ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​​​មិត្ត​ភាព​​​កម្ពុជា​​​-​ថៃ​​នឹង​ពង្រីក​​ចំណុច​​​ទំនាក់​ទំនង​​គ្នា​​បន្ថែម​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ លោក​ឯក ថា​ ​អ្នកនាំ​ពាក្យ​​​​​និង​ជា​អនុ​ប្រធាន​​​នាយកដ្ឋាន​​​​ព័ត៌​មាន​​​នៃ​អង្គ​​ ភាព​​​ព័ត៌​មាន​​​និង​ប្រតិកម្ម​រហ័ស​​នៃ​ទីស្តីការ​​គណៈ​​រដ្ឋមន្ត្រី​​​ បាន​ប្រាប់​ឱ្យ​​ដឹង​​ថា​ ក្នុង​​ជំនួប​​​ពិភាក្សា​​ការងារ​​រវាង​​​លោក​បណ្ឌិត​សភាចារ្យ​​​​សុខ អាន ​ឧបនាយក​រដ្ឋមន្ត្រី​​​ រដ្ឋមន្ត្រី​​​ទទួល​​​​បន្ទុកទី​ស្តីការ​​គណៈ​រដ្ឋមន្ត្រី​​​ជាមួយ​លោក​ POKSAK NILUBOL ​ប្រធាន​​​សមាគម​​មិត្ត​ភាព​​កម្ពុជា​-​​ថៃ​ នាល្ងាច​ថ្ងៃទី​​២ វិច្ឆិកា

រាជធានីភ្នំពេញ​ ៖ លោក​ឯក ថា​ ​អ្នកនាំ​ពាក្យ​​​​​និង​ជា​អនុ​ប្រធាន​​​នាយកដ្ឋាន​​​​ព័ត៌​មាន​​​នៃ​អង្គ​​ភាព​​​ព័ត៌​មាន​​​និង​ប្រតិកម្ម​រហ័ស​​នៃ​ទីស្តីការ​​គណៈ​​រដ្ឋមន្ត្រី​​​បាន​ប្រាប់​ឱ្យ​​ដឹង​​ថា​ ក្នុង​​ជំនួប​​​ពិភាក្សា​​ការងារ​​រវាង​​​លោក​បណ្ឌិត​សភាចារ្យ​​​​សុខ អាន ​ឧបនាយក​រដ្ឋមន្ត្រី​​​ រដ្ឋមន្ត្រី​​​ទទួល​​​​បន្ទុកទី​ស្តីការ​​គណៈ​រដ្ឋមន្ត្រី​​​ជាមួយ​លោក​ POKSAK NILUBOL ​ប្រធាន​​​សមាគម​​មិត្ត​ភាព​​កម្ពុជា​-​​ថៃ​ នាល្ងាច​ថ្ងៃទី​​២ វិច្ឆិកា​​ នៅទីស្តីការ​​​គណៈ​​រដ្ឋមន្ត្រី​​​​​​ បាន​ផ្តោត​​​ទៅ​លើ​​កិច្ច​សហ​ប្រតិបត្តិការ​​វប្ប​​ធម៌​​​​រវាង​​​ប្រទេស​ទាំងពីរ ។

