ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​វិធី​ Tiger Translate បង្កើត​ភាព​ភ្ញាក់​ផ្អើល​ និង​រំភើប​នៅ​ភ្នំពេញ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ Tiger Translate កម្មវិធី​សម្ដែង​សិល្បៈ​វប្បធម៌ និងភាព​ទាន់ សម័យ​ស៊ី​វិ​ល័យ​របស់​សិល្បករ​ភាគ​ខាងកើត និងខាង​លិចដែល​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន​កម្ពុជា និងបរទេស ។ លើក​នេះ Tiger Translate ពិតជា​ខុស​ប្លែកធៀប​នឹង​កម្មវិធី​មុន​ៗ​។ កម្មវិធី​បាន​ចាប់ផ្ដើម​ឡើង​ជាមួយនឹង​ឃ្លាំង​

រាជធានីភ្នំពេញ ៖ Tiger Translate កម្មវិធី​សម្ដែង​សិល្បៈ​វប្បធម៌ និងភាព​ទាន់ សម័យ​ស៊ី​វិ​ល័យ​របស់​សិល្បករ​ភាគ​ខាងកើត និងខាង​លិចដែល​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន​កម្ពុជា និងបរទេស ។ លើក​នេះ Tiger Translate  ពិតជា​ខុស​ប្លែកធៀប​នឹង​កម្មវិធី​មុន​ៗ​។ កម្មវិធី​បាន​ចាប់ផ្ដើម​ឡើង​ជាមួយនឹង​ឃ្លាំង​ទំនេរបាន​ប្រែ​ទៅ​ជា​កន្លែង​ដែល​រំលេច​ទៅ​ដោយ​រូបគំនូរ​ក្រាហ្វិក​ឆ្លុះ​បង្ហាញ​ឱ្យ​ឃើញ​នូវ​គំនិត​ច្នៃប្រឌិត​ដែល​ជាទី​ចាប់អារម្មណ៍​នៅ​ទីក្រុង​ភ្នំពេញ​។

Tiger Beer បាន​បំ​លែង​ឃ្លាំង​ទំនេរ​ឱ្យទៅ​ជាទី​កន្លែង​ផាត​ធី​ដ៏​ធំ​អស្ចារ្យ​មួយ​បាន​ដោយ​ជោគជ័យនៅ​រាត្រី​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១១ ដើម្បី​រៀបចំ​កម្មវិធី Tiger Translate លើក​ទី​បី​នៅ​កម្ពុជា​។ 

អ្នកស្រី រឿ​ន សុ​វ​ណ្ណា​រី ប្រធាន​ប្រតិបត្ដិ​ម៉ាក​ផលិតផល Tiger Beer បានឱ្យ​ដឹង​ថា តាម​រយៈ Tiger Translate យើង​តែងតែ​នាំ​មក​ជូន​ប្រជាជន​កម្ពុជា​នូវ​ផាត​ធី​បែប​ថ្មី​ៗ​ជា​និច្ច​។ ជាក់ ស្ដែង​នៅ​ក្នុង​កម្មវិធី​លើក​នេះយើង​បង្ហាញ​ជូន​អំពី​ការ​យល់​ដឹង​ពហុ​ចម្រុះ​នៃ​វប្បធម៌​ប៉ែក​ខាងកើត និងខាងលិចតាម​រយៈ​ការ​សម្ដែង ការ​ឌី​ហ្សា​ញ ការ​ប្រគំ​តន្ដ្រី និងសកម្មភាព​សិល្បៈ​ជា​ច្រើន​ទៀត​ដូច​ជាការ​គូររូប​លើ​អាវយឺត គូររូប​ពណ៌ និង ថតរូប​ជាដើម​។ យើង​ទទួល​បានការ​ឆ្លើយ​តប​ដ៏​អស្ចារ្យ​ជា​ច្រើន​ពី​អ្នកចូលរួម​។ 

