ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​កក្រើក​មុខ​ប្រាសាទ​ព្រះ​វិហារ​ បំណែក​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ថ្មី​ទៀត​បាន​នៅ​មុខ​គោ​បុរៈទី៥

12 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ឧបទ្ទវហេតុ​​​ផ្ទុះ​​លើ​​មេឃ​​​ បាន​បន្លឺ​​សំឡេង​​​​​យ៉ាង​កក្រើក​​​​នៅ​​លើ​​តំបន់​​មុខ​​ប្រាសាទ​ព្រះ​ វិហារ និង​បាន​ធ្វើ​​​​​ឱ្យ​មាន​​ការ​​​ផ្អើល​​​ជា​ខ្លាំង​​ដោយសារ​​​ជា​តំបន់​​​​ ធ្លាប់​ប្រឈម​​​មុខ​គ្នា​​រវាង​​​កងទ័ព​​​កម្ពុជា​-​ថៃ​ ។ ទោះបី​ជា​បែប​ណា​ ​សំឡេង​​​ផ្ទុះ​​​កក្រើក​​​​មេឃលើ​តំបន់​​​​ប្រាសាទ​​ព្រះ​វិហារ​​នោះ​​ មិនមែន​​​ជា​ការ​​​ផ្ទុះ​​គ្រាប់​​ផ្លោង​​ឬ​​គ្រាប់​​ដែល​បា.ញ់​​​

ខេត្តព្រះវិហារ ៖ ឧបទ្ទវហេតុ​​​ផ្ទុះ​​លើ​​មេឃ​​​ បាន​បន្លឺ​​សំឡេង​​​​​យ៉ាង​កក្រើក​​​​នៅ​​លើ​​តំបន់​​មុខ​​ប្រាសាទ​ព្រះ​វិហារ និង​បាន​ធ្វើ​​​​​ឱ្យ​មាន​​ការ​​​ផ្អើល​​​ជា​ខ្លាំង​​ដោយសារ​​​ជា​តំបន់​​​​ធ្លាប់​ប្រឈម​​​មុខ​គ្នា​​រវាង​​​កងទ័ព​​​កម្ពុជា​-​ថៃ​ ។ ទោះបី​ជា​បែប​ណា​ ​សំឡេង​​​ផ្ទុះ​​​កក្រើក​​​​មេឃលើ​តំបន់​​​​ប្រាសាទ​​ព្រះ​វិហារ​​នោះ​​មិនមែន​​​ជា​ការ​​​ផ្ទុះ​​គ្រាប់​​ផ្លោង​​ឬ​​គ្រាប់​​ដែល​បាញ់​​​នោះ​ទេ​ តែ​ជា​​ហេតុការណ៍​​​ផ្ទុះ​​​​លើលំហ​មេឃ​​ ​ហើយ​​បន្ទាប់មកក៏​​មាន​​បំណែក​​​​ផ្សេងៗ​​​​បាន​​​ធ្លាក់​​​​នៅ​រាយ​ប៉ាយ​​​ក្នុង​តំបន់​​​នោះ ​​ដែល​​​មិន​​ខុស​ពី​​​​ការ​ផ្ទុះ​​​ធ្លាក់​​​​កាលពី​​ខែ​សីហា​ កន្លងទៅ​​ នៅ​​ស្រុក​​​គូលេន និង​ត្រូវ​​ប្រកាស​​​​ថា​ជា​​​បំណែក​​យន្ត​ហោះ​​គ្មាន​មនុស្ស​​បើក ។