ក្នុង​កិច្ច​ពិភាក្សា​នោះ ​លោក​បណ្ឌិត​​​សភាចារ្យ​​​​សុខ អាន​  ​បាន​រំលឹក​​ឡើងវិញ​​ពី​ការ​បង្កើត​គណៈ​កម្មាធិការ​​​​សម្រាប់​​​សហប្រតិបត្តិការ​​​វប្បធម៌​​​នៅ​​ឆ្នាំ​​២០០៣​-​២០០៤​ ក្រោយ​​ពីមាន​ការ​​បក​ស្រាយ​​​​របស់​តារាភាព​យន្ត​ថៃ​​ នាង​​ផ្កាយព្រឹក​ ខុស​ពី​​ការ​ពិត​ថា​ ប្រាសាទអង្គរ​វត្ត​​ជា​របស់​​ថៃ​​។  នៅ​ពេល​​​នោះ​​​គណៈ​កម្មាធិការ​​ដែល​​បាន​​បង្កើត​ឡើង​បាន​​ដើរតួនាទី​​​សំខាន់​​ក្នុង​វិស័យ៣​ មាន​​វប្បធម៌​​ ​ប្រវត្តិ​សាស្ត្រ​​ និង​ទេស​ចរណ៍ ។ ​នៅ​ក្នុង​​កិច្ច​​​ពិភាក្សា​​នេះ ភាគី​ថៃបាន​ស្នើ​សុំ​ភាគី​​​កម្ពុជា​ឱ្យ​​បន្ថែម​​ចំណុចមួយ​​​ចំនួនទៀត​មាន​វិស័យ​​​សុខា​ភិបាល​​​ អប់រំ​ សេដ្ឋកិច្ច ។

លោក​បណ្ឌិត​​​សភាចារ្យ​សុខ អាន  ​បាន​​​ស្នើ​ឱ្យ​​​​រាជ​បណ្ឌិត​​្យសភា​កម្ពុជា​ធ្វើ​ការ​​ជាមួយ​សមាគម​មិត្ត​ភាព​កម្ពុជា​-​ថៃ​ ​និង​ជ្រើស​រើស​មន្ត្រី​​​ជំនាញ​​ឱ្យ​ធ្វើ​ការ​​​ទៅ​​តាម​វិស័យ​​ដែល​បាន​​​លើក​ឡើង​ខាង​លើ ។ លោក​បណ្ឌិត​​សភាចារ្យ​ក៏​បាន​បញ្ជាក់​​​ផងដែរ​​ថា  ​ការដែល​​កម្ពុជា​​​​បង្កើន​សហ​ប្រតិបត្តិការ​​​វប្បធម៌​​​ជា​មួយថៃ​ គឺក្នុង​គោល​បំណង​រួម​ចំណែក​​​កសាង​​​សហគមន៍​​​អាស៊ាន​​​​​មួយ​​នៅ​​ឆ្នាំ២០១៥ ​ដែល​សហគមន៍​​​នេះ​មាន​​​​គោល​ដៅ​​​បើក​ចំហ​ពាណិជ្ជ​កម្ម​ព្រំដែន ​​នយោ​បាយ​ និង​វប្បធម៌​​​​​សង្គម​​ ដើម្បី​​ជួយ​សម្រួល​​​​លំហូរ​ពាណិជ្ជ​កម្ម​​តាម​ព្រំ​ដែន​ ។

ទន្ទឹម​​​នឹងនេះ​ដែរ  សមាគម​មិត្ត​ភាព​​កម្ពុជា​​-​ថៃ​​​ នឹង​​​ដើរតួនាទី​​​​​​សំខាន់​​ក្នុង​ការ​​​​ជួយ​សម្រួល​​​ការងារ​​​ក្នុង​បរិបទ​នៃសហគមន៍​អាស៊ាន​ ដែល​នឹង​​​​លេច​​ចេញ​ជា​​រូប​រាង​​ឡើង​នៅឆ្នាំ​២០១៥ ខាង​មុខនេះ​។  ​ជា​​ប្រទេស​​ជិតខាង​​​​គ្នា​ យើង​​ចង់​​​​​ឱ្យ​មាន​​កិច្ច​សហប្រតិបត្តិការ​​​​​បន្ថែម​ទៀត​លើគ្រប់​​​​វិស័យ​ ដើម្បី​​ធ្វើ​យ៉ាង​ណា​​ឱ្យ​ប្រជាជាតិ​​ និង​ប្រទេសយើង​ទាំង​ពីរ​ទទួល​បានផល​​ប្រយោជន៍​​​កាន់តែ​​ច្រើន​ឡើង​បន្ថែម​ទៀត ពីវិស័យ​​​​សេដ្ឋកិច្ច ពាណិជ្ជ​កម្មទេស​ចរណ៍​ ក៏​ដូច​ជា​​​វិស័យ​ឯទៀត ៕