ក្រុម​សិល្បករ​កម្ពុជា​សម្បូរ​ដោយ​ទេព​កោសល្យ​ល្អ​ៗ រួម​ជាមួយ​ក្រុម​សិល្បករ​ល្បី​ៗ​លំដាប់​អន្ដរជាតិជា​ច្រើន​ដូច​ជា ក្រុម12​ME&RAPH (​ក្រុម​ហ៊ី​ប​ហប់ Jazz មក​ពី​
បារាំង​) និងក្រុម​ក្លា​ប​យ៉ា​ហ៊ែ​ន​រួម​គ្នាបង្កើត​បាន ជា​ភាព​សប្បាយ​រីករាយ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ទីកន្លែង​ប្រារព្ធកម្មវិធីដែល​មាន​វត្ដមាន​អ្នកចូល​រួម​ដ៏​ច្រើន​កុះករ​បំផុត​។ អ្នកចូលរួម​ប្រមាណ​ជិត ១.៥០០នាក់សប្បាយ​រីករាយ​ជា​ខ្លាំង​ក្នុង​ការ ទស្សនាការ​សម្ដែង​ដ៏​អស្ចារ្យ​ដោយ​ផ្ទាល់​របស់​សិល្បករ​ខ្មែរ និងបរទេស មាន​ដូច​ជា ក្រុម​ចាប៉ី​ខ្មែរ ក្រុម​រាំ breakdance ក្រុម​តារាចម្រៀង​ហ៊ី​ប​ហប់ និងក្រុម​រាំ​របាំ​ហនុមាន​ខ្មែរ​ជាដើម​។

ពូ​ឃ្លាំង តារាចម្រៀង​ហ៊ី​ប​ហប់​ដ៏​ពេញ​និយម​របស់​កម្ពុជាបាន​បញ្ចេញ​ទស្សនៈ​ថា«នេះ​ជា​កិត្ដិយសដ៏​ធំធេង​ណាស់​សម្រាប់​រូប​ខ្ញុំ​ដែល​បាន​ធ្វើ​ជា​តំណាង​ក្រុម​ក្លា​ប​យ៉ា​ហ៊ែ​ន និងសម្ដែង​នៅ​ក្នុង​កម្មវិធី Tiger Translate ព្រោះ​នេះ​ជា​កម្ម វិធី​ដែលពាំ​នាំ​មក​ជូន​ប្រជាជន​កម្ពុជា​នូវ​ការ​សម្ដែង​សិល្បៈ​លំដាប់​ស្ដង់ដារអន្ដរជាតិ និង ផ្ដល់​ភាព​សប្បាយ​រីករាយ​ក្រៃ​លែងជាមួយ​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់ និងTiger Beer ស្រា​បៀរ​ល្បី​ទូ​ទាំង​ពិភពលោក​។ ដូច្នេះកម្មវិធី Tiger Translate  គួរតែ​បង្កើត​ជា​រៀង​រាល់​ឆ្នាំ​នៅ​ប្រទេស​កម្ពុជា​ ​។

ជា​បទ​ពិសោធន៍​ដែល​ចង​ចាំ​បំភ្លេច​មិន​បាន​សម្រាប់​ប្រជាជន​កម្ពុជាក៏​ដូច​ជា​សម្រាប់​ជនជាតិ​បរទេសដែល​បាន​ចូលរួម​កម្មវិធី​។ ពួក​គាត់​អាច​ទស្សនា​សិល្បៈ​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ដែល​រួម​សហការរវាង​សិល្បករ​កម្ពុជា​ដ៏​ល្បី​លេចធ្លោ និងសិល្បករ​អន្ដរជាតិ​ដ៏​ល្បីល្បាញ​។ ចំណុច​លេចធ្លោ​នៃ​កម្មវិធីនេះ គឺ​ការ​ប្រកួត​រាំ​រវាង​ក្រុម​រាំ​បែប​ប្រពៃណី និងក្រុម​រាំ breakdance។

