ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំឡី​អនាម័យ​​ជាង​២​ពាន់​​កេស​ត្រូវ​​សមត្ថ​កិច្ច​រក​ឃើញ​សង្ស័យ​​រំលោ.ភ​លើ​កម្ម​សិទ្ធិ​​ផ្តាច់​មុខ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី​​១០ ធ្នូ សមត្ថ​កិច្ច​ចម្រុះ​​​ដែល​ដឹក​នាំ​ដោយ​លោក​វរ​សេនីយ៍​​ត្រី ជីវ វិបុល ​អនុ​ប្រធាន​​ការិយា​ល័យ​​នគរបាល​​ព្រហ្ម​ទណ្ឌ​​កម្រិតស្រាល​​​រាជធានី​ ភ្នំពេញ ​និង​មាន​ការ​សម្រប​សម្រួល​​​ពីស្ថាប័ន​អយ្យ​ការ​ និង​អាជ្ញា​ធរ​​មូល​ដ្ឋាន​បាន​ចុះ​ឆែក​ឆេរ​​ឃ្លាំង​ស្តុក​​១​កន្លែង ​គឺ​ឃ្លាំង​លេខ១៥ ស្ថិត​នៅ​បណ្តោយ​​ផ្លូវ​លេខ​១៦៣ សង្កាត់​​អូឡាំពិក ខណ្ឌ​ចំការ​មន បាន​រក​ឃើញ​​

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី​​១០ ធ្នូ សមត្ថ​កិច្ច​ចម្រុះ​​​ដែល​ដឹក​នាំ​ដោយ​លោក​វរ​សេនីយ៍​​ត្រី ជីវ វិបុល ​អនុ​ប្រធាន​​ការិយា​ល័យ​​នគរបាល​​ព្រហ្ម​ទណ្ឌ​​កម្រិតស្រាល​​​រាជធានី​ភ្នំពេញ ​និង​មាន​ការ​សម្រប​សម្រួល​​​ពីស្ថាប័ន​អយ្យ​ការ​ និង​អាជ្ញា​ធរ​​មូល​ដ្ឋាន​បាន​ចុះ​ឆែក​ឆេរ​​ឃ្លាំង​ស្តុក​​១​កន្លែង ​គឺ​ឃ្លាំង​លេខ១៥ ស្ថិត​នៅ​បណ្តោយ​​ផ្លូវ​លេខ​១៦៣ សង្កាត់​​អូឡាំពិក ខណ្ឌ​ចំការ​មន បាន​រក​ឃើញ​​សំឡី​អនាម័យ​​ប្រមាណ​ជាង​២​ពាន់​កេស​ ដែល​គេសង្ស័យ​ថា ​មានឈ្មួញ​​ទុច្ច​រិត​នាំ​ចូល​មក​ធ្វើ​អាជីវ​កម្ម​ជាន់​លើ​កម្ម​សិទ្ធិ​ផ្តាច់​​មុខរបស់​ក្រុម​ហ៊ុនណា​មួយ ។

ទាក់​ទិន​នឹងការ​ចុះ​ឆែកឆេរ​​ឃ្លាំង​ស្តុក​ទំនិញ សំឡី​អនាម័យ​នេះ ​លោក​ជីវ វិបុល បាន​​ឱ្យ​ដឹង​ថា សមត្ថ​កិច្ច​​ចម្រុះ​បាន​អនុ​វត្តន៍​​ទៅ​តាម​ដីកា​​ឆែក​ឆេរ​​របស់​អយ្យ​ការ​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​ដោយ​យោង​ទៅ​តាម​​​ពាក្យ​បណ្តឹង​​របស់​លោក​យិន សំណាង ​នាយក​ក្រុម​ហ៊ុន​​អេន​​​ជល​​ត្រេ​ឌីវ ខេម​បូឌា ​ដែល​មាន​អាសយ​ដ្ឋាន​​លេខ​១០១Z ១៨E1 ​មហា​វិថី​​ព្រះ​នរោត្តម​​ សង្កាត់​​ទន្លេ​​បាសាក់​​ ខណ្ឌ​ចំការ​​មន ។ ​លោក​ជីវ វិបុល ​បាន​ឱ្យ​ដឹង​ទៀត​ថា ​លោក​យិន ​សំណាង ប្តឹង​ពី​ជន​១​ក្រុម​កំពុង​ធ្វើ​សកម្ម​ភាព​នាំ​យក​សំឡី​​អនាម័យ​មា៉ក​មីមី ដែល​​ក្រុម​ហ៊ុន​​របស់​លោក​បាន​ចុះ​បញ្ជី​​​នៅ​ក្រសួង​​ពាណិជ្ជ​កម្ម​ផ្តាច់​មុខ​នាំ​ចូល​ពី​​ប្រទេស​ចិន ​មក​ចែក​ចាយ​ក្នុងព្រះ​រាជា​ណា​ចក្រ​កម្ពុជា ហើយ​ថ្មីៗវ​នេះ​មាន​ជន​ខិល​ខូច​១​ក្រុម​បាន​លួច​​នាំ​ចូល​​ផលិត​ផល​​សំឡី​អនាម័យ​​ជាន់​លើ​ម៉ាក​សញ្ញា និង​ជាទំនិញ​ក្លែង​​ប​ន្លំ​​​។ ​យោង​​ពាក្យ​បណ្តឹង​​នេះ ​ទើប​​ស្នងការ​​នគរបាល​​រាជធានី​ភ្នំពេញ ​អនុ​ញ្ញាត​ឱ្យ​​ការិយា​ល័យ​​ជំនាញ​​សហ​ការ​ជា​មួយ​សមត្ថ​កិច្ច​​មូល​ដ្ឋាន​ចុះ​អនុ​វត្តន៍​​កិច្ច​ការ​នេះ ដោយ​មាន​ស្ថាប័ន​​អយ្យ​ការ​ចូល​រួម​ផង​​ដែរ ។

បន្ទាប់​ពី​​​ឆែក​ឆេរ​សមត្ថ​កិច្ច​​​បាន​រក​ឃើញ​សំឡី​​អនាម័យ​​ចំនួន​ជាង​២.០០០​កេស ​ស្តុក​ទុក​ក្នុង​​ឃ្លាំង​មិន​ខុស​ពី​បណ្តឹង​របស់​ក្រុម​ហ៊ុន​​អេន​​ផល ត្រេឌីងមែន ហើយ​បាន​បិទ​ឃ្លាំង​នោះ​ជា​បណ្តោះ​អាសន្ន​ និង​អញ្ជើញ​ម្ចាស់​​ឃ្លាំងធ្វើការ​ដោះ​ស្រាយ​​តាម​ផ្លូវច្បាប់៕