ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខាកាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កណ្តាល​ទទួល​ថវិកា​សមា​ជិក​ទ្រទ្រង់​ឆ្នាំ2011

12 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ​កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១១ សាខាកាកបាទក្រហមកម្ពុជាខេត្ត កណ្តាលបានរៀបចំពិធីទទួលថវិកាសមាជិកទ្រទ្រង់ឆ្នាំ២០១១ ពីមនី្ទរដែនដីនគរូបនីយ៍កម្ម សំណង់ និងសុរិយោដីខេត្ត ,មនី្ទរសុខាភិបាល ខេត្ត, មនី្ទរពេទ្យជ័យជំនះ, ស្រុកកណ្តាលសឹ្ទងនិង​​ក្រុងតាខ្មៅនៅស្នាក់ការសាខាកាកបាទក្រហម​កម្ពុជាខេត្ត ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតី​ភាពលោក

ខេត្តកណ្តាល ៖ ​កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១១ សាខាកាកបាទក្រហមកម្ពុជាខេត្ត កណ្តាលបានរៀបចំពិធីទទួលថវិកាសមាជិកទ្រទ្រង់ឆ្នាំ២០១១ ពីមនី្ទរដែនដីនគរូបនីយ៍កម្ម សំណង់ និងសុរិយោដីខេត្ត ,មនី្ទរសុខាភិបាល ខេត្ត, មនី្ទរពេទ្យជ័យជំនះ, ស្រុកកណ្តាលសឹ្ទងនិង​​ក្រុងតាខ្មៅនៅស្នាក់ការសាខាកាកបាទក្រហម​កម្ពុជាខេត្ត ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតី​ភាពលោក ហេ កាន់ ប្រធានគណៈកម្មាធិការ​សាខានិងមានការអញ្ជើញចូលរួមជាកិតិ្តយស​​លោក​ហាក់ ប៊ុនធឿន អនុប្រធាន​គណៈ​កម្មាធិ​ការសាខា ,លោក ឈឹម កន ,​លោកវេជ្ជ​បណិ្ឌត បាក់ ផន សមាជិកគណៈកម្មា​ធិ​ការ​សាខា ថ្នាក់ដឹកនាំមនី្ទរ អង្គភាព ស្រុក/​ក្រុង ,​លោកស្រី គង់ សារីយ៉ា នាយិកាសាខា និង​មន្រ្តីក្រុមប្រតិបតិ្តសាខាសរុបចំនួនរួម២០រូប ។

លោក ហេ កាន់ ក្នុងនាមឯកឧត្តម ឈុន ស៊ីរុន ប្រធានកិតិ្តយសសាខា និងគណៈកម្មាធិ​ការសាខាមានប្រសាសន៍សំណេះសំណាល ដោយ​នាំ​មកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី​សំណាក់​លោកជំទាវកិតិ្តព្រឹទ្ធបណិ្ឌត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដោយ​កី្តនឹករលឹក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកមនី្ទរ អង្គភាព ស្រុក/ក្រុង​ទាំង​អស់នៅទូទាំងខេត្ត ដែល​ជានិច្ច​កាលជារៀងរាល់ឆ្នាំតែងតែបានចូលរួមបង់ថវិកាសមាជិកទ្រទ្រង់ប្រចាំឆ្នាំមិនដែលអាក់ខាន និង​ចូលរួមគាំទ្ររាល់សកម្មភាពទាំងឡាយរបស់
សាខា ពិសេសកាកបាទក្រហមកម្ពុជាគ្រប់ពេលវេលាក្នុងគ្រាកន្លងមក ។ លោកបន្តថា កាយ​វិការទាំងនេះស្តែងឲ្យឃើញពីសកម្មភាពមនុស្សធម៌ដ៏វិសេសវិសាលមិនអាចកាត់ថ្លៃបានរបស់
អស់ លោក លោកស្រី ដែលជាសមាជិក​ទ្រទ្រង់​ទាំងអស់ហើយក៏ជាសកម្មភាពគំរូមួយក្នុងការចូលរួមជួយសម្រាលទុក្ខលំបាកដល់ជនរងគ្រោះ និង​ងាយរងគ្រោះដោយគ្រោះ មហន្តរាយផ្សេងៗនៅក្នុងខេត្ត ។ ចំពោះថវិកាទាំងនេះ លោក​បានសន្យាថានឹងយកទៅចាត់ចែងប្រើប្រាស់​ឲ្យ​បានចំគោលដៅក្នុងសកម្មភាពមនុស្សធម៌ ស្រប​តាមគោលការណ៍ គ្រឹះទាំង៧របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោម​ការដឹកនាំដ៏គតិបណិ្ឌតរបស់លោកជំទាវបណិ្ឌត កិតិ្តព្រឹទ្ធបណិ្ឌតប៊ុន រ៉ានី ហ៊ុន សែន ជាប្រមុខ ។

ថវិកាសមាជិកទ្រទ្រង់ និងហឹបវិភាគទាន ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានទទួលក្នុងពិធីនេះរួមមានចំនួន១៤.៧២៨ .០០០រៀល ក្នុងនោះមន្ទីរដែន​ដីនគ​រូបនីយកម្ម សំណង់និងសុរិយោដីខេត្ត ថវិកា៤.៧៦១.០០០ រៀល,មន្ទីរសុខាភិបាលខេត្ត ថវិកា៨២០.០០០ រៀល,មន្ទីរពេទ្យជ័យជំនះ​ខេត្ត ថវិកា១.៦៤៧. ០០០រៀល,ស្រុកកណ្តាល​សឹ្ទង ថវិកា៨៥៩.០០០ រៀលនិងក្រុងតាខ្មៅថវិកា ៦.៤៤១.០០០រៀល៕