តំណាង​ម្នាក់​របស់​ក្រុម​ក្លា​ប​យ៉ា​ហ៊ែ​នបាន​ប្រាប់​ថា«នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​អ្វី​ដែល​យើង​ធ្វើ និងអំពីយើង​ជា​នរណា យើង​ធ្វើ​ឱ្យ​វា​ក្លាយជា​ការ​ពិត»។ Tiger​ Translate តំណាង​ឱ្យ​កម្ពុជា ដែល​​កំពុង​អភិវឌ្ឍន៍កែ​លម្អ​ទៅ​រក​ភាពល្អ​ប្រសើរ និងឆ្ពោះទៅ​កាន់​ភាព​ទាន់សម័យ​ស៊ី​វី​ល័យ ប៉ុន្ដែ​មិន​បំភ្លេច​ចោល​ប្រពៃណី និងដើម​កំណើត​របស់​ខ្លួន​ឡើយ នេះ​ហើយ​ជា​ចំណុចខ្លាំង​របស់​កម្ពុជា​។ យើង​យល់​ថា យើង​បាន​ធ្វើដំណើរ​ឆ្ងាយ​ហើយ​មិន​វង្វេង និងមក​ដល់​ត្រង់​ចំណុច​ត្រូវ​ផ្លាស់​ប្ដូរ​ហើយ​។ 

Tiger Beer នឹង​បន្ដ​នាំ​មក​ជូន និងបង្កើត​នូវ​បទ​ពិសោធន៍​ថ្មី​ៗ​បន្ថែម​ទៀត​តាម​រយៈ​កម្មវិធី  Tiger Translate។  ជា​ពិសេស Tiger Tran slate នឹង​បន្ដ​បង្ហាញ​សមិទ្ធផល​ដែល​អាច​ផ្ដល់​ការ​កម្សាន្ដផ្សារ​ភ្ជាប់ទំនាក់ទំនង និងលើកទឹក ចិត្ដ​ប្រជាជន​កម្ពុជា​។ សូម​រង់ចាំ​ចូលរួម​កម្មវិធី Tiger Translate លើក​ក្រោយទៀត​។ សម្រាប់​ពេល​នេះសូម​រីករាយ​ទស្សនា​រូបភាព​បង្ហាញ​ពី​សកម្មភាព​ផ្សេង​ៗ​ក្នុង​កម្មវិធី Tiger Translate តាម​រយៈ​គេហទំព័រ http://www.facebook. com/TigerBeerCambodia ​។ 

កម្មវិធី Tiger Translate ត្រូវ​បាន​ផ្ដួចផ្ដើម​បង្កើត​ឡើង​ទូ​ទាំង​សាកលលោក​ដើម្បី​បង្ហាញ​ទេព​កោសល្យ និងគំនិត​ច្នៃប្រឌិត​ដ៏​លេចធ្លោ​បំផុត​របស់​ជនជាតិ​អាស៊ី និងដើម្បី​ជំរុញ​ឱ្យ​មានការ​សហការ​ជាមួយ​សិល្បករអន្ដរជាតិ​។ ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ​ www. tigertranslate.com។

Tiger Beer ជា​ស្រា​បៀរ​ដែល​មានកេរ្ដិ៍ ឈ្មោះ​ល្បីល្បាញ​លំដាប់​អន្ដរជាតិមាននៅ​ទូ​ទាំង ៦០ប្រទេស និងជា​ស្រា​បៀរ​ដែល​ទទួល​បាន​ពានរង្វាន់​អន្ដរជាតិ​ជា​ច្រើន​សម្រាប់​គុណភាព​ខ្ពស់ និងរសជាតិ​ដ៏​ល្អ​វិសេស​។ Tiger Beer មាន​លក់​នៅ​តាម​ភោជនីយដ្ឋាន បារ និងក្លឹ​ប​ល្បី​ៗ​ជា​ច្រើន​ទូ​ទាំង​កម្ពុជា​។ កាលពី​ពេល​ថ្មី​ៗ​នេះ Tiger Beer ទទួល​បាន​មេដាយមាស​នៅ​ក្នុង​ការ​ប្រកួត​ស្រា​បៀរ​ពិភពលោក​ឆ្នាំ​២០១០ជា​កម្មវិធី​ដែលមនុស្ស​ជា​ច្រើន​ចាត់​ទុក​ថា​ជា​ការ​ប្រកួត​អូ​ឡាំ​ពិ​ក​សម្រាប់​ស្រា​បៀរ​៕