ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធា រិទ្ធី ជួប ​ជ័យ​ វណ្ណៈ ​ខណៈ ​អ៊ឹង បូរ៉ា ជួប​ ហ៊ុល ដារ៉ា ​នៅលើសង្វៀន ​​CTN ​​ថ្ងៃសុក្រ ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​​នៅ​លើ​សង្វៀន​ស្ថានីយ​ទូ​រទស្សន៍​ CTN ​​ថ្ងៃ​សុក្រ ​ទី២ កញ្ញា ​គឺជា​ការ​​ប្រកួត​​​​ដណ្តើម​​​ខ្សែ​ក្រវាត់​​ខារ៉ាបាវ ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ​​វគ្គជម្រុះ​​​ក្នុង​ពូល​​A ​ដែល​មានទាំង​​អស់​​ចំនួន​២គូត្រូវ​​ជួបគ្នា ។ ​ធា រិទ្ធី ​មកពី​ក្លឹប​អេភូថង​​​កីឡា ជួបជ័យ​ វណ្ណៈ ​មកពីក្លឹប​ឃ្លាំង​មឿង​កីឡា ។ អ៊ឹង បូរ៉ា មកពីក្លឹប​សិង្ហកីឡា​ជួប ហ៊ុល ដារ៉ា ​មកពី​ក្លឹប​សាលវ័ន្ត​កីឡា ។

រាជធានីភ្នំពេញ ៖ ​​​នៅ​លើ​សង្វៀន​ស្ថានីយ​ទូ​រទស្សន៍​ CTN ​​ថ្ងៃ​សុក្រ ​ទី២ កញ្ញា ​គឺជា​ការ​​ប្រកួត​​​​ដណ្តើម​​​ខ្សែ​ក្រវាត់​​ខារ៉ាបាវ ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ​​វគ្គជម្រុះ​​​ក្នុង​ពូល​​A ​ដែល​មានទាំង​​អស់​​ចំនួន​២គូត្រូវ​​ជួបគ្នា ។ ​ធា រិទ្ធី ​មកពី​ក្លឹប​អេភូថង​​​កីឡា ជួបជ័យ​ វណ្ណៈ ​មកពីក្លឹប​ឃ្លាំង​មឿង​កីឡា ។ អ៊ឹង បូរ៉ា មកពីក្លឹប​សិង្ហកីឡា​ជួប ហ៊ុល ដារ៉ា ​មកពី​ក្លឹប​សាលវ័ន្ត​កីឡា ។

​នៅក្នុងពូល​ A នេះ ធា រិទ្ធី ​ប្រកួត​​បាន​២​លើក​ហើយ​​ គឺ​​លើក​ទី១​បានចាញ់​សន្លប់​​ក្រោម​កណ្តាប់​ដៃ​អ៊ឹង បូរ៉ា មកពីក្លឹប​សិង្ហ​​កីឡា​នៅ​ក្នុង​ទឹកទី៤ ប៉ុន្តែ​​សម្រាប់​ការ​ប្រកួត​ជា​លើកទី២ គេ​បានវាយ​ផ្តួល​​ហ៊ុល ដារ៉ា ​​មកពីក្លឹប​សាល​វ័ន្ត​កីឡា​ឱ្យ​​​សន្លប់នៅ​ទឹក​ទី២ ​វិញ​ម្តង ។ ដូច្នេះ​បានសេចក្តី​ថា ការ​ប្រកួត​ទាំង២​​លើក​មក​នេះ ចាញ់១ ឈ្នះ១ មាន៤ពិន្ទុ​​ ប៉ុន្តែ​​គេនៅ​សល់​៣ប្រកួត​​ទៀត​រាប់​ទាំងជួប វ​ណ្ណៈ លើកនេះផង​ ហើយបើ​សិន​ជា​គេ​មាន​សំណាង​​យកឈ្នះ​រហូត​នោះ​​​អាច​គេចផុត​ពីការហាល​ខោ​បាន ។ ​ប៉ុន្តែ​​សម្រាប់​​​វណ្ណៈ​​វិញ ក៏ត្រូវ​​ការ​ឈ្នះ​ដូចគ្នា ហើយការ​ប្រកួត​២​លើក​មក​នេះ​​គេ​ឈ្នះទាំង​២​លើក​ជាប់គ្នា​ និង​មាន​៦ពិន្ទុហើយ ។ ដូច្នេះ​​ជ័យជម្នះ លើកនេះ សម្រាប់​រូបគេពិត​ជា​មានសារសំខាន់​ខ្លាំង​ណាស់ តែ​អត់មាន​អ្ន​ក​ណាហ៊ាន​ធានា​ទេ ​ព្រោះរិទ្ធី​ក៏​ជាជើង​​ខ្លាំង​ម្នាក់​មិនងាយ​​នឹង​យក​ឈ្នះ​​ឡើយ ។

