ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល​ទ្ធផលការ​ប្រកួត​បាល់ទាត់មិត្ត​​ហ្វូន​​​​លីក​​ ក្រុមបៀល​​ប្រាយ​​​​សងសឹក​​ឆ្លាម​​​​សមុទ្រ​​ 2-0

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖​​ ក្រុម​បៀល​ប្រាយ​​​​យូណាយ​ធីត​​ សងសឹក​​ក្រុម​​ឆ្លាម​​​សមុទ្រ​​​​យក​ឈ្នះ​២-០​​ ក្នុង​ការ​​ជួបគ្នា​​​ជាលើក​ទី២​ នៅលើ​​ទី​លាន​​​​ពហុ​កីឡដ្ឋាន​​​ជាតិ​កាលពី​​រសៀល​​ថ្ងៃពុធទី​២៤ សីហា​ ​ក្នុង​ព្រឹត្តិការណ៍​​​ Metfone Cambodian League 2011 ​។​ ​នៅ​ជុំ​ទី១ ក្រុម​ឆ្លាម​​សមុទ្រ​​ បាន​​លត់​​​ក្រុម​​បៀល​ប្រាយ​​យូណាយ​ធីត​៣-២ រួចម្តង​មក​ហើយ។

រាជធានីភ្នំពេញ​ ៖​​ ក្រុម​បៀល​ប្រាយ​​​​យូណាយ​ធីត​​ សងសឹក​​ក្រុម​​ឆ្លាម​​​សមុទ្រ​​​​យក​ឈ្នះ​២-០​​ ក្នុង​ការ​​ជួបគ្នា​​​ជាលើក​ទី២​ នៅលើ​​ទី​លាន​​​​ពហុ​កីឡដ្ឋាន​​​ជាតិ​កាលពី​​រសៀល​​ថ្ងៃពុធទី​២៤ សីហា​ ​ក្នុង​ព្រឹត្តិការណ៍​​​ Metfone Cambodian League 2011 ​។​

​នៅ​ជុំ​ទី១ ក្រុម​ឆ្លាម​​សមុទ្រ​​ បាន​​លត់​​​ក្រុម​​បៀល​ប្រាយ​​យូណាយ​ធីត​៣-២ រួចម្តង​មក​ហើយ។ ​​លោក​​​ប៊ុន ពេជមុនី ​អ្នក​ដឹកនាំ​​ក្រុម​បៀល​ប្រាយ​​​​យូណាយ​ធីត​​​​បាន​ឱ្យ​ដឹងថា កាល​ណោះ​ការ​លេង​​​នៅក្នុង​ក្រុម​​មាន​ការ​ធ្វេស​ប្រហែស​​​​បន្តិច​​មែន​ តែលើក​នេះ​​មិន​អាច​​​ធ្លោយ​​ការ​បានទៀត​ឡើយ​។​ ប៉ុន្តែ​ទោះជា​យ៉ាងណា​ ក៏​ការ​ប្រកួត​​លើក​នេះ​នៅ​​តង់ទី១​ក្រុម​ឆ្លាម​​សមុទ្រ​​បាន​​លេង​សង្កត់​ក្រុម​បៀល​ប្រាយ​​​យូណាយ​ធីត​​ជាប់​ និង​មាន​ឱកាស​​​​ស៊ុត​​បាល់​បញ្ចូល​​ទីជាច្រើន​​លើក​ច្រើន​សា​ទៀត​ផង តែ​​មិន​បាន​​សម្រេច​ ។​

​ចូល​​​ដល់​តង់ទី​២ រហូត​ដល់​នាទី​ទី៦៦​ កីឡា​ករ​ពេជ្រ ស៊ីណា​ ពាក់​អាវ​​​លេខ​​១៧​ របស់​ក្រុម​​បៀល​ប្រាយ​យូណាយ​ធីត​រក​​បាន​១​គ្រាប់​​​​មុន ​លុះ​នៅ​នាទីទី​៨៩ កីឡាករ​​​សែម មុន្នី ​ពាក់​អាវ​​លេខ​១១ រក​​​បាន​១គ្រាប់​​​បន្ថែម​ទៀត​។​ ​ក្រុម​បៀល​​​ប្រាយ​យូណាយធីត​ពេល​នេះ​​រក​​បាន​២៨​ពិន្ទុ​ហើយ ​​​និង​បាន​ស្ទុះ​​​ឡើង​មក​​នៅ​​លេខ​រៀង​ទី៤ ក្នុងតារាង​​ ខណៈ​​ពេល​​ដែល​​​ក្រុម​ឆ្លាម​​សមុទ្រ​មាន​​១៣​ពិន្ទុ​ ស្ថិត​នៅ​លេខ​រៀង​ទី​៨ ក្នុងតារាង ៕