ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិថិជន​​​​ជា​ច្រើន​​បាន​​ឈ្នះ​​មាស​​នៅក្នុង​​កញ្ចប់​​​មី​ខ្លា​​ឃ្មុំ​​​ក្រហម​​​និង​​មីហេឡូ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ចាប់ពីរាជធានីរហូត​ដល់ក្រុងប៉ោយប៉ែត ពីប៉ៃលិនដល់ក្រចេះមាន អតិថិជនរាប់រយពាន់នាក់បានឈ្នះរង្វាន់ពី កម្មវិធី«ញ៉ាំមីខ្លាឃ្មុំក្រហមឈ្នះមាស»ដោយ​ ពួកគាត់គ្រាន់តែទិញមីខ្លាឃ្មុំក្រហមឬមីហេឡូ។ កម្មវិធីនេះ បានផ្តល់នូវឱកាសឈ្នះរង្វាន់​ជាច្រើន​ដល់អតិថិជន និងអ្នកលក់នៅតាមដេប៉ូចែក​ចាយ​នានាទូទាំងប្រទេសនូវរង្វាន់មាស និងរង្វាន់មីខ្លា​ឃ្មុំក្រហម

រាជធានីភ្នំពេញ​  ៖ ចាប់ពីរាជធានីរហូត​ដល់ក្រុងប៉ោយប៉ែត ពីប៉ៃលិនដល់ក្រចេះមាន អតិថិជនរាប់រយពាន់នាក់បានឈ្នះរង្វាន់ពី កម្មវិធី«ញ៉ាំមីខ្លាឃ្មុំក្រហមឈ្នះមាស»ដោយ​ពួកគាត់គ្រាន់តែទិញមីខ្លាឃ្មុំក្រហមឬមីហេឡូ។ កម្មវិធីនេះ បានផ្តល់នូវឱកាសឈ្នះរង្វាន់​ជាច្រើន​ដល់អតិថិជន និងអ្នកលក់នៅតាមដេប៉ូចែក​ចាយ​នានាទូទាំងប្រទេសនូវរង្វាន់មាស និងរង្វាន់មីខ្លា​ឃ្មុំក្រហម ជាច្រើនរង្វាន់នៅក្នុងកញ្ចប់ ។

ប្រជាជនជាច្រើននៅទូទាំងប្រទេសបាន​និយាយមិនដាច់ពីមាត់អំពីកម្មវិធី«ញ៉ាំមីខ្លាឃ្មុំ ក្រហមឈ្នះមាស» ។ ជាការពិត អ្នកឈ្នះរង្វាន់​មាសទាំងដប់រូបបានសម្រចនូវក្តីសុបិនក្នុងការ ពង្រីកមុខជំនួញប្រចាំគ្រួសារ និងការធ្វើឱ្យជីវិត​កាន់តែប្រសើរឡើង។ ដូចជា លោកញ៉េប ឈឹត អាយុ៣៧ឆ្នាំរស់នៅភូមិពាំងល្វា ស្រុកឧត្តុង្គ ខេត្ត​កំពង់ស្ពឺ បានមានសំណាងឈ្នះរង្វាន់ មាស ៥ជីពីមីខ្លាឃ្មុំក្រហម ។ លោកបានបង្ហាញពី​អារម្មណ៍ដ៏រីករាយនេះថា«ក្រុមគ្រួសារខ្ញុំសុទ្ធ​តែសប្បាយចិត្តដូចខ្ញុំអុីចឹង​ដែរ ព្រោះថា​រង្វាន់​មាសនេះជួយឲ្យគ្រួសារខ្ញុំមានលទ្ធភាពពង្រីក​មុខជំនួញកាន់តែជោគជ័យថែមទៀត»។

ទន្ទឹមនឹងនេះ អ្នកស្រី លី វ៉ាន់នី អាយុ៤២ឆ្នាំ មកពីខេត្តបាត់ដំបងបានជ្រើសរើសយកមីខ្លា​ឃ្មុំ​ក្រហម និងមីហេឡូសម្រាប់ហាងលក់មី​របស់​គាត់ជាច្រើនខែមកហើយ ហើយគាត់មានការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលគាត់ឃើញមាន​រង្វាន់មាស៥ជី នៅក្នុងកញ្ចប់មីដែលគាត់បាន​ទិញ ។ គាត់បានបង្ហាញនូវភាពរីករាយថា  «ខ្ញុំបានទិញមីខ្លាឃ្មុំក្រហម និងមីហេឡូ ជាច្រើន​កេសសម្រាប់ហាងលក់មីរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនធ្លាប់​គិតថាអាចឈ្នះរង្វាន់ឡើយ ។ ឥឡូវនេះ ខ្ញុំបាន​ឈ្នះមាស៥ជី ខ្ញុំស្ទើរតែមិនជឿសោះ!​ខ្ញុំ​សប្បាយ​ចិត្តណាស់ ទីបំផុត ខ្ញុំអាចពង្រីក​ហាង​មីរបស់ខ្ញុំ​ឱ្យ​កាន់តែធំជាងមុនសម្រាប់អតិថិជន »។

ក្រុមហ៊ុន Asia Foods គឺជាក្រុមហ៊ុននាំមុខ គេនៅកម្ពុជា ក្នុងឧស្សាហកម្មមីកញ្ចប់ដែលមាន ផលិតមីចំនួនពីរប្រភេទ គឺមីខ្លាឃ្មុំក្រហមនិង មីហេឡូ ។ ដោយមានការគាំទ្រយ៉ាងច្រើនពី អតិថិជននៅកម្ពុជា មីខ្លាឃ្មុំក្រហម និងមីហេឡូ កំពុងក្លាយជាមីដែលទទួលបានការចូលចិត្ត បំផុតពីសំណាក់ប្រជាជនកម្ពុជាទាំងគុណភាព និងតម្លៃ។ តាមរយៈកម្មវិធីពិសេសនេះ ក្រុមហ៊ុន Asia Foods សូមថ្លែងអំណរគុណដល់អតិថិជន កម្ពុជាទាំងអស់ដែលតែងតែគាំទ្រផលិតផល របស់ក្រុមហ៊ុនយើងខ្ញុំ ៕