ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាត់ផ្លូវជាតិលេខ​​៤ ស្រុកអង្គ​ស្នួល ត្រូវ​ជំនន់ទឹកភ្លៀង​​​​លិច​មួយចំហៀង​

12 ឆ្នាំ មុន

​ខេត្តកណ្តាល​​​​​ ៖ ​ជំនន់ទឹកភ្លៀង​បន្ទាប់ពី​​លិច​លង់​​នៅតាម​ភូមិ​​ឋាននានា ​ក្នុងស្រុក​អង្គ​ស្នួល ​ខេត្តកណ្តាល ឥឡូវនេះ​​​បានចូល​ដល់​ផ្លូវ​ជាតិលេខ​​៤​​ហើយ ​គឺនៅ​​រសៀលថ្ងៃទី​​១០ តុលា ​២០១១ ទឹកភ្លៀង​​​បានកើន​កម្ពស់​​ហៀរ​ចេញ​​ពីភូមិឋាន​អ្នកស្រុក​​មក​លិចលង់លើ​ កំណាត់​ផ្លូវ​​ជាតិលេខ​​​​​៤​ ​អស់​មួយ​ចំហៀង​ផ្លូវ ប្រវែង​​​១០០ម៉ែត្រ ​ស្ថិតក្នុង​​​ភូមិ​ត្រយឹង ​​ឃុំពើក ស្រុក​អង្គស្នួល​។​

ខេត្តកណ្តាល​​​​​ ៖ ​ជំនន់ទឹកភ្លៀង​បន្ទាប់ពី​​លិច​លង់​​នៅតាម​ភូមិ​​ឋាននានា ​ក្នុងស្រុក​អង្គ​ស្នួល ​ខេត្តកណ្តាល ឥឡូវនេះ​​​បានចូល​ដល់​ផ្លូវ​ជាតិលេខ​​៤​​ហើយ ​គឺនៅ​​រសៀលថ្ងៃទី​​១០ តុលា ​២០១១ ទឹកភ្លៀង​​​បានកើន​កម្ពស់​​ហៀរ​ចេញ​​ពីភូមិឋាន​អ្នកស្រុក​​មក​លិចលង់លើ​កំណាត់​ផ្លូវ​​ជាតិលេខ​​​​​៤​ ​អស់​មួយ​ចំហៀង​ផ្លូវ ប្រវែង​​​១០០ម៉ែត្រ ​ស្ថិតក្នុង​​​ភូមិ​ត្រយឹង ​​ឃុំពើក ស្រុក​អង្គស្នួល​។

អ្នកភូមិ​​​​បាននិយាយ​​​ឱ្យ​ដឹង​ថា ​ជាង​កន្លះ​​​ខែ​មក​​ហើយ​​​ក្នុងភូមិ​​​​​​ឋានខាងលើរបស់ពួកគាត់ ទឹក​ភ្លៀង​បានលិច​លង់​កន្លែង​ខ្លះ​ត្រឹ​​មជង្គង់​ កន្លែង​ខ្លះ​​​​ត្រឹមចង្កេះ ​​ហើយ​កាលពី​យប់ថ្ងៃទី​​៩ តុលា​២០១១ ​​​ទឹក​ភ្លៀង​បាន​​​​​ជន់​ជោរ​​មក​​ដល់​​​មាត់​ផ្លូវ ជាតិលេខ​​៤ ​​និង​មក​ដល់​រសៀលថ្ងៃទី​១០ តុលា ​២០១១ នេះ ទឹកភ្លៀង​​បាន​ឡើង​លិច​​​មួយ​ចំហៀង​​ផ្លូវ ​លាតសន្ធឹង​​​ប្រវែង​​​១០០ម៉ែត្រ ​​​នៅ​ភូមិ​​-​ឃុំ​ខាង​លើ​​។

មន្ត្រី​អាជ្ញាធរ​បាន​ព្យាករណ៍​ថា ប្រសិន​បើ​​ខេត្តកណ្តាល និង​រាជ​ធានីភ្នំពេញ ​​​នៅតែ​ទទួល​រងការ​​​ធ្លាក់​ភ្លៀង​​មួយយប់ ឬ​​​២​យប់​ទៀតនោះ ​​​កំណាត់​ផ្លូវ​ជាតិ​​លេខ​​​៤ ​ច្រើនកន្លែង​​នឹង​ត្រូវ​លិចលង់​​​​ពេញផ្លូវ​​​​តែម្តង ​។ សូមបញ្ជាក់​ថា ​​​ពិ​ត​​មែនតែ​​​នៅតាម​បណ្តា​​​ខេត្ត​ភាគឦ​សាន​​ដូចជា​ស្ទឹង​​​​ត្រែង ក្រចេះ ទឹកទន្លេមេគង្គ​​បាន​​ស្រកចុះ​​ខ្លះ​ក៏ដោយ ​ប៉ុន្តែនៅ​ខេត្តកំពង់ចាម ​​កណ្តាល (កោះ​ខែល​-ស្អាង​) មិនទាន់​ស្រក​នៅឡើយ ចំណែក​​តំបន់ជាយ​ក្រុងភ្នំពេញ ត្រូវបាន​​ទឹកទន្លេ​​​មេគង្គ និងទឹក​ភ្លៀងជន់​លិច​​​លង់​រួច​ហើយ ​និងកំពុង​ស្ថិត​​ក្នុង​ការ​ព្រួយបារម្ភ​សម្រាប់​​​​អ្នករស់​​នៅ​កណ្តាល​​រាជធានី។

សូមបញ្ជាក់​ថា ​ទឹកជំនន់​​​ទ​ន្លេ​​មេគង្គ​​​ និង​ទឹក​ភ្លៀង​​​បានឡើង​ជន់​លិច​​​១៧​ខេត្ត​-រាជធានី ហើយ​បណ្តាល​ឱ្យ​​មនុស្សជាង​​២០០នាក់​ស្លាប់​ ខូច​ខាត​ស្រែស្រូវ​​រាប់​សិប​ម៉ឺនហិកតា ​​ផ្ទះសម្បែង​​​រាប់ពាន់​​ខ្នង​​​ ផ្លូវថ្នល់​​​សាលា​រៀន​…​ហើយត្រូវបាន​គណៈ​កម្មាធិការ​ជាតិគ្រប់​គ្រង​​គ្រោះមហន្តរាយ ​វាយ​​​​តម្លៃ​ការ​ខូចខាត​​​នឹង​ឈាន​ដល់​​​​១៦១​លាន
ដុល្លារ​៕