លោកJerry Leiber ជាកវីតែងចម្រៀងបែបរ៉ុកកេនរ៉ូលបុរាណ ដែលក្នុងនោះមានបទHound Dog និងបទJailhouse Rock ច្រៀងដោយតារាចំរៀងElvis Presley ដ៏ល្បីនៅអាមេរិកបានស្លាប់ហើយក្នុងវ័យ៧៨ឆ្នាំ។ លោក Leiber បានទទួលកេរ្តិ៍ឈ្មោះល្បីល្បាញជាមួយកវីដៃគូរបស់គាត់ឈ្មោះMike Stoller និងអ្នកនិពន្ធបទភ្លេងលោក Ben E King និងលោកPresley។ អ្នកនាំពាក្យរបស់គាត់និយាយថា គាតស្លាប់ ដោយសារជំងឺគាំងបេះដូង ក្នុងទីក្រុងLos Angeles។
លោកបានចាប់ផ្តើមធ្វើការនៅឆ្នាំ១៩៥៣ ស្របពេលដែលបទចំរៀងទីមួយរបស់គាត់ Hound Dogត្រូវបានគេថតចូលក្នុងថាស ចំរៀង ហើយឈរនៅលើកំពូលក្នុងថាសចំរៀង ដែលពេញនិយម។ បទចំរៀងនោះទទួលភាពល្បីល្បាញកាន់តែខ្លាំងក្រោយពីលោកElvis Presley យកមកច្រៀងសាជាថ្