ហេតុការណ៍​​​ថ្មីនេះ​​​​ត្រូវ​បាន​​​រាយ​ការណ៍​​​ឱ្យ​ដឹង​​ថា នៅ​វេលា​ម៉ោង​១០​ និង​៣៥នាទី​ព្រឹក​ថ្ងៃ​ទី​២២ ធ្នូ នៅ​លើ​ផ្ទៃ​មេឃ​ភាគ​ខាង​ជើង​គោបុរៈ​ទី​៥នៃ​ប្រាសាទ​ព្រះ​វិហារ ​មាន​ហេតុ​ការ​ណ៍​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ ​ដោយ​សារ​មាន​ស្នូរ​សំឡេង​ផ្ទុះ​លាន់​ឮ​កក្រើក​មេឃ​ជា​ច្រើន​ដង ដែល​មាន​កម្ពស់​ប្រហែល​ជាង​មួយ​គីឡូម៉ែត្រ​ ហើយ​ក៏​មាន​ផ្សែង​ខ្មៅ​ងងិត​ពេញ​ផ្ទៃ​អាកាស​ដែរ ។ ឧបទ្ទវ​ហេតុ​ផ្ទុះ​នៅ​លើ​អាកាស​នេះ​ក៏​មាន​ការ​ធ្លាក់​បំណែក​ផ្សេងៗ​មក​លើ​ភូមិសាស្ត្រ​តំបន់​ប្រសាទ​ព្រះ​វិហារ​ដែល​ក្រោយ​មក​បាន​រក​ឃើញ​បំណែក​​ដែក​ប្រហាក់​ប្រហែល​គ្នា​និង​លើក​មុន​ដែរ។

ករណី​ផ្ទុះ​ខាង​លើ​នេះ​តាម​មន្ត្រី​យោ​ធា​កម្ពុជា​ ដែល​ប្រ​ចាំ​ការ​តំបន់​នោះ​បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​បានឃើញ​ឧបទ្ទ​វហេតុ​នេះ​​ កង​កម្លាំង​យោ​ធា​ទាំង​ពីរ​ភាគី​ ទាំង​ខាង​កម្ពុជា ទាំង​ខាង​ថៃ​មាន​ការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​  ។ បន្ទាប់​ពី​ការ​ផ្ទុះ​នោះ​ កង​កម្លាំង​កម្ពុជា​ដែល​ឈរ​ជើង​ក្នុង​ទឹក​ដី​របស់​ខ្លួន​នៅ​តំបន់​នោះ​បាន​រក​ឃើញ​នៅ​លើ​បរិវេណ​ប្រាសាទ​មាន​បំណែក​ដែល​ធ្លាក់​មាន​ចំនួន​៧​ផ្ទាំង ។ ភ្លាម​នោះ​មាន​សេចក្តី​​រាយការ​ណ៍​ពី​ប្រជា​ពលរដ្ឋ​​ក្នុងភូមិ​ធម្ម​ជាតិ​ថា ​ក្រោយ​ពី​ការ​​​លាន់ឮ​សំឡេង​ផ្ទុះ​នោ​ះ​ក៏គេ​ឃើញ​មាន​ធ្លាក់​បំណែក​នៅ​ក្នុង​ភូមិ​ដែរ ។

លោក​ស ថាវី​​ ​អភិ​បាល​រង​ខេត្ត​ដែល​ប្រចាំ​ការ​នៅ​ស្រុក​ជាំ​ក្សាន្ត​បាន​ដឹក​នាំ​សមត្ថកិច្ច​ចម្រុះ​​ទៅ​ធ្វើកា​រ​ត្រួត​ពិនិត្យ​ឃើញ​​បំ​ណែក​​មួយ​ប្រវែង​​ប្រហែល​​៧តឹក ​រាង​មូល​មាន​ទម្ងន់​ប្រហែល​ជាង​​២០​គីឡូ​ក្រាម​ ដែល​ធ្លាក់​ក្នុង​​ដី​ឡូត៌​ប្រជា​​ពលរដ្ឋ​លេខ​២ស៨១​ ក្នុង​ភូមិ​ធម្មជាតិ​ចម្ងាយ​ប្រមាណ​១១គីឡូ​ម៉ែត្រ​ពី​ប្រាសាទ​ព្រះ​វិហារ  ។ ចំណែក​នៅបរិវេណ​ប្រាសាទ​ព្រះវិហារ​គេ​បាន​រក​ឃើញ​នៅចំណុច​គោបុរៈ​ទី​៥​ ឆៀង​​ខាង​ជើង​ចម្ងាយ​ប្រហែល​៨០​ម៉ែត្រ​ចំនួន​១​បំណែក​ មាន​ទំ​ហំ ០,៨០x៨០ស.ម នៅ​ខាង​ត្បូង​ជណ្តើរ​បុរាណ​​ក្បាល​នាគ​ខាង​កើត​​ចម្ងាយ​ប្រហែល​៥០ម៉ែត្រ​ បាន​ឃើញ​ប្រអប់មួយ​មាន​ខ្សែ​ភ្លើង​ទំ​ហំ​ប៉ុន​អាគុយ​៥០​អំពែរ ​។ នៅភាគ​ខាងលិច​គោ​បុរៈទី៥​ចម្ងាយ​ប្រហែល​៦០ម៉ែត្រ​ រកឃើញ​ចំនួន​១​បំណែក​មាន​ទំហំ​ប្រហែល​០,២០x០,៥០សង្ទី​ម៉ែត្រ​ និង​មួយ​បំ​ណែក​ទៀត​រកឃើញ​ចម្ងាយ​៩០​ម៉ែត្រ​មានទំហំ​ប្រ​ហែល​០,២០x ០,៥០ស.ម ​។

