ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាសាលា​​​បង្ហាញ​​អាហារ​បំប៉ន​សម្រាប់​រុក្ខជាតិ​​​និង​​សត្វចញ្ចឹម​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន​ Saputra Global Resources បាន​​រៀបចំ​​ធ្វើ​សិក្ខា​សាលា​​ស្តីពី​​​​ផលិត​ផល​​ និង​សម្ភារ​​​កសិកម្ម​​​កាលពី​ថ្ងៃទី​​៦ តុលា ​នៅ​សណ្ឋាគារ​​​ហ៊ីម៉ារ៉ានី ។​ ​សិក្ខាសាលា​បាន​បង្ហាញ​​អំពី​ផលិតផល​​អាហារបំប៉ន​​​ពិសេស​ម្យ៉ាង​​ដែល​គេ​ អាច​​​យកទៅ​​ប្រើ​ប្រាស់​​បាន​នៅក្នុង​វិស័យ​​កសិកម្ម​លើ​ដំណាំ​​ហូប​ផ្លែ​​ ដូចជា​ ស្រូវ​ ពោត សណ្តែក អំពៅ ល្ពៅ ម្ទេស ។ល។

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន​ Saputra Global Resources  បាន​​រៀបចំ​​ធ្វើ​សិក្ខា​សាលា​​ស្តីពី​​​​ផលិត​ផល​​ និង​សម្ភារ​​​កសិកម្ម​​​កាលពី​ថ្ងៃទី​​៦ តុលា ​នៅ​សណ្ឋាគារ​​​ហ៊ីម៉ារ៉ានី ។​ ​សិក្ខាសាលា​បាន​បង្ហាញ​​អំពី​ផលិតផល​​អាហារបំប៉ន​​​ពិសេស​ម្យ៉ាង​​ដែល​គេ​អាច​​​យកទៅ​​ប្រើ​ប្រាស់​​បាន​នៅក្នុង​វិស័យ​​កសិកម្ម​លើ​ដំណាំ​​ហូប​ផ្លែ​​ដូចជា​ ស្រូវ​ ពោត សណ្តែក អំពៅ ល្ពៅ ម្ទេស ។ល។  និង​សត្វ​ចញ្ចឹម​​​ជា​ច្រើន​ប្រភេទ​​ទៀត​ ដូចជា​ ត្រី មាន់ ទា ​ជ្រូក គោ​ ក្របី​​ជាដើម ។

អាហារ​​បំប៉ន​សម្រាប់​រុក្ខជាតិ​ គឺ​​ធ្វើ​ឱ្យ​រុក្ខ​ជាតិ​​​មាន​ការ​លូត​លាស់​បាន​ល្អ ទទួល​បាន​ទិន្ន​ផល​ខ្ពស់​ រសជាតិ​ឆ្ងាញ់​​ ជួយ​កាត់​បន្ថយ​​​​ក្នុង​ការ​ប្រើ​ប្រាស់​​​ជី​កសិកម្ម​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ខូច​​គុណ​ភាព​​ដី ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​​​មិន​ប៉ះ​ពាល់​​ដល់​​​បរិស្ថាន​​​និង​សុខភាព​​មនុស្ស​-សត្វ​​​នោះ​​ឡើយ​ ហើយ​​ឆាប់​បាន​ទទួល​​​ផល​​ទៀត​ផង​ ។

ចំណែក​​​អាហារ​បំប៉ន​​សម្រាប់​​​​សត្វ​ចិញ្ចឹម​​​វិញ​​ក៏ដូច​ជា​រុក្ខ​ជាតិ​​​ដែរ  គឺធ្វើ​ឱ្យ​សត្វ​ឆាប់​ធំធាត់់ ធន់​នឹង​ជំងឺ​ មាន​សុខភាព​​ល្អ ដោយ​​សារ​តែ​អាហារ​បំប៉ន​​នោះ​វា​បាន​​ទៅជួយ​​បំពេញ​​ដល់​​សរីរាង្គ​​​ក្នុង​​​ខ្លួន​​ដែល​​ខ្វះ​​​ខាត​​ឱ្យ​​ពេញ​​លក្ខណៈ​​គ្រប់​គ្រាន់​​សម្រាប់​​​ទ្រទ្រង់​​​​ជីវិត ។

សិក្ខា​​សាលា​នេះ​​​ធ្វើ​ឡើង​​​​​ក្នុង​គោល​​បំណង​​​​ផ្សព្វ​ផ្សាយ​​​ឱ្យ​​​កសិករ​កម្ពុជា​​​មាន​​​ការ​​យល់​ដឹង​​អំពី​​គុណភាព​​អាហារ​​បំប៉ន​​ដែល​​​នាំចូល​ដោយ​ក្រុម​​ហ៊ុន​ធ្វើ​​​ការ​ស្រាវ​ជ្រាវ​​​លើ​ផលិត​ផល​​​កសិកម្ម​ គឺអាហារ​​បំប៉ន​​ពិសេស​សម្រាប់​​ឱ្យ​កសិករ​​​កម្ពុជា​បាន​ប្រើ​​ប្រាស់​ដើម្បី​​ទទួល​បាន​ទិន្នផល​ខ្ពស់​​​ ពី​ព្រោះ​ប្រទេស​​​កម្ពុជា​​គឺជា​ប្រទេស​​កំពុង​អភិ​វឌ្ឍន៍៕