ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ទូរ​ស័ព្ទ​ដៃ Nokia អាច​អាន​ព័ត៌​មាន​អេ​ឡិច​​ត្រូ​និក​ជា​ភាសា​ខ្មែរ​បាន​ហើយ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រើ​​ទូរ​​​ស័ព្ទ​ចល័ត Nokia (​ទាំង​ផលិត​ផល Nokia ​ដែល​ដំណើរ​ការ​​លើ​ប្រ​ព័ន្ធ​ប្រ​តិ​បត្តិ​ការ S40, S60, Symbian3 និង Symbian Anna) បន្ចុប្បន្ន​នេះ​អាច​ចូល​អាន​ព័ត៌​មាន​ទាន់​ហេតុ​ការណ៍​ និង​ព័ត៌​មាន​កម្សាន្ត​ផ្សេង​ៗ ​ជា​ភាសា​ខ្មែរ​នៅ​តាមគេ​ហ​ទំព័រ​​ខ្មែរ​ច្រើន ដោយ​រាប់​បញ្ចូល​ទាំង​គេ​ហ​ទំ​ព័រ​កោះ​សន្តិ​ភាព​ផង​។​

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រើ​​ទូរ​​​ស័ព្ទ​ចល័ត Nokia  (​ទាំង​ផលិត​ផល Nokia ​ដែល​ដំណើរ​ការ​​លើ​ប្រ​ព័ន្ធ​ប្រ​តិ​បត្តិ​ការ S40, S60, Symbian3 និង Symbian Anna) បន្ចុប្បន្ន​នេះ​អាច​ចូល​អាន​ព័ត៌​មាន​ទាន់​ហេតុ​ការណ៍​ និង​ព័ត៌​មាន​កម្សាន្ត​ផ្សេង​ៗ ​ជា​ភាសា​ខ្មែរ​នៅ​តាមគេ​ហ​ទំព័រ​​ខ្មែរ​ច្រើន ដោយ​រាប់​បញ្ចូល​ទាំង​គេ​ហ​ទំ​ព័រ​កោះ​សន្តិ​ភាព​ផង​។

ដើម្បី​ចូល​អាន​ព័ត៌​មាន​ជា​ភាសា​ខ្មែរ​បាន​តម្រូវ​​ឱ្យ​ប្រើ​ចូល​ទៅ​ដោន​ឡូដ​កម្ម​វិធី (Application) ​មួយដែល​មាន​ឈ្មោះ​ថា Binu Browser នៅ​ក្នុង Ovi Store។ ​ដោយ​មាន​ផ្តល់​ជូន​​ដោយ​ឥត​គិត​ថ្លៃ​កម្ម​វិធី Binu Browser អនុញ្ញាត​ឱ្យ​​អ្នក​ប្រើ​ Nokia ​ចូល​អាន​ព័ត៌​មាន​ក្នុង​គេ​ហ​ទំព័រ​ចំនួន​៩​គឺ កោះ​សន្តិ​ភាព, ដើម​អំពិល, កម្ពុជា​​ថ្មី,​​ កា​សែត,​ស៊ី.អ៊ីន.​អិន, សប្បាយ,​ ​ខែម​ញ៉ូស, វិទ្យុអាស៊ី​សេរី​េខមរ​ភាសា, ភ្នំពេញ​ប៉ុស្តិ៍​ភាសា​ខ្មែរ​។

ដោយ​ឡែក​ ចំពោះ​គេ​ហ​ទំព័រ​កោះ​សន្តិ​ភាព (http://kohsantepheadaily.kh), ​ក្រៅ​ពី Binu Browser ​នៅ​មាន​កម្ម​វិធី​មួយ​ទៀត​គឺ​កម្ម​វិធី​ Opera Mobile Web Browser ។ ​ក្នុងកម្ម​វិធី​នេះ​មាន​ផ្តល់​ជូន​នៅ​ក្នុង Ovi Store ​ដោយ​ឥត​គិត​ថ្លៃ​ដូច​គ្នា​ សម្រាប់​អ្នក​ប្រើ​ស្មាត​ហ្វូន Nokia (ប្រព័ន្ធ​ប្រ​តិ​បត្តិ​ការ S60 និង Symbian)។

សម្រាប់​អ្នក​ប្រើ Nokia (S40) ​ស៊េរី​ថ្មី ឧទាហរណ៍​ដូច​ជា Nokia ​ស៊ីម​ពីរ​ម៉ូ​ដែល Nokia C2 “Touch and Slide” ​ជា​​ដើម គឺ​អាច​ចូល​បើក​គេ​ហ​ទំ​ព័រ​ភា​សា​ខ្មែរប្រើ​ម៉ូ​ដ​អក្ស​រ​យូ​នី​កូដ​ទាំង​អស់​​ដោយ​ពុំ​ចាំ​បាច់​ដោនឡូដ​កម្ម​វិធី​អ្វីទេ។ អ្នក​គ្រប់​គ្រង​នៃ​ក្រុម​ហ៊ុន Nokia ​ប្រចាំ​នៅ​កម្ពុជា​-ឡាវ បាន​បញ្ជាក់ថា ៖ «​ទូរស័ព្ទ​ដៃ​ស៊ីម​ពីរ​ថ្មី Nokia C2 “ Touch and Slide” គឺ​មាន​ភ្ជាប់​មក​ជា​មួយ​ស្រាប់​នូវ Noikia Browser ​ស្រាប់​ដែល​ជា​ការ​វិវឌ្ឍន៍​ថ្មី​ពី Nokia ​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​​បើក​អាន​ព័ត៌​មាន​អេ​ឡិច​ត្រូ​និច​ជា​ភាសា​ខ្មែរ (យូនី​កូដ) ​នានា​បាន​ដោយ​ផ្ទាល់​តែ​ម្តង​។ ចំណែកទូរស័ព្ទ​ដៃ Nokia ​ម៉ូ​ដែល​មួយ​ចំនួន​ដែល​បាន​ចេញ​លក់​ក្នុង​គ្រា​កន្លងទៅក៏​ដូច​ជា​Nokia 7230, Nokia X2-00, Nokia X2-01s, Nokia X3-02, Nokia C2-01, Nokia C3-00, និង Nokia C3-01 ក៏​អាច​​បើក​គេហ​ទំព័រ​ភាសា​ខ្មែរ​បាន​ដែរ ក៏​ប៉ុន្តែ​តម្រូវ​ឱ្យ​អ្នក​ប្រើ​ចូល​ទៅ​ក្នុង​ Ovi Store ​ដើម្បី​ដោន​ឡូដយកកម្ម​វិធី​ Nokia Browser ជា​មុន​សិន»។