ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជឹម ​តារា ជួប​​ ឃឹម​ ពេជ្រ​​ចិន្តា​ ​ខណៈ ​ខុន​ រាជ​ ជួបជាមួយ ​លន លឿប​​​ ​នៅលើសង្វៀន​ ​​TV3

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖​ ជឹម តារា មកពី​ក្លឹប​​សិង្ហ​កីឡា​​ ជួប​ឃឹម ពេជ្រចិន្តា មកពី​ក្លឹប​​បុរានាគ​រាជ​ នៅលើ​សង្វៀន​ស្ថានីយទូរទស្សន៍​​ប៉ុស្តិ៍​លេខ៣ ​នា​ថ្ងៃសៅរ៍ទី​២៧ សីហា ឯ​​លន លឿប មកពី​ក្លឹប​​​កងពល​តូចលេខ​​៧០​ ជួប​ខុន រាជ​ មកពី​ក្លឹប​​​​កងពលធំអន្តរាគមន៍​​​លេខ៣​ព្រះវិហារ ។ ​ជឹម តារា និង​ឃឹម ពេជ្រចិន្តា ធ្លាប់​​​ជួបគ្នា​ច្រើន​​លើក​រួចមក​ហើយ​​ដោយ​

រាជធានីភ្នំពេញ​ ៖​ ជឹម តារា មកពី​ក្លឹប​​សិង្ហ​កីឡា​​ ជួប​ឃឹម ពេជ្រចិន្តា មកពី​ក្លឹប​​បុរានាគ​រាជ​ នៅលើ​សង្វៀន​ស្ថានីយទូរទស្សន៍​​ប៉ុស្តិ៍​លេខ៣ ​នា​ថ្ងៃសៅរ៍ទី​២៧ សីហា ឯ​​លន លឿប មកពី​ក្លឹប​​​កងពល​តូចលេខ​​៧០​ ជួប​ខុន រាជ​ មកពី​ក្លឹប​​​​កងពលធំអន្តរាគមន៍​​​លេខ៣​ព្រះវិហារ ។

​ជឹម តារា និង​ឃឹម ពេជ្រចិន្តា ធ្លាប់​​​ជួបគ្នា​ច្រើន​​លើក​រួចមក​ហើយ​​ដោយ​មាន​ចាញ់​មាន​ឈ្នះ​ទៅ​វិញ​ទៅមក​​ដូច​គ្នា​​ ហើយ​លើក​នេះ​គេទាំង​២នាក់​​​មាន​ឱកាស​​សាក​កម្លាំង​គ្នា​ម្តង​ទៀត ប៉ុន្តែ​ទាំងសង​ខាង​សុទ្ធតែ​មិនហ៊ាន​​ធានា​ពីការ​ចាញ់​-​ឈ្នះ​ទុកមុន​បាន​ឡើយ​ ។ តារា ​បើ​ធ្វើ​ការ​​​ប្រៀប​ធៀប​​​​​លើ​ល្បិច​​ប្រយុទ្ធ​ជាមួយ​​ចិន្តា​​ គឺ​ស្នៀត​កែង​និង​ជង្គង់​​របស់​គេ​ល្អ​ជាង​ ប៉ុន្តែ​ចិត្ត​របស់​គេ​​តូច​បន្តិច​​ ម្យ៉ាង​ទម្លាប់​របស់គេ​​មិន​ចូល​ចិត្ត​ប្រើ​កម្លាំង​វាយ​​សម្រុក​នៅទឹក​ដំបូង​ឡើយ ។ ចំណែក​​​ចិន្តា​​​ ចិត្ត​របស់គេ​​ឆេវ​ឆាវ​​តែ​​ចិត្ត​សឿង​ ស្នៀត​ជើងនិង​ស្នៀត​ដៃ​វាយ​​ចេញ​​រហ័ស​គ្រាន់​បើ​ ។ ប៉ុន្តែ​​គូនេះ​ទាំងសងខាង​​សុទ្ធតែ​មិន​អាច​ប្រហែស​​បាន​ឡើយ ព្រោះ​ល្បិច​ប្រយុទ្ធ​​​រវាង​​គេទាំង​​២​នាក់​ប្រហាក់​ប្រហែល​គ្នា​ ។

ខុន រាជ សុំ​សងសឹក​ជាមួយ​លន លឿប ​សាជា​ថ្មី​ម្តងទៀត ​ ព្រោះ​កាល​ពី​សប្តាហ៍​មុន​​បាន​ប្រកួត​ចាញ់​លន លឿប ដោយ​ពិន្ទុ​ទាំង​​មិន​អស់​ចិត្ត​ឡើយ ។ លោក​ឡោ វុទ្ធី គ្រូបង្វឹក​​​របស់​ខុន រាជ​ ​អះអាង​ថា ​លើក​នេះ​ខុន រាជ​ អាចនឹង​​មាន​​សំណាង​​​ច្រើន​ជាង​មុន​ ព្រោះ​ថា ​មួយ​រយៈ​មក​នេះ​ គេ​ខិតខំ​​ហ្វឹក​ហាត់់​​ខ្លាំងណាស់ ។ ប៉ុន្តែ​​ចំពោះ​ល្បិច​​ប្រយុទ្ធ​របស់​លន លឿប គឺមិន​​​អាច​មើល​ស្រាល​បាន​ទេ ព្រោះ​ទាំង​​ផ្លែកែង​​និងជង្គង់​ រាល់​​​ពេល​វាយ​​​ចេញ​​មិន​សូវ​ខុស​ទិស​​ដៅ​​ឡើយ ។​

សូយ ភិរម្យ មកពី​ក្លឹប​​​​អូដឹម​កីឡា​​ ជួប​​ង៉ែត រដ្ឋា ​មកពី​ក្លឹប​​ក្រសួង​មហា​ផ្ទៃ​​​ ។ រាជសីហ៍​​ ចាន់ឌី មកពី​ក្លឹប​​សម្រែក​​រាជសីហ៍​បង្ក្រាប​​គ្រឿង​ញៀន​​ ជួប​​សេង កំសត់ មកពី​ក្លឹប​​ខេមរិន្ទ​មាន​ឫទ្ធិ​។ ជា ប៉ុង មកពីក្លឹប​​ក្រសួង​មហា​ផ្ទៃ ប្រកួត​​សាកល​​​អាជីព​​​​ជាមួយ​សេង រតនា មកពី​ក្លឹប​​យុវជន​អង្គរ​ ​ដណ្តើម​​​ខ្សែ​​ក្រវាត់​​​​​​ប៉ុស្តិ៍​លេខ៣​ ក្នុង​ប្រភេទទម្ងន់​​៦៣គីឡូក្រាម​ វគ្គ​ជម្រុះ​ជុំ​ទី​១​៕​