ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​កា​រ៉េ​ម​ស្វិ​ន​សិន ទីកន្លែង​ពេញ​និយម​សម្រាប់​យុវវ័យ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​២៦ សីហា ហាង​កា​រ៉េ​ម​ស្វិ​ន​សិន ដែល​ជា​ហាង​កា​រ៉េ​ម​ល្បី​មាន​ប្រភព​ពី​សហរដ្ឋអាមេរិក និង​ពេញ​និយមបំផុត​សម្រាប់​មនុស្ស​សម័យ​ថ្មី ត្រូវបាន​រៀបចំ​កម្មវិធី​ជួបជុំ​យ៉ាង​ពិសេស​មួយ​ហៅ​ថា Celebrate with Star សម្រាប់​អតិថិជន​របស់​ខ្លួន ដែលសុ​ទ្ធ​តែ​ជា​យុវវ័យមក​ជួបជុំ​គ្នា​ញ៉ាំ​កា​

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​២៦ សីហា ហាង​កា​រ៉េ​ម​ស្វិ​ន​សិន ដែល​ជា​ហាង​កា​រ៉េ​ម​ល្បី​មាន​ប្រភព​ពី​សហរដ្ឋអាមេរិក និង​ពេញ​និយមបំផុត​សម្រាប់​មនុស្ស​សម័យ​ថ្មី ត្រូវបាន​រៀបចំ​កម្មវិធី​ជួបជុំ​យ៉ាង​ពិសេស​មួយ​ហៅ​ថា Celebrate with Star សម្រាប់​អតិថិជន​របស់​ខ្លួន ដែលសុ​ទ្ធ​តែ​ជា​យុវវ័យមក​ជួបជុំ​គ្នា​ញ៉ាំ​កា​រ៉េ​ម​ដោយ​ឥត​គិតថ្លៃ និង​ចូលរួម​រីករាយ​ជាមួយ​កម្មវិធី​ក​ម្សាន្តផ្សេង​ៗ ដោយ​មានការ​អ​ព្ជើ​ា​ញ​ចូលរួម​ពី​តារាចំរៀង​ស៊ី​ម ថៃ​ណា ជាតា​រា​កិត្ដិយស ​និង​បង្កើត​ភាព​ស្និ​ទ្ឋ​ស្នាល​ជាមួយ​អតិថិជន​របស់ខ្លួន។ ហាង​កា​រ៉េ​ម ស្វិ​ន​សិន ដែល​ត្រូវបានរៀបចំ ឡើង​នៅ សាខា​ថ្មី​ មា​ន​ទី​តាំង​នៅ​​ផ្សារ​ទំនើប​ផា​រ៉ា​ហ្គ​នជាន់​ផ្ទាល់​ដី​។

នៅ​ក្នុង​កម្មវិធី​ដ៏​សប្បាយ​មួយ​នេះ បាន​ផ្ដល់​ឱ្យយុវវ័យ​ដែល​បាន​អ​ព្ជើ​ា​ញ​មក​ចូលរួម​ទាំងអស់ នូវ​ភាព​សប្បាយ​រីករាយ​ជាមួយ​នឹងការ​​លេង​ហ្គេ​ម ព្រមទាំង​ការ​បកស្រាយ​នូវ​បទ​ចំរៀង​របស់​​កញ្ញា ស៊ី​ម ថៃ​ណា និង​មានការ​ថតរូប​អនុស្សា​វរីយ៍​រ​រវាង​អតិថិជន​ស្វិ​ន​សិន រួម​ជាមួយ​តារា​ម្រៀ​ង​ដែល​ឋិត​ក្នុង​ចិត្ដ​របស់​ពួក​គេ​ហើយ​មិនតែប៉ុណ្ណោះ​ ​ថែម​ទាំង​បាន​ទទួល​នូវ​វត្ថុ​អនុស្សាវរីយ៍​ពី​តារា​កិត្ដិយស​ផងដែរ​។

ក្នុង​ឱ​កាស​ជួប​ផ្ទាល់​ជាមួយ​តារាចម្រៀង​ស៊ី​ម ថៃ​ណា​ កញ្ញា​បាននិយាយថា នាងក៏​ជា​អតិថិ​ជន​មួយ​រូប​របស់​ស្វិ​ន​សិន​ដែល​តែងតែ​មក​ញ៉ាំ​កា​រ៉េ​ម​នៅ​ទី​នេះ​ជាញឹកញាប់​ព្រោះតែ​ការ​ជាប់ចិត្ដ​ទៅ​លើ​រស​ជាតិ​នៃ​កា​រ៉េ​ម​ស្វិ​ន​សិន និង​បរិ​យា​កាស​ក្នុង​ហាង ម្យ៉ាង​វិញទៀត​គឺ​វា​មិន​ធ្វើ​អោយ​ធាត់​នោះ​ទេ​។ ស៊ី​ម ថៃ​ណា ​បាន​បង្ហាញ​នូវ​អារម្មណ៍​សប្បាយ​​រីករាយ​ក្នុង​ការ​ចូលរួម​កម្មវិធី​នេះ ជាមួយ​អតិថិជន​របស់​ស្វិ​ន​សិន ​និង​ក្រុម​អ្នកគាំទ្រ​របស់​ក​ញ្ញា​។

ស្វិ​ន​សិន ត្រូវ​បាន​ទិញ​សិ​ទ្ធិ​ផ្ដាច់មុខ​នាំ​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី នៅ​ឆ្នាំ​២០០៧ ហើយ​អាច​រក្សា​ភ្ជាប់​ជា​និច្ច​នូវ​គោលការណ៍​៣​សំខាន់​ៗ​របស់​ម្ចាស់​ដើម គឺលោក​អៀ​ល ស្វិ​ន​សិន ដែល​​ជា​អ្នករក​ឃើញ​រូបមន្ដ​ពិសេស តាំងពី​ឆ្នាំ ១៩៤៨ មានគុណភាព បរិមាណ និង​តម្លៃ​។ ទាំងនេះ​បាន​ធ្វើ​ឱ្យ​ស្វិ​ន​សិន​ទទួល​បាន​ភាព​ជោគជ័យ​ដូច​សព្វថ្ងៃ​៕