ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​​​​ខ្មែរ​​ប្លាស្ទិក​​​ផលិត​ធុងជ័រ​​​​ផ្ទុះ​​កាក​​​សំណល់​​សារធាតុ​​គីមី​​ផ្អើល​​ប្រជា​ពល​រដ្ឋ​​​​​ទាំង​កណ្តាល​​អធ្រាត្រ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កាក​សំណង់​​ជា​សារ​ធាតុ​គីមី​​នៅ​ក្នុង​រោង​ចក្រ​ខ្មែរ​ប្លា​ស្ទិច​បាន​​​ ផ្ទុះ​​​ឡើង​បញ្ចេញ​សំឡេង​លាន់​ឮ​​សូរ​ដូច​ជា​គេ​បា.ញ់​​កាំភ្លើង AK ​និង​បំភាយ​​ក្លិន​ដ៏​អាក្រក់​​ចេញ​មក​​ក្រៅ​​​​​​បង្ក​ការ​ភ្ញាក់​ផ្អើល​ ទាំង​កណ្តាល​យប់​​។ ​ហេតុការណ៍​​នោះ​​បា​ន​កើតឡើង​កាល​ពី​​វេលា​ម៉ោងជាង​​១២​​រំលង​​​អធ្រាត្រ​​ ឈាន​ចូល​​ថ្ងៃ​ទី​៧ ​វិច្ឆិកា នៅ​ក្នុង​រោង​ចក្រ​ខ្មែរ​​បា្លស្ទិក​​ដែល​​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ភូមិ ​​ស្រែ​ជំរៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ។

រាជធានីភ្នំពេញ ៖ ​កាក​សំណង់​​ជា​សារ​ធាតុ​គីមី​​នៅ​ក្នុង​រោង​ចក្រ​ខ្មែរ​ប្លា​ស្ទិច​បាន​​​ផ្ទុះ​​​ឡើង​បញ្ចេញ​សំឡេង​លាន់​ឮ​​សូរ​ដូច​ជា​គេ​បាញ់​​កាំភ្លើង AK ​និង​បំភាយ​​ក្លិន​ដ៏​អាក្រក់​​ចេញ​មក​​ក្រៅ​​​​​​បង្ក​ការ​ភ្ញាក់​ផ្អើល​ទាំង​កណ្តាល​យប់​​។ ​ហេតុការណ៍​​នោះ​​បា​ន​កើតឡើង​កាល​ពី​​វេលា​ម៉ោងជាង​​១២​​រំលង​​​អធ្រាត្រ​​ឈាន​ចូល​​ថ្ងៃ​ទី​៧ ​វិច្ឆិកា នៅ​ក្នុង​រោង​ចក្រ​ខ្មែរ​​បា្លស្ទិក​​ដែល​​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ភូមិ​​ស្រែ​ជំរៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ។

រោង​ចក្រ​ប្លាស្ទិក​​នោះ​​ផលិត​ធុង​ជ័រ​ និង​ធុង​ចំរោះ​ទឹក​របស់​​លោក​​​កុយ ធុយ ​​អាយុ​ជាង​៥០​ឆ្នាំ ​ដែល​ដំណើរ​​ការ​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​​គេ​ពុំ​ដឹង​ថា មាន​ច្បាប់​អនុ​ញ្ញាត​ត្រឹម​​ត្រូវ​ដែរ​ឬ​អត់​នោះ​​ទេ​​ ម្យា៉ង​​ក៏​មិន​​ដឹង​ថា អ្នក​គ្រប់​គ្រង​មាន​បទ​ពិសោធន៍​ និង​បច្ចេក​ទេស​កម្រិត​ណា​​ដែរ​។ ​ តាម​ប្រភព​ព័ត៌ មាន​ពី​ប្រជា​ពល​រដ្ឋ​បាន​ឱ្យ​ដឹងថា កាក​សំណល់​​ដែល​ផ្ទុក​​​ដោយ​សារ​ធាតុ​​គីមី​​​នៅ​ក្នុង​រោង​ចក្រ​នោះ​ត្រូវ​គេ​ជីក​ដី​ជម្រៅ​​ប្រមាណ​​ជាង​១​ម៉ែត្រ​​​កប់​ចោល​នៅ​ក្បែរ​​របង​ខាង​ត្បូង​ក្នុង​បរិ​វេណ​​រោង​ចក្រ​ ហើយ​វា​​​​​ចាប់​ផ្តើម​ផ្ទុះ​ចេញ​មក​ក្រៅ​​នៅវេលា​​ពាក់​កណ្តាល​​អធ្រាត្រ​​ ។ ការ​ផ្ទុះ​​​នោះ​បាន​បញ្ចេញ​​សំឡេង​លាន់​​ឮ​ឡើង​​​​​ដូច​ជា​គេ​បាញ់​កាំភ្លើង​ AK ធ្វើ​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពេញ​ភូមិ​ បន្ទាប់​មក​​​ទៀត​ បាន​ជះ​ក្លិន​​​សាយ​ភាយ​ចេញ​​ក្រៅ​ ​ដែល​ក្លិន​​នោះ​អាក្រក់​ខ្លាំងណាស់​​ស្ទើរ​​​ទ្រាំ​ពុំ​បាន​មាន​អ្នក​ខ្លះ​​ថប់​ដង្ហើម​​ក្អួត​ចង្អោរ​​ស្ទើរ​​សន្លប់​បាត់​ស្មារតី​ទៀត​​ផង ។

អាជ្ញា​ធរ​ខណ្ឌ​ដង្កោ ​បន្ទាប់​​ពី​ទទួល​​ព័ត៌​មាន​នោះ​ភ្លាមក៏​​ចុះ​ទៅ​កាន់​ទីតាំង​រោង​ចក្រ​​​ហើយ​បាន​​​រក​ឃើញ​សារ​ធាតុ​គិមី​ម្យា៉ងដែល​កំពុង​ពុះ​​ និង​ផ្ទុះចេញពី​ក្នុង​ដី​ ប៉ុន្តែ​​​គេ​មិន​ទាន់​ដឹង​ប្រាដក​​ថា ជា​សារធាតុ​គីមី​​ឈ្មោះ​អ្វី​នៅ​ឡើយ​ទេ ។ ​ដោយ​ឡែក​មន្ត្រី​ការិយា​ល័យ​បរិ​ស្ថាន​​ខណ្ឌ​ដង្កោ​​បាន​ឱ្យ​ដឹងថា ក្លិន​ដែល​ភាយ​ចេញ​ម​ក​ក្រៅ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​បរិ​ស្ថាន​​ ​និង​សុខ​ភាព​មនុស្ស​​សត្វ​​ដែល​នៅ​ជុំវិញ​នោះ​។ ទោះ​បី​ជា​​បែប​ណា​អាជ្ញា​ធរ​ដែល​​ចុះ​ទៅ​ពិនិត្យ​ ពេល​​នោះ​មាន​សង្កាត់​ និង​ខណ្ឌ​បាន​ធ្វើ​ការ​ណែនាំ​ឱ្យ​ម្ចាស់​រោងចក្រ​​ឱ្យ​ធ្វើ​ការ​​​សំអាត​ជាតិ​គីមី​នោះ​ឱ្យ​បាន​ស្អាត ព្រម​ទាំង​បិទ​ផ្អាក​​ដំណើរ​ការ​រោង​ចក្រ​នោះ​​ជា​បណ្តោះ​អាសន្ន​​​មួយ​រយៈ​ពេល​​សិន រង​់ចាំ​​ស្រាវ​ជ្រាវជា​បន្តទៀត​៕