ជុំ​វិញ​បញ្ហា​ខាងលើ​នេះ​​មន្ត្រី​ក្រុមកា​រ​ងារ​សង្កេតការ​ណ៍បទ​ឈប់បាញ់​នៅ​ប្រសាទ​ព្រះ​វិហារ​បាន​​ឱ្យ​ដឹង​ថា  ឧបទ្ទវហេតុ​នេះ​ភាគ​ី​កម្ពុជា​បានរក​ឃើញ​សរុប​ចំនួន​១០​បំណែក​ ហើយ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅទី​បញ្ជាការ​អគ្គ​បញ្ជា   ​ការ​ចំណុច​ L៨ នឹង​ធ្វើ​របាយការណ៍​​រួច​និង​បញ្ជូន​ទៅ​ក្រ​សួងការ​ពារ​ជាតិ​ដើម្បី​ឱ្យ​អ្នក​ឯក​ទេស​ធ្វើ​​​កោសល្យ​វិច័យ​ ។

គួរ​រំ​លឹក​ថា រហូត​មក​ដល់​ពេល​នេះ​បំណែក​ដែល​ប្រ​មូល​បាន​កាល​ពី​ខែ​សីហា​ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ធ្លាក់​ដូច​គ្នា​នៅ​ស្រុក​គូលេន​នោះ​មិន​មាន​របាយការណ៍​ណា​មួយ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា បំណែក​នោះ​ជា​អ្វី​ទេគ្រាន់​តែ​​មាន​ការ​ប្រកាស​ថា ជា​យន្ត​ហោះ​គ្មាន​​មនុស្ស​បើក​​ តែ​ក៏​មិន​​បាន​បញ្ជាក់​ថា របស់​ប្រទេស​ណា​ទេ ។ ​ជា​ការ​កត់​សម្គាល់​កន្លង​មក​​ដែរ ក៏​មាន​ការ​ដាក់​មន្ទឹល​​ទៅ​លើ​​យោធា​ថៃ តែ​ការ​សង្ស័យ​នោះ​​ត្រូវ​បាន​ភាគី​ថៃ​បដិ​សេធ ។

