ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ទៀ បា.ញ់ ​អញ្ជើញ​​ចូលរួម​​បុណ្យ​ចម្រើនព្រះជន្ម​ព្រះ​មហា​ក្សត្រ​​ថៃ

12 ឆ្នាំ មុន

​​រាជធានីភ្នំពេញ ៖ កាលពីវេលាយប់ថ្ងៃ​ទី២ ធ្នូ ២០១១ ក្នុង​ស្ថាន​ទូតថៃទីក្រុងភ្នំពេញ បាន​​ប្រារព្ធ​វិធីបុណ្យ​ចម្រើន​ព្រះជន្មមហា​ក្សត្រថៃ​ព្រះ​ចៅយូហ៊ួ ភូមិបុល អាឌុល យ៉ាដេត (Bhumibul Aduljadej) គម្រប់​៨៤ព្រះ​វស្សាក្រោមការរៀបចំពីលោក​សម​ប៉ង សាងួន​ប័ន (Sampong sangYanbun) អគ្គរាជទូតថៃ​ប្រចាំប្រទេសកម្ពុជា ដោយ​មាន​ការ​ចូលរួម​​ពី​មន្ត្រី​​​ជាន់​ខ្ពស់​កម្ពុជា​គឺ​លោកទៀ បា.ញ់ ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋមន្រ្តីក្រសួង​ការពារជាតិ ព្រម​ទាំង​មន្ត្រី​សំខាន់ៗជាច្រើរូបទៀត​ប្រមាណជាង​២០០​​នាក់។

​​រាជធានីភ្នំពេញ ៖ កាលពីវេលាយប់ថ្ងៃ​ទី២ ធ្នូ ២០១១ ក្នុង​ស្ថាន​ទូតថៃទីក្រុងភ្នំពេញ បាន​​ប្រារព្ធ​វិធីបុណ្យ​ចម្រើន​ព្រះជន្មមហា​ក្សត្រថៃ​ព្រះ​ចៅយូហ៊ួ ភូមិបុល អាឌុល យ៉ាដេត (Bhumibul Aduljadej) គម្រប់​៨៤ព្រះ​វស្សាក្រោមការរៀបចំពីលោក​សម​ប៉ង សាងួន​ប័ន (Sampong sangYanbun) អគ្គរាជទូតថៃ​ប្រចាំប្រទេសកម្ពុជា ដោយ​មាន​ការ​ចូលរួម​​ពី​មន្ត្រី​​​ជាន់​ខ្ពស់​កម្ពុជា​គឺ​លោកទៀ បាញ់ ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋមន្រ្តីក្រសួង​ការពារជាតិ ព្រម​ទាំង​មន្ត្រី​សំខាន់ៗជាច្រើរូបទៀត​ប្រមាណជាង​២០០​​នាក់។

លោកសមប៉ង សាងួនប័ន អគ្គរាជទូតថៃ​បាន​មានមតិស្វាគមន៍ និងបញ្ជាក់ថា ជា​រៀង​រាល់ឆ្នាំប្រជាជនថៃ និងគ្រប់មន្រ្តីរាជ​ការ​ទាំង​អស់បានប្រារព្ធពិធីបុណ្យនេះ​គ្រប់ទីកន្លែង​ហើយ​ពេលនេះនៅកម្ពុជា ក៏បានធ្វើពិធីបុណ្យនៅថ្ងៃ​នេះ​​ដែរ​។ លោក​បន្ត​ថា យើង​មានប្រវត្តិ ប្រពៃណី និង​កាន់​ទំនៀម​ទម្លាប់​ព្រះពុទ្ធ​សាសនា​តាំង​ពីដើម​មក​ដូច​គ្នា ហើយ​រស់នៅជាប់របង​គ្នា​ប្រៀប​ដូច​បង​ប្អូន​តាំង​ពីយូរលង់ណាស់មក​ហើយ។ លោកក៏បាន​ជូន​ពរ​បន្ថែមដល់ប្រជា​ជន​ទាំងពីរ (កម្ពុជា-ថៃ) ឲ្យ​មាន​ជីវភាពកាន់តែល្អ​ប្រសើរ​ឡើង​ថែមទៀត សំខាន់​ជំរុញការ​ពង្រឹង​សម្ព័ន្ធ​មេត្រីភាពគ្នា​ ហើយ​ក៏សូមថ្វាយព្រះ​មហា​ពរជ័យដល់ព្រះមហាវររាជ​បិតា និងព្រះ​វរ​រាជ ​មាតា ព្រមទាំងព្រះមហាក្សត្រ​កម្ពុជា​ផង​ដែរ សូមព្រះ​អង្គ​មាន​ព្រះ​ជន្ម​យុ​​យឺន​យូរ​ជាង​រយ​ព្រះ​វស្សា។

លោកទៀ បាញ់ បានឆ្លើយតប​វិញ​ដោយ​ការ​ជូនពរប្រជាជនថៃឲ្យ​ឆាប់រួច​ចាក​ផុតពីគ្រោះ​មហន្តរាយទឹកជំនន់ដ៏ធ្ងន់ធ្ងរ និងសូម​ឲ្យព្រះ​មហា​ក្សត្រថៃមានព្រះជន្មកាន់តែយឺនយូរ​ថែមទៀត៕