ABA BANK ចាប់ឆ្នោតផ្តល់សំណាងលើកទី6 ជូនអតិថិជនបើកគណនីប្រាក់បញ្ញើ
13 ឆ្នាំ មុន
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃសៅរ៍ទី២ ខែកក្កដា ឆ្នាំ២០១១ កន្លងទៅនេះ ABA Bank ដែលជាធនាគារមួយមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងប្រកបដោយនវានុវត្ដន៍ បានរៀបចំពិធីចាប់ឆ្នោតផ្សងសំណាងលើកទី៦ ដើម្បីប្រគល់ម៉ូតូ Suzuki Viva ចំនួន៣រង្វាន់ ជូនដល់អតិថិជនទាំងអស់ដែលបានបើកគណនីប្រាក់បញ្ញើ
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃសៅរ៍ទី២ ខែកក្កដា ឆ្នាំ២០១១ កន្លងទៅនេះ ABA Bank ដែលជាធនាគារមួយមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងប្រកបដោយនវានុវត្ដន៍ បានរៀបចំពិធីចាប់ឆ្នោតផ្សងសំណាងលើកទី៦ ដើម្បីប្រគល់ម៉ូតូ Suzuki Viva ចំនួន៣រង្វាន់ ជូនដល់អតិថិជនទាំងអស់ដែលបានបើកគណនីប្រាក់បញ្ញើនៅ ABA Bank។ ពិធីនោះបានប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាលស្ថិតនៅអគារលេខ ១៤៨ មហាវិថីព្រះសីហនុ សង្កាត់បឹងកេងកង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមជាកិត្ដិយសពីសំណាក់គណៈគ្រប់គ្រង ABA Bank ព្រមទាំងបុគ្គលិក និងអតិថិជនរបស់ ABA Bankជាច្រើន។ ក្នុងការចាប់ឆ្នោតលើកទី៦ នេះ មានអតិថិជនបីរូបក្នុងចំណោមអតិថិជនទាំងអស់ដែលបានបើកគណនីប្រាក់បញ្ញើនៅ ABA Bankមានសំណាងឈ្នះរង្វាន់ម៉ូតូ Suzuki Viva ដ៏ថ្មីសន្លាងចំនួនបីរង្វាន់។
នៅក្នុងឱកាសដ៏មហោឡារិកនោះ គណៈគ្រប់គ្រង ABA Bank បានមានប្រសាសន៍ដោយក្ដីសោមនស្សរីករាយថា «ABA Bank បានរៀបចំការចាប់ឆ្នោតផ្សងសំណាងលើកទី៦ នេះ ដើម្បីថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅដល់អតិថិជនដែលបានបើកគណនីប្រាក់បញ្ញើនៅ ABA Bank និងផ្ដល់ទំនុកចិត្ដលើសេវាកម្មរបស់យើងខ្ញុំ។ កាន់តែរំភើបជាងនេះទៅទៀត ABA Bank ក៏បានបង្កើតកម្មវិធីថ្មីឈ្នះមហារង្វាន់ដែលកាន់តែអស្ចារ្យសម្រាប់អតិថិជនដែលបើកគណនីប្រាក់បញ្ញើមានកាលកំណត់នៅ ABA Bank ដោយកម្មវិធីឈ្នះមហារង្វាន់នេះផ្ដល់ឱកាសឱ្យអតិថិជនអាចឈ្នះរថយន្ដ BMW X6 មួយគ្រឿង ព្រមទាំងរង្វាន់អស្ចារ្យជាច្រើនទៀត»។
ដើម្បីចូលរួមក្នុងកម្មវិធីឈ្នះមហារង្វាន់នេះ លោកអ្នកគ្រាន់តែអញ្ជើញមកកាន់សាខាABA Bank ណាមួយដើម្បីបើកគណនីបញ្ញើមានកាលកំណត់សម្រាប់រយៈពេល១២ខែ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១១ លោកអ្នកនឹងមានឱកាសឈ្នះមហារង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់មិនខាន។ អតិថិជនដែលបើកគណនីប្រាក់បញ្ញើមានកាលកំណត់យ៉ាងតិច៣០០ដុល្លារ នឹងមានសិទ្ធិចូលរួមក្នុងការចាប់រង្វាន់កម្រិតទី៣ដែលអាចមានឱកាសឈ្នះរង្វាន់រួមមានទូរទស្សន៍ LED ចំនួន៣រង្វាន់ ទូរស័ព្ទដៃ Nokia E ចំនួន១៥រង្វាន់ និង Apple iPod ចំនួន២០រង្វាន់។
អតិថិជនដែលបើកគណនីប្រាក់បញ្ញើមានកាលកំណត់យ៉ាងតិច៣.០០០ដុល្លារ នឹងមានសិទ្ធិចូលរួមក្នុងការចាប់រង្វាន់កម្រិតទី២ ដែលអាចមានឱកាសឈ្នះរង្វាន់រួមមានម៉ូតូ Honda Scoopy ចំនួន៣រង្វាន់ Apple iPad 2 ចំនួន៣ រង្វាន់ និងទូរទស្សន៍ LED ចំនួន៣រង្វាន់។
ហើយកាន់តែរំភើបអស្ចារ្យជាងនេះទៅទៀត អតិថិជនដែលបើកគណនីប្រាក់បញ្ញើមានកាលកំណត់យ៉ាងតិច៣០.០០០ដុល្លារ នឹងមានសិទ្ធិចូលរួមក្នុងការចាប់រង្វាន់កម្រិតទី១ ដែលអាចមានឱកាសឈ្នះរង្វាន់ធំរថយន្ដ BMW X6 មួយគ្រឿង។ ការចាប់ឆ្នោតនឹងប្រព្រឹត្ដទៅនាថ្ងៃទី២៤ មីនា ឆ្នាំ២០១២ នៅសណ្ឋាគារណាហ្គាវើល។ ដូច្នេះសូមកុំឱ្យឱកាសដ៏រំភើបអស្ចារ្យនេះកន្លងផុត! សូមប្រញាប់ទៅបើកគណនីប្រាក់បញ្ញើមានកាលកំណត់នៅ ABA Bank ដើម្បីចូលរួមកម្មវិធីឈ្នះមហារង្វាន់នេះ! សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមទូរស័ព្ទលេខៈ ០២៣ ២២៥ ៣៣៣ ឬមើលគេហទំព័រៈ www.ababank.com៕
ចែករំលែកព័តមាននេះ