ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូកា-​កូឡា​​ និង​ Smart Mobile អបអរសាទរ​​អ្នក​ឈ្នះ​រង្វាន់​​ធំ​​ទីមួយ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ថ្ងៃ​ចន្ទ​ ទី​២៩ ខែសីហា​​ ឆ្នាំ២០១១​ ៖ កម្ម​វិធី​​​ពិសេស​ដែលរួម​​សហការ​​រវាង​​ក្រុម​ហ៊ុន​​ភេសជ្ជៈ ​​​​កម្ពុជា​​កូកា-​កូឡា និង​ Smart Mobile ​មាន​ឈ្មោះ​ថា «បើ​​គម្រប​​​កូកា​-​​កូឡា​​​ ហើយ​​​ឈ្នះ​​ការបញ្ចូល​​​ទឹក​ប្រាក់​​ជាមួយ​កូកា-​កូឡា​ និង​ Smart Mobile » បាន​​​​ចាប់​​ផ្តើម​​​​នៅ​​ខែ​កក្កដា​ ហើយ​រយៈ​​ពេល​​ត្រឹម​តែ​​​មួយខែ

រាជធានីភ្នំពេញ​ ថ្ងៃ​ចន្ទ​ ទី​២៩ ខែសីហា​​ ឆ្នាំ២០១១​  ៖ កម្ម​វិធី​​​ពិសេស​ដែលរួម​​សហការ​​រវាង​​ក្រុម​ហ៊ុន​​ភេសជ្ជៈ ​​​​កម្ពុជា​​កូកា-​កូឡា និង​  Smart  Mobile  ​មាន​ឈ្មោះ​ថា «បើ​​គម្រប​​​កូកា​-​​កូឡា​​​ ហើយ​​​ឈ្នះ​​ការបញ្ចូល​​​ទឹក​ប្រាក់​​ជាមួយ​កូកា-​កូឡា​ និង​ Smart  Mobile »  បាន​​​​ចាប់​​ផ្តើម​​​​នៅ​​ខែ​កក្កដា​  ហើយ​រយៈ​​ពេល​​ត្រឹម​តែ​​​មួយខែ​​​ប៉ុណ្ណោះ​​ យើង​បាន​​រក​ឃើញ​​​អ្នក​ឈ្នះ​​​រង្វាន់​​​ធំទីមួយ​​ គឺ​​កញ្ញា​​ អ៊ឹង ​​ស៊ីវអ៊ីង​ ​​ជានិស្សិត​​នៅ​​សាកល​​វិទ្យាល័យ​​ជាតិ​គ្រប់​គ្រង​។ ការ​​​ប្រគល់​​​​រង្វាន់​នេះ​​ត្រូវ​បាន​ធ្វើ​ឡើង​​នៅ​​ Smart Store ​រាជធានីភ្នំពេញ​​ ។

កញ្ញា​​អ៊ឹង ស៊ីវអ៊ីង​ ​មាន​ស្រុក​កំណើត​​នៅ​ស្រុក​​ព្រៃឈរ​ ខេត្ត​កំពង់​ចាម បាន​រៀបរាប់​អំពី​​បទពិសោធន៍​​​​ពេល​​ឈ្នះ​រង្វាន់​​ធំនេះ​ថា​ «កូកា-​កូឡា​​​​ជាភេសជ្ជៈ​​ដែល​​ខ្ញុំ​ចូល​ចិត្ត​​​​ញ៉ាំបំផុត​​ ។ ​កាល​​ពី​​​​អាទិត្យមុន​​ ខ្ញុំ​បាន​​ទៅ​លេង​​​ឪពុក​​ម្តាយ​ខ្ញុំ​​​​នៅ​ស្រុក​​កំណើត និង​បាន​ទិញ​កូកា-​កូឡា​​​​ជូន​ពួក​គាត់​​ផងដែរ ហើយ​​ខ្ញុំ​​មិន​នឹក​​ស្មាន​​​ទាល់​តែសោះ​​​ថា​នៅ​​ក្រោម​​គម្រប​​ដប​កូកា​-​កូឡា​​​របស់​​ខ្ញុំ​​មាន​​សារ​បញ្ជាក់​ថា ខ្ញុំ​ឈ្នះ​​ស៊ីម​​កាត​​​តេ​មួយឆ្នាំ​​ឥតគិត​ថ្លៃ​​»។

លោក​​​ប៉ូល ​ប៉ុបពើលីយ៉េ ​នាយ​​ក​គ្រប់​គ្រង​​ប្រចាំ​​ប្រទេស​​នៃក្រុម​​ហ៊ុន​ភេសជ្ជៈ​​​កម្ពុជា​​(កូកា-​កូឡា​​​​​)​ បាន​​​មាន​ប្រសាសន៍​​ថា «​​​យើងតែង​តែផ្តល់​​ជូន​​អតិថិជន​​នូវ​ភាព​ស្រស់​​​​​ថ្លា​រីករាយ​​​​ជារៀង​រាល់​​ថ្ងៃ ​តាម​​​រយៈ​​​ការ​ផ្គត់​ផ្គង់​​​​នូវ​​ភេសជ្ជៈ​​មាន​គុណ​​ភាព​​​ខ្ពស់​​​ច្រើន​រសជាតិ​ និង​ឱកាស​​ឈ្នះ​​រង្វាន់​​​អស្ចារ្យ​​​ជាច្រើន​ ជាពិសេស​ក្នុង​អំឡុង​​ពេល​​នៃ​កម្ម​វិធី​​នេះ »។ ​លោក​បន្ត​​ទៀត​ថា «នេះ​ជា​លើក​ទីមួយ​​​សម្រាប់​​យើង​ ក្នុង​ការ​សហការ​​ផ្តល់​​ជូន​នូវ​កម្ម​វិធី​​​ឈ្នះ​​ការ​បញ្ចូល​​​ទឹក​ប្រាក់​​ជាច្រើន​​និង​ស៊ីមកាត​​តេមួយឆ្នាំឥតគិត​ថ្លៃ​​ ។ ​យើង​មាន​​ភាព​រីករាយ​​​ក្រៃលែង​​​ចំពោះ​​កម្ម​វិធី​​​ពិសេស​នេះ និង​សង្ឃឹម​ថា​ អតិថិជន​​​របស់​យើងក៏ទទួល​​បាន​​ភាព​សប្បាយ​​​រីករាយ​​ពីកម្ម​វិធី​នេះ​ផងដែរ » ។

