Vo Tan Long នាយកចាត់ការទូទៅរបស់ IBM ប្រចាំប្រទេសវៀតណាម បានមានប្រសាសន៍ថា «IBM កំពុងតែពង្រីកយ៉ាងសកម្មនូវប្រតិបត្តិការរបស់ខ្លួននៅជុំវិញពិភពលោក ជាផ្នែកមួយនៃការបន្តគំនិតផ្តួចផ្តើមក្នុងការពង្រីកភូមិសាស្ត្ររបស់ក្រុមហ៊ុន ដើម្បីបង្កើនវត្តមានរបស់ខ្លួននៅក្នុងទីផ្សារសំខាន់ៗ ដែលកំពុងមានការរីកចម្រើន និងដើម្បីគាំទ្រដល់យុទ្ធសាស្ត្រនៃការរីកចម្រើនជាសាកលរបស់ខ្លួន។ ព្រឹត្តិការណ៍នៅរាជធានីភ្នំពេញនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ IBM ដើម្បីបង្កើនវត្តមានរបស់ខ្លួនឱ្យបានកាន់តែច្រើននៅប្រទេសកម្ពុជា ព្រមទាំងគាំទ្រដល់អតិថិជន និងដៃគូរបស់ខ្លួននៅក្នុងប្រទេស។ IBM នឹងធ្វើការផ្តោតជាពិសេសលើការពង្រឹងទំនាក់ទំនងរយៈពេលវែងរបស់ខ្លួន ជាមួយរដ្ឋាភិបាល និងគ្រឹះស្ថានអប់រំនានា ដើម្បីជួយជំរុញការបង្កើតថ្មី និងកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចនាពេលអនាគត»។
IBM មានសម្រាប់លោកអ្នក រួមបញ្ចូលផងដែរនូវសន្និសីទដៃគូអាជីវកម្ម IBM ដែលប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី៦ តុលា ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញនូវការវិវត្តលើវិស័យឧស្សាហកម្ម ICT របស់ប្រទេសកម្ពុជា តាមរយៈការជួយពង្រីកនូវបណ្តាញដៃគូអាជីវកម្មក្នុងស្រុក។ របៀបវារៈដែលមានទំនាក់ទំនងគ្នានេះមានបំណងជួយឱ្យដៃគូអាជីវកម្មដ៏មានតម្លៃរបស់ IBM ធ្វើការផ្លាស់ប្តូរ និងបង្កើនអាជីវកម្មរបស់ពួកគេតាមរយៈផលិតផល ការផ្តល់សេវាកម្ម និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដែលផ្តល់ភាពងាយស្រួលក្នុងការទទួលបាន ចែកចាយ និងប្រើប្រាស់។ IBM ប្តេជ្ញាចិត្តគាំទ្រដល់ដៃគូអាជីវកម្មក្នុងស្រុក ក្នុងការបង្កើតតម្រូវការទីផ្សារ ជំរុញការបង្កើនប្រាក់ចំណូលទៅវិញទៅមក និងបង្កើនការពេញចិត្តរបស់អតិថិជន ដោយផ្អែកលើការច្របាច់បញ្ចូលគ្នាតែមួយគ្មានពីររបស់ IBM នូវជំនាញដំណើរការឧស្សាហកម្ម និងអាជីវកម្មបែបស៊ីជម្រៅ និងការអនុវត្តបច្ចេកវិទ្យាឈានមុខនានាក្នុងទីផ្សារ។
ជាមួយនឹងការផ្តោតយ៉ាងខ្លាំងក្លា លើការបង្កើនការប្រើប្រាស់បច្ចេកវិទ្យា កាន់តែវៃឆ្លាតជាងមុននៅរាជធានីភ្នំពេញ IBM ក៏បានរៀបចំផងដែរនូវកម្មវិធីសន្និសីទសារព័ត៌មានស្តីពីបច្ចេកទេសដ៏ទូលំទូលាយមួយសម្រាប់ក្រុមអ្នកវិជ្ជាជីវៈបច្ចេកវិទ្យាព័ត៌មានចំនួនជាង១០០នាក់ មកពីបណ្តាឧស្សាហកម្មនានាដើម្បីបង្ហាញពីគុណតម្លៃដែលអាចកែប្រែបាននៃបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ IBM ៕
ចែករំលែកព័តមាននេះ