នេះមិន​មែន​ជា​ឧបទ្ទវ​ហេតុ​លើក​ទី​១ ​ទេ តែ​​វា​បាន​កើត​មាន​​៣​លើក​​មក​ហើយ​នៅ​ឯ​ខេត្ត​ព្រះវិហារ​គិត​ទាំង​លើក​នេះ​ផង។
តាមសេចក្តី​រាយ​ការណ៍​​របស់​ទីភ្នាក់​ងារ​ថៃ កាលពី​​ថ្ងៃទី​២២ ធ្នូ ក៏​បាន​​ផ្សាយ​ឱ្យ​ដឹង​ដែរថា ​នៅ​ឯ​បរិវេណ​​វាល​ស្រែ​ក្នុង​ភូមិ​ស្រល់ ក្បែរ​​សាលា​ភូមិ​ស្រល់ ក្នុង​ខេត្ត​ស៊ីសាកេត ព្រំ​ដែន​កម្ពុជា-ថៃ បណ្តា​អ្នក​ស្រុក​នាំ​គ្នា​​ភ្ញាក់​ផ្អើល​ដោយ​សារ​​បាន​ប្រទះ​ឃើញ​វត្ថុ​​ចម្លែក​អណ្តែត​នៅ​លើ​មេឃ ស្ថិត​ពី​លើ​បរិវេណ​ភូមិ​ប្រហែល​​៣០​ម៉ែត្រ ​និង​មិន​យូរប៉ុន្មាន​​ក៏​មាន​ការ​ផ្ទុះ​​បាន​ធ្លាក់​​នៅ​ពាស​ពេញ​បរិវេណ​​ព្រំដែន​​កម្ពុជា-ថៃ​ចំនូន​ជាង​២៣​ចំណុច ។

ក្រោយ​ពេល​ផ្ទុះ​ លោក​ភើមសក្តិ ​ឆាវីរ៉ាក ​ចៅ​ហ្វាយ​ស្រុក​កាន់​ថាឡាក់ ​រួម​ជា​មួយ​មន្ត្រី​ជំនាញ​​ក្នុង​កង​ទ័ព​​ឈុត​ខ្មៅ​​កងពល​២៣​បាន​ដើរ​ប្រមូល​វត្ថុ​ចម្លែក​​ខាង​លើ និង​ដាស់​តឿន​ដល់​ប្រជា​ជន​​មិន​ឱ្យ​​ប៉ះពាល់​ ព្រោះខ្លាច​​កើត​គ្រោះ​ថ្នាក់ ដោយ​​បច្ចុ​ប្បន្ន​​មិន​ទាន់​ប្រាកដ​ក្នុង​ចិត្ត​​ថា ជា​វត្ថុ​​អ្វី​នោះ​ទេ ។

លោក​ភើម​សក្តិ ​ឆាវីរ៉ាក ​បាន​ថ្លែង​​បន្ត​ទៀត​ថា ​វត្ថុ​ចម្លែក​​ដែល​ប្រទះឃើញ​ជាវត្ថុ​​មាន​រាង​មូល​ខ្នាត​​ធំ​ប៉ុន​​ធុង​ប្រេង​​ចំណុះ​២០០​​លីត្រ ​ពណ៌ លឿង មាន​ខ្មៅ​មួយ​នៅ​ជុំវិញ ​និង​មាន​អក្សរ​អង់​គ្លេស​​រួម​ជា​មួយ​តួលេខ “AZCE37-4-4B21” ។ ​វត្ថុ​ខាង​លើ​​ជា​វត្ថុ​ដ៏ពិសេស​​ស្រដៀង​នឹង​វត្ថុ​ច្នៃ​​ជា​ស្លាប​យន្ត​ហោះ និង​មាន​ទម្ងន់​​ស្រាល ។
គួរ​បញ្ជាក់ថា ​ការផ្ទុះ​នៃ​វត្ថុ​ចម្លែក​​លើក​នេះ​មិន​​បាន​បង្ក​ការ​ខូច​ខាត​ដល់​អ្នក​ស្រុក ​និង​ប្រជា​​ជន​នៅតាម​ព្រំដែនទេ ។ ​តាម​សេចក្តី​​រាយ​ការណ៍​របស់​កាសែត​​ថៃ​ថា មន្ត្រី​​ជំនាញ​ផ្នែក​​គ្រឿង​ផ្ទុះ​​នៃ​កង​ទ័ពភូមិ​ភាគ​​២ បាន​ធ្វើ​ការ​​ប្រមែ​ប្រមូល​វត្ថុ​​ចម្លែក​ខាង​លើ​ទៅទុក​ធ្វើការ​ពិសោធន៍ ៕ ត្បែង​មាន​ជ័យ