លោក​ Kirill Mankovsky នាយក​​គ្រប់​គ្រង​​ផ្នែក​​ទីផ្សារ​​​របស់​​​ក្រុម​ហ៊ុន​​  Smart  Mobile  ​បាន​មាន​ប្រសាសន៍​​​​ថា «​​ចាប់​តាំងពី​​​បើក​​កម្ម​វិធី​​​​ពិសេស​​នេះ​មក មាន​អតិថិជន​​ជាង​១៥​ម៉ឺន​​នាក់​​​បាន​ឈ្នះ​​​រង្វាន់​បញ្ចូល​ទឹក​​ប្រាក់​​ក្នុងទូរស័ព្ទ​ ហើយ​ចំនួន​​អ្នក​ឈ្នះ​​នៅតែ​បន្ត​​កើនឡើង​​​​ជា​រៀងរាល់​​ថ្ងៃ ។​ ឥឡូវ​​នេះ​យើង​​ក៏​បាន​រកឃើញ​​ផងដែរ​អ្នក​ឈ្នះ​​រង្វាន់​​ធំដំបូង​គេ ​ហើយ​​យើង​ក៏ទន្ទឹងរង់​ចាំ​​មើល​​ទៀត​ថា តើ​​អតិថិ​ជន​​​​រូប​ណា​​មាន​ភ័ព្វ​សំណាង​​​ក្លាយ​ជា​អ្នក​ឈ្នះ​​​ស៊ីម​​កាត​​តេមួួ​យឆ្នាំឥតគិត​ថ្លៃ​​ដែល​​​នៅ​មាន​ចំនួន​៤រង្វាន់​​​ទៀត» ។

អ្នក​ស្រី​​គង់ កុសល ​ប្រធាន​​ផ្នែក​ទី​​ផ្សារ​របស់​​​ក្រុម​ហ៊ុន​​ភេសជ្ជៈ​​​​​កម្ពុជា​​​កូកា-​កូឡា ​​​ក៏​បាន​​ចូល​​រួម​​​អបអរចំពោះ​​អ្នក​ឈ្នះ​​​ដែរថា ​«​យើង​​​សូម​​​សម្តែង​​​ការអបអរ​​រីករាយ​​​ចំពោះ​​អ្នក​​ឈ្នះ​រង្វាន់​ ធំ ។  នេះ​ជា​​​កម្មវិធី​​ពិសេស​ដែល​​ផ្តល់​​ឱកាស​​ដល់​អតិថិជន​​​​គ្រប់​​គ្នា​​​ក្នុង​ការ​​ឈ្នះ​​រង្វាន់ ។ លោក​អ្ន​ក​​គ្រាន់​តែ​​​ទៅ​កាន់់​​ហាង​លក់​​ភេសជ្ជៈ​ ផ្សារ​ទំនើប​​ ឬភោជ​នីយដ្ឋាន​ដែល​នៅ​ជិត​លោកអ្នក​បំផុត​​នៅទូទាំង​​​កម្ពុជា ហើយ​ជ្រើសរើស​យក​កូកា-​​កូឡា​​​ដប​ដែល​​​ផ្នែក​​ខាងលើ​​នៃ​គម្រប​​មាន​ឆ្នូត​ពណ៌​​​លឿង​​ ជុំ​វិញ​ ឬ​ដប​ប្លាស្ទិក​​១,៥​​លីត្រ ឬ​ដប​ប្លា​ស្ទិក​​​​ ៥០០មីល្លីលីត្រ​​ ​ដែល​​គម្រប​​ដប​មាន​ផ្ទៃ​​​ពណ៌​លឿង​​​​សុទ្ធ រួច​ពិនិត្យ​​មើល​​ក្រោម​​គម្រប​​ដប​ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​​អស្ចារ្យ​​ជាច្រើន​​ក្នុង​អំឡុង​ពេល​​នៃកម្ម​វិធី​​ពិសេសនេះ» ។

កម្មវិធី​​នៅ​មាន​រង្វាន់​​ធំ​ស៊ីម​កាត​​តេមួួ​យឆ្នាំ​​​ឥត​គិត​ថ្លៃ​​ចំនួន​៤​រង្វាន់​ទៀត ​ព្រម​ទាំង​​រង្វាន់​​​  ពិសេសៗ​​​ជាច្រើន​​សន្ធឹក​សន្ធាប់​​​ទៀត​​ដូចជា ឈ្នះ​ការ​បញ្ចូល​​​ទឹក​ប្រាក់​​ភ្លាមៗ​​ចាប់ពី​​០,៥​ដុល្លារ ១ដុល្លារ និង​​៥​ដុល្លារ​ (លក្ខខណ្ឌ​​ផ្សេង​​ៗ​ត្រូវ​​​បាន​​​អនុវត្ត​) ៕