ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​​ហ៊ុន​អឹម​​ហ្វូន​ផ្តល់​​ជូន​​​នូវ​​គម្រោង​​ប្រើ​​​ប្រាស់​​​ Data Internet ដ៏អស្ចារ្យនិង​​ទូលំទូលាយ សម្រាប់​​​អតិថិជន​​​ដែល​​និយម​​ប្រើ​ប្រាស់​​​ប្រភេទ​​​ទូរស័ព្ទ​​ Smart Phone និងTablet ​

13 ឆ្នាំ មុន

​រាជធានីភ្នំពេញ ​ថ្ងៃ​ទី​២២ខែសីហា ឆ្នាំ​២០១១៖ ​ក្រុមហ៊ុនអឹ​ម​ហ្វូ​ន បាន​ផ្ដល់​ជូន​នូវ​គម្រោង​ប្រើប្រាស់​ Data Internet ដ៏​អស្ចារ្យនិង​ទូលំ ទូលាយដើម្បី​ឆ្លើយ​តប​នឹងតម្រូវ​ការ​របស់​អតិថិ ជនដែល​ប្រើប្រាស់​ប្រភេទ​ទូរ​ស័ព្ទ Smart Phoneនិង​Tabletេ​នៅ​ក្នុងទីផ្សារ​ប្រទេស​កម្ពុជា​។

រាជធានីភ្នំពេញ ​ថ្ងៃ​ទី​២២ខែសីហា ឆ្នាំ​២០១១៖ ​ក្រុមហ៊ុនអឹ​ម​ហ្វូ​ន បាន​ផ្ដល់​ជូន​នូវ​គម្រោង​ប្រើប្រាស់​ Data Internet ដ៏​អស្ចារ្យនិង​ទូលំ ទូលាយដើម្បី​ឆ្លើយ​តប​នឹងតម្រូវ​ការ​របស់​អតិថិ ជនដែល​ប្រើប្រាស់​ប្រភេទ​ទូរ​ស័ព្ទ Smart Phoneនិង​Tabletេ​នៅ​ក្នុងទីផ្សារ​ប្រទេស​កម្ពុជា​។

គម្រោង Data Internet ចុង​ក្រោយបង្អស់​របស់​ក្រុមហ៊ុន​អឹ​ម​ហ្វូ​ន​នេះ បាន​អនុញ្ញាតឱ្យ​​គ្រប់​អតិថិជនទាំងអស់​អាច​ភ្ជាប់​មក​ប្រើ​គម្រោង  Data Internetបាន​ ដោយ​ចំណាយ​ត្រឹមតែ៣​ដុល្លារ​ ទទួល​បាន​ទិន្នន័យ1GB និង​៥​ដុល្លារ​ ​ទទួល​​បាន​ទិន្នន័យ 2GB សម្រាប់​​រយៈពេល​ប្រើប្រាស់៣០​ថ្ងៃ​។

ជាមួយ​ការ​ផ្ដល់​ជូន​នេះ ក្រុមហ៊ុន​អឹ​ម​ហ្វូ​ន ក៏​បាន​បង្កើត​គម្រោង​ប្រើប្រាស់​ទិន្នន័យ​មួយទៀត​ដែរ សម្រាប់​ការប្រើប្រាស់​ទិន្នន័យ​ក្នុង​តម្លៃ​​ត្រឹម​តែ១៥​ដុល្លារ ហើយ​វា​ស័​ក្ដិ​សមសម្រាប់​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ(PC) និង​កុំព្យូទ័រ​ខ្នាត​តូច (Note book) ដែល​កាលពីមុន​ក្រុមហ៊ុន​ផ្ដល់​ជូន​ការ​ប្រើប្រាស់​ទិន្នន័យ5GB តែ​ពេល​នេះក្រុមហ៊ុន​បាន​ផ្ដល់​ជូន​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​រហូត​ដល់​ទៅ 10GB ​។

ការ​ផ្ដល់​ឱ្យ​​ដ៏​សម្បើម​នេះ​ អាច​ឱ្យ​​មានការ​ប្រើប្រាស់​ទិន្នន័យ និង​ល្បឿន​លឿន​រហូត​ដល់​ទៅ៧.២មេ​ហ្គា​បៃ ក្នុង​មួយ​វិនាទី​។ លើស​ពី​នេះ​ទៅ​ទៀត ប្រសិនបើ​អតិថិជន​ប្រើប្រាស់​ទិន្នន័យ​លើស​កំណត់ដែល​ផ្ដល់​ជូន​ក្នុង​រយៈពេល៣០​ថ្ងៃមុន​ពេល​កំណត់ អតិថិជន​នៅ​តែ​អាច​បន្ដ​ការ​ប្រើប្រាស់​ទិន្នន័យ​ដោយ​គ្មាន​ដែន​កំណត់ ដោយ​គ្មាន​ការ​ព្រួយបារ​ម្ភ​អំពី​ការ​គិតថ្លៃ​បន្ថែម​លើ​ចំនួន​ទិន្នន័យ​ដែល​ប្រើប្រាស់​លើស​កំណត់​។ អតិថិជន​អាច​ប្រើប្រាស់​គម្រោង​ទិន្នន័យ​សាជា​ថ្មី ហើយ​កម្រិត​ល្បឿន​នឹង​ត្រូវ​បាន​កែតម្រូវ​ដោយ​ស្វ័យ​ប្រវត្ដិ​។

ចាប់ពី​ពេល​នេះ​តទៅ ក្រុមហ៊ុន​ជឿជាក់​ថា​អតិថិជន​ដែល​ប្រើប្រាស់​ទូរស័ព្ទ​ប្រភេទ IPhone, iPad, Androidphone, Tablet  និង​អតិថិជន​ប្រើប្រាស់​ទូរស័ព្ទ​គ្រប់​ប្រភេទ​ទាំងអស់ បាន​យល់​កាន់តែ​ច្បាស់​ពី​ប្រភេទ​គម្រោង Data   Internet ដែល​ពួក​គេ​ត្រូវការ​ប្រើប្រាស់ និង​ធានា​បាន​ថា​គ្មាន​ការ​គិតថ្លៃ​បន្ថែម​ផ្សេង​ៗ​ទៀត ហើយ​វា​ផ្ដល់ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​កាន់តែ​ច្រើនដោយ​មិន​ចាំបាច់​ស្វែងរក​ទីកន្លែង​ដែល​មាន​ប្លា​ក​សញា Wifi Hotspot ។

ដើម្បី​ចូលរួម​រីករាយ​នឹង​គម្រោងInternet ដ៏​អស្ចារ្យ និង​ទូលំទូលាយ​នេះ សូម​មកទទួល​​​​យក​ស៊ីម​ Mfone និង​ទូរស័ព្ទ​ទៅ​កាន់​លេខ ១៤១៣ ឬ០១១ ៨០០ ៨០០ ដើម្បី​ដំណើរ ការ​គម្រោង​ប្រើប្រាស់ Internet ដ៏​អស្ចារ្យរបស់​លោក​អ្នក​។

សំគាល់ៈ​ ​គម្រោង​ទិន្នន័យ​នេះ អាច​ប្រើ ប្រាស់​បាន​ចំពោះ​ទូរ​ស័ព្ទគ្រប់​ប្រភេទ​ដែល​អាច​ដំណើរការ​បានជា​មួយ​ប្រព័ន្ធអ៊ីន​ធើ​រណេត ៕