លោក MADI AKMAMBET អគ្គនា យកធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) បានថ្លែងថា សាខាខេត្តកំពង់ចាម គឺជាសាខាតាមបណ្តាខេត្តទី៣របស់ ABA Bank ដែលបានដំណើរការក្រៅពីរាជធានីភ្នំពេញដោយមានសកម្មភាពពាណិជ្ជកម្មដ៏កុះករ និងផ្តល់សេវាកម្មហិរញ្ញវត្ថុគ្រប់ប្រភេទប្រកបដោយគុណភាពខ្ពស់ និងបណ្តាសេវាកម្មផ្សេងទៀតដូចជាប្រាក់បញ្ញើ ប្រាក់កម្ចី ការផ្ទេរប្រាក់ ការផ្តល់នូវការទូទាត់ ដោយប្រើប្រាស់កាត ដែលឆ្លើយតបទៅនឹងតម្រូវការ និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់សកម្មភាពអាជីវកម្មនៅក្នុងប្រទេស។
លោកថ្លែងបន្តថា ការបើកសម្ពោធសាខាខេត្តកំពង់ចាមនាឱកាសនេះបានបង្ហាញពីការលូតលាស់យ៉ាងខ្លាំងរបស់ធនាគារ ហើយទន្ទឹមភាពជោគជ័យស្របពេលនឹងគម្រប់ខួបទី១៥ឆ្នាំរបស់ធនាគារ ហើយថ្មីៗនេះទទួលបានពានរង្វាន់ក្នុងក្របខណ្ឌនៃពានរង្វាន់ «Retail Bank of the year»ក្នុងប្រវត្តិនៃពានរង្វាន់ «Asian Banking and Finance Retail Banking» នៅក្នុងប្រទេសសិង្ហបុរី។ បច្ចុប្បន្នធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA BANK) មានសាខាបម្រើសេវាកម្មចំនួន១០ នៅក្នុងរាជធានីភ្នំពេញ សៀមរាប បាត់ដំបង និងខេត្តកំពង់ចាម ហើយនឹងបន្តបើកសម្ពោធសាខានៅតាមបណ្តាខេត្តផ្សេងៗទៀតក្នុងពេលអនាគត។
ចែករំលែកព័តមាននេះ