ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​វិធី​ពេល​វេលា​ដ៏​មាន​ន័យ​ក្នុង​ជីវិត​របស់ Tiger Beer ដល់វគ្គ​ចាប់​ឆ្នោត​ផ្តាច់​ព្រ័ត្រ​

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មវិធី«​ពេលវេលា​ដ៏​មាន​ន័យ​ក្នុង​ជីវិត»របស់​គូ​ស្វាមីភរិយា​ថ្មោងថ្មី​ ដែល​បាន​ជ្រើស​យក Tiger Beer សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់​ពួក​គាត់ ឥឡូវបាន​ឈាន​មក​ដល់​ព្រឹត្ដិការណ៍ដ៏​រំភើប​រីករាយ​បំផុត​ហើយ ព្រោះ​កាលពី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១១ កន្លង​ទៅ​ថ្មី​ៗ​នេះ Tiger Beer បាន​ប្រារព្ធពិធី​ចាប់ឆ្នោត​

រាជធានី​ភ្នំពេញ ៖ កម្មវិធី«​ពេលវេលា​ដ៏​មាន​ន័យ​ក្នុង​ជីវិត»របស់​គូ​ស្វាមីភរិយា​ថ្មោងថ្មី​ដែល​បាន​ជ្រើស​យក Tiger Beer សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់​ពួក​គាត់ ឥឡូវបាន​ឈាន​មក​ដល់​ព្រឹត្ដិការណ៍ដ៏​រំភើប​រីករាយ​បំផុត​ហើយ ព្រោះ​កាលពី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១១ កន្លង​ទៅ​ថ្មី​ៗ​នេះ Tiger Beer បាន​ប្រារព្ធពិធី​ចាប់ឆ្នោត​ផ្សងសំណាង​ចុង​ក្រោយ ដោយ​ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធីតន្ដ្រី​ថ្ងៃអាទិត្យ​របស់​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​។

គូ​ស្វាមីភរិយា​ដែល​ជ្រើសរើស Tiger Beer សម្រាប់​ពិធី​អាពាហ៍ពិពាហ៍ ក្រៅពី​ទទួល​បាន ការ​ថែម​ជូន​ស៊ុម​រូបថត​ដ៏​ធំ​ស្រស់​ស្អាត​មួយ​ភ្លាម​ហើយ ពួក​គាត់​ថែម​ទាំង​មានឱកាស​ច្រើនក្នុង​ការ​ឈ្នះ​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ថែម​ទៀត​ពី​កម្មវិធី«​ពេលវេលា​ដ៏​មាន​ន័យក្នុង​ជីវិត»ជាមួយ Tiger Beer ។ ជាក់ស្ដែងរង្វាន់​ដែល​ផ្ដល់​ជូន​នៅ​ក្នុង​ការ​ចាប់ឆ្នោតចុង​ក្រោយ​នេះ​រួម​មានប្រាក់​សុទ្ធ ១.០០០ដុល្លារ ចំនួន២៤រង្វាន់ ទូរទស្សន៍​ស្ដើងទំនើប​ម៉ាក​សូ​នីចំនួន២៤រង្វាន់ ​ម៉ាស៊ីន​ថត​វី​ដេ​អូ ចំនួន៣៦រង្វាន់ ដែល​ឈ្នះ​ដោយ​គូស្វាមី​ភរិយា​ចំនួន៨៤គូ​មក​ពី​គ្រប់​ខេត្ដ-​ក្រុង​ទូ​ទាំង​កម្ពុជា​។

Tiger Beer  តែងតែ​រៀបចំ​កម្មវិធី​ផ្ដល់​រង្វាន់​អស្ចារ្យ និងប្លែក​ៗ​គ្នាជា​រៀង​រាល់​ឆ្នាំ ដូច្នេះ​សូម​ត្រៀមខ្លួន​រំភើប​រីករាយ​ជាមួយ​រង្វាន់​ដ៏​ធំ​អស្ចារ្យ​បន្ទាប់ ដែល​គ្រប់​គ្នា​នឹក​ស្មាន​មិន​ដល់​ជាមួយ Tiger Beer  ក្នុង​ពេល​ឆាប់​ៗ​នេះ​!

Tiger Beer ទទួល​បានការ​ពេញ​និយម​បំផុត​នៅ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ ដែល​អាច​ឱ្យ​គូ​ស្វាមី ភរិយា​បង្ហាញ និងផ្ដល់​នូវ​កិត្ដិយស​ដ៏​ខ្ពង់ខ្ពស់​ជូន​ភ្ញៀវ​ដែល​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​។ ជា​ពិសេស​ជាមួយ Tiger Beer លោក​អ្នក​តែងតែ​ទទួល​បាន​ភាព​សប្បាយ​រីករាយ និងរង្វាន់​អស្ចារ្យ​ជា​ច្រើន​ជា​ចំណងដៃ​យ៉ាង​ពិសេស​ក្នុង​ថ្ងៃ​ដ៏​មាន​ន័យ​របស់​លោក​អ្នក​ដែលរៀប​អាពាហ៍ពិពាហ៍​ ៕