​អ៊ឹង បូរ៉ា មកពីក្លឹប​សិង្ហកីឡា​ ជួប ហ៊ុល ​​ដារ៉ា ​មកពីក្លឹប​សាលវ័ន្តកីឡា ។​​​ បូរ៉ា ​ពេលនេះ​បានក្លាយ​ជា​អ្នក​ដែល​មានពិន្ទុនាំ​មុខ​គេក្នុង​ពូល​រួច​ទៅហើយ ​ព្រោះអី​ការប្រកួតទាំង៣លើក​​កន្លង​មកអត់​ទាន់ស្គាល់​ចាញ់ម្តង​ណាឡើយ និង​មាន​៩ពិន្ទុ ។ ​ចំណែកហ៊ុល​ ដារ៉ា វិញ​ ប្រកួត​បាន៣​លើក​ដូចគ្នា ប៉ុន្តែ​ឈ្នះ១ ចាញ់២ មាន​​ត្រឹម​៥ពិន្ទុ​ប៉ុណ្ណោះ ។ លើកនេះ​គេ​ក៏ត្រូវ​ការឈ្នះ​ដែរ ប៉ុន្តែ​ទំនង​​បែប​​មិន​សូវ​​ជា​មាន​សង្ឃឹម​​​ប៉ុន្មាន​ឡើ​យ ​​ព្រោះ​ថា​ការ​មក​ប៉ះ​​បូរ៉ា ​ដែលជា​កំពូល​អ្នកមាន​ល្បិចប្រយុទ្ធ​ដ៏សម្បូរ​បែបម្នាក់​នេះ​ក៏ពិបាក​ណាស់ដែរ ។

​ទឹម សាន មកពីក្លឹប​អាស៊ី​កីឡា​ ជួបថៃ ប៊ុន ហាន មកពីក្លឹបបុរីនាគរាជ​ជាលក្ខណៈ​មិត្តភាព​។ ​រវាងគូ​នេះជាអ្នក​ប្រដាល់ចាស់​វស្សា​ដូចគ្នា តែ​ល្បិច​ប្រយុទ្ធ​​នៅលើ​សង្វៀន​​រវាងគេទាំង​២ មិន​សូវ​ជាខ្លាំង​ណាស់ណា​ទេ ​ហើយស្បែក​មុខ​​ ក៏អន់​ដូចគ្នា​ទៀត ។ ប៉ុន្តែ​​ប៊ុនហាន ចិត្ត​សឿង​ជាង​ និង​អាច​មានជំនឿ​ចិត្ត​ក្នុងការ​​យកឈ្នះ​ច្រើន​ជាង​ទៀត ។
​ពុទ្ធ​​ ឆាយដារ៉ូ មកពីក្លឹប​ពុទ្ធ​សេរីវង្សព្រែក​តា​ទែន ​ជួបម៉ាក់ ​សាមុត មកពីក្លឹបខេត្ត​រតន​គិរី ។ កែវ ម៉ាន់អើយ ​មកពីក្លឹបយុវ​កីឡា​​ខេត្ត​កណ្តាល​ជួប ធឿន​ ​សាវឌី មកពីក្លឹប​អេភូថង​​កីឡា ៕