ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​តាំង​ងួន​ងួន​ត្រេ​ឌី​ង​ផ្តល់​ម៉ូតូ​ស្មាស​វី​ដល់​អតិថិជន​របស់​ខ្លួន​ដែល​ឈ្នះ​រង្វាន់​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ តាម​រយៈការ​ផ្សាយ​បន្ត​ផ្ទាល់​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ក្នុង​កម្ម​ វិធី​តន្ត្រី​អា​ស៊ី​អា​គ្នេយ៍​យប់​ថ្ងៃ​អាទិត្យ​ទី​២៥​ ធ្នូ ក្រុម​ហ៊ុន​តាំ​ង​ងួន​ងួន​ត្រេ​ឌី​ង​ដែល​ជា​ក្រុម​ហ៊ុន​នាំ​ផលិត​ផល​ភើ​ ហ្វិក​ឃែរ​ផ្តាច់​មុខ​នៅ​ព្រះ​រាជាណា​ច​ក្រ​កម្ពុជា​ បាន​ផ្តល់​រង្វាន់​ម៉ូតូ​ស្មាស​វី​ស៊េរី​២០១២ ចំនួន​១​គ្រឿង​ដល់​អតិថិជន​ដែល​បាន​ធ្វើ​ការ​ចាប់​

រាជ​ធានី​ភ្នំពេញ ៖  តាម​រយៈការ​ផ្សាយ​បន្ត​ផ្ទាល់​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ក្នុង​កម្ម​វិធី​តន្ត្រី​អា​ស៊ី​អា​គ្នេយ៍​យប់​ថ្ងៃ​អាទិត្យ​ទី​២៥​ ធ្នូ ក្រុម​ហ៊ុន​តាំ​ង​ងួន​ងួន​ត្រេ​ឌី​ង​ដែល​ជា​ក្រុម​ហ៊ុន​នាំ​ផលិត​ផល​ភើ​ហ្វិក​ឃែរ​ផ្តាច់​មុខ​នៅ​ព្រះ​រាជាណា​ច​ក្រ​កម្ពុជា​ បាន​ផ្តល់​រង្វាន់​ម៉ូតូ​ស្មាស​វី​ស៊េរី​២០១២ ចំនួន​១​គ្រឿង​ដល់​អតិថិជន​ដែល​បាន​ធ្វើ​ការ​ចាប់​ឆ្នោត​ និង​ឈ្នះ​រង្វាន់​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១១​ កន្លង​មក​​ហើយ​នៅ​ក្នុង​ពិធី​ផ្សា​យ​បន្ត​ផ្ទាល់​របស់​តន្ត្រី​អា​ស៊ី​អាគ្នេយ៍នេះ​ ក្រុម​ហ៊ុន​បាន​ធ្វើ​ការ​ចាប់​រង្វាន់​ និង​ផ្តល់​ម៉ូតូ​ស្មាស​វី​ចំនួន​៣​គ្រឿង​ទៀត​ ​ដល់​អតិថិជន​ដែល​ប្រើ​ប្រាស់​ផលិត​ផល​ភើ​ហ្វិក​ឃែរ​របស់​ក្រុម​ហ៊ុន​តាំង​ងួន​ងួន​នៅ​ដំ​ណាច់​ឆ្នាំ​២០១១ ។

អតិ​ថិជន​ដែល​បាន​ឈ្នះ​រង្វាន់​ម៉ូតូ​ស្មាសវី​ចំនួន​១​គ្រឿង​កាលពី​ខែ​វិច្ឆិកា​ គឺ​ឈ្មោះលី​ នី​ ភេទ​ប្រុស​ មក​ពី​ស្រុក​ស្អាង​ ខេត្ត​កណ្តាល បាន​និយាយ​ថា នេះ​គឺ​ជា​រង្វាន់​ពិត​ៗ​មិន​ក្លែង​បន្លំ​នោះ​ទេ​ ហើយ​សូម​ឱ្យ​អតិថិជន​ប្រើ​ប្រាស់​ផលិត​ផល​ភើ​ហ្វិក​ឃែ​រ​របស់​ក្រុម​ហ៊ុន​តាំង​ងួន​ងួន  ជឿជាក់​ថា​ពិ​ត​ជា​ទទួល​បាន​រង្វាន់​ពិតៗ ។

អតិថិជន​ដែលត្រូវ​បាន​​ចាប់​ឆ្នោត​នៅ​ក្នុង​ហិប​​ឆ្នោត​​​ម៉ូតូ​ស្មាស​វី​ចំនួន​៣​គ្រឿង​​​តាម​រយៈ​ការ​ផ្សា​យ​បន្ត​ផ្ទាល់​របស់​តន្ត្រី​អាស៊ី​អាគ្នេយ៍យប់​ថ្ងៃ​អាទិត្យ​ហើយ​ជា​រង្វាន់​ខែ​ធ្នូ ដំណាច់​ឆ្នាំ​២០១១ របស់​ក្រុម​ហ៊ុន​​តាំង​ងួន​ងួន​មាន​ដូចជា​ ឈ្មោះ​ស៊ូ​វ៉ាន្នី មាន​លេខ​ទូ​រស័ព្ទ​០១២ ៨៥១ ៧៩៩ ឈ្មោះ​អ៊ឹង សុភា ភេទ​ស្រី​លេខ​ទូរស័ព្ទ​០១២ ២២០​​៧៥៧ ​និង​អតិថិជន​ម្នាក់​ទៀត​បាន​ដាក់​ឈ្មោះ​ប៉ុន្តែ​ដាក់​នៅ​ក្នុង​សន្លឹក​ឆ្នោត៤bលេខ​ទូ​រស​័ព្ទ​០៩៨ ៩៩២ ២៧៧ ។

ចំពោះ​អតិថិជន​​​ឈ្នះ​រង្វាន់​ម៉ូតូ​ចំនួន​៣​គ្រឿង​នេះ​អ្នក​ចាត់​ចែង​ផ្តល់​រង្វាន់​បា​ន​ប្រកាស​ឱ្យ​អតិថិ​ជន​ទៅ​ទទួល​​រង្វាន់​នៅ​អាសយដ្ឋាន​ក្រុម​ហ៊ុន​អគារ​លេខ​២A១០ ផ្លូវ​១១៨ សង្កាត់​ផ្សារ​ថ្មី​ទី១ ខណ្ឌ​ដូន​ពេញ ឬ​ទាក់​ទង​តាម​ទូរស័ព្ទ​០២៣ ២២១ ២៧៨ ។

ក្រុ​ម​ហ៊ុន​តាំង​ងួន​ងួន​ត្រេ​ឌី​ង​នាំចូល​ផលិត​ផល​​ទូ​ទាំង​ប្រទេស​កម្ពុជា​ មាន​ដូច​ជា​អាហា​រ​បំ​ប៉ន​សក់ ស្ពៃ​បាញ់​ព្យាបាលសក់ ក្រែម​អប់​សក់ សាប៊ូដុស​ខ្លួន ក្រែម​ប្តូរ​ពណ៌​សក់ ម្សៅ​ហាយ​ឡាយ​សក់ ហ្វូម​ថែរក្សា​ស្បែក​មុខ ៕            ជីតា