង​
-ផលិត​ផល​ទ្រី​សា​សម្រាប់​ប្រើ​រយៈ​ពេល​១​ឆ្នាំ​២០០រង្វាន់ ៕