រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៥ កញ្ញា កន្លងទៅនេះ នៅផ្សារទំនើបសុវណ្ណា ក្រុមហ៊ុនយូនីលីវើ បានរៀបចំពិធីប្រឡងធ្វើម្ហូបក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីធ្វើឱ្យមុខម្ហូបខ្មែរកាន់តែមានជំរើសច្រើនមុខថែមទៀត។
ក្នុងឱកាសពិធីកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌនេះ មានការត្រៀមលក្ខណៈជាច្រើននៅទូទាំងប្រទេសកម្ពុជា។ គ្រួសារជាច្រើនបានជ្រើសរើសមុខម្ហូបពិសេសៗជាច្រើនសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌដូចជា សម្លការីសាច់មាន់ ឬសាច់ត្រី ស្ងោរ ជីឆាយ ឆាមីសួ នំអន្សម និងញាំសាច់គោជាដើម។ល។ ប៉ុន្តែដើម្បីធ្វើឱ្យអាហារពិសេសៗទាំងនេះកាន់តែមានឱជារសទៅទៀតនោះ ម្សៅស៊ុបខ្នរ និងដុំស៊ុបខ្នរ ពិតជាអាចជួយផ្តល់នូវឱជារសបន្ថែមទៅដល់គ្រប់មុខម្ហូបដែលជាប្រពៃណីខ្មែរទាំងអស់។ សកម្មភាពរបស់ក្រុមការងារខ្នរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ បានដំណើរការចាប់តាំងពីថ្ងៃទី៦ កញ្ញា នៅតាមខេត្តមួយចំនួនដូចជាបាត់ដំបង សៀមរាប និងកំពង់ចាម ។ ក្រុមចុងភៅខ្នរ បានបង្ហាញនូវការធ្វើម្ហូបទាំងសម្លទឹក និងសម្លគោកដូចជា «ឆាមីសួ» និង«សម្លម្ជូរគ្រឿង» ហើយចុងភៅខ្នរបានបង្ហាញពីវិធីចម្អិនអាហារទាំងនេះឱ្យកាន់តែឆ្ងាញ់ជាមួយម្សៅស៊ុបខ្នរ និងដុំស៊ុបខ្នរ។
អ្នកស្រីគៀត សេត្ថា អាយុ៤០ឆ្នាំ ស្ត្រីមេផ្ទះមកពីខេត្តបាត់ដំបង បានឱ្យដឹងថា «កូនៗរបស់ខ្ញុំធ្វើការនៅភ្នំពេញ ហើយក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ គឺជាលើកទីមួយហើយដែលខ្ញុំបានជួបពួកគេយូរបន្តិច ដូច្នេះខ្ញុំត្រូវប្រាកដថា រាល់មុខម្ហូបទាំងអស់ត្រូវតែឆ្ងាញ់។ ជាពិសេស ខ្ញុំបានដឹងអាថ៌កំបាំងដ៏អស្ចារ្យពីក្រុមចុងភៅខ្នរ ហើយខ្ញុំពិតជាចង់សាកល្បងចម្អិនម្ហូបនៅផ្ទះខ្លួនឯងមែនទែន»។ នៅក្នុងថ្ងៃចុងក្រោយនៃបេសកកម្មរបស់ខ្លួន ក្រុមការងាររបស់ផលិតផលខ្នរ បានរៀបចំការចម្អិនអាហារ និងថ្នាក់បង្រៀនវិជ្ជាធ្វើម្ហូបរបស់ខ្លួននៅមជ្ឈមណ្ឌលសុវណ្ណា ដោយមានស្ត្រីមេផ្ទះជាច្រើនរូបចូលរួមទទួលចំណេះដឹងផ្នែកធ្វើម្ហូប និងអាថ៌កំបាំងនៃរសជាតិអាហារដែលផ្តល់ដោយខ្នរ។
ក្រុមហ៊ុន Unilever បានឱ្យដឹងថា សកម្មភាពនេះ គឺជាផ្នែកមួយនៃបេសកកម្មរបស់ម្សៅស៊ុបខ្នរ និង Uniliver ដើម្បីផ្តល់ភាពស្រស់ថ្លាដល់អតិថិជនគ្រប់រូូប។ យើងយល់ច្បាស់អំពីវិធីបុណ្យភ្ជុំបិណ្ឌ និងការជួបជុំប្រចាំឆ្នាំរបស់ក្រុមគ្រួសារជាច្រើនក្នុងឱកាសដ៏ពិសេសនេះ ។ តើមានអ្វីដែលពិសេសជាងការធ្វើឱ្យពិធីបុណ្យភ្ជុំបិណ្ឌកាន់តែអស្ចារ្យដោយការចម្អិនម្ហូបឆ្ងាញ់ៗ ជាមួយគ្រឿងផ្សំតែបន្តិចពីម្សៅស៊ុបខ្នរ និងដុំស៊ុបខ្នរទៀតនោះ? តាមរយៈក្រុមចុងភៅរបស់យើង យើងអាចចូលរួមជាមួយអតិថិជនដោយផ្ទាល់ និងអាចបង្ហាញជូនពួកគាត់ពីវិធីចម្អិនអាហារឱ្យកាន់តែមានឱជារសឈ្ងុយឆ្ងាញ់ និងពិសេសបំផុត។ យើងចង់បញ្ជាក់ប្រាប់ដល់អតិថិជនទាំងអស់ថា លោកអ្នកមិនចាំបាច់ធ្វើអ្វីដែលពិសេស ឬទិញគ្រឿងផ្សំថ្លៃៗដើម្បីចម្អិនម្ហូបដែលគ្រួសារលោកអ្នកចូលចិត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះនោះទេ។ ប៉ុន្តែជាមួយគ្រឿងផ្សំដ៏ល្អ រសជាតិដ៏អស្ចារ្យ និងបច្ចេកទេសច្នៃប្រឌិតខ្ពស់ លោកអ្នកប្រាកដជាអាចធ្វើឱ្យក្រុមគ្រួសារ និងមិត្តភក្តិលោកអ្នកជក់ចិត្ត និងនិយាយមិនដាច់ពីមាត់បន្ទាប់ពីឱកាសបុណ្យភ្ជុំបិណ្ឌកន្លងហួសទៅនោះ ៕
ចែករំលែកព័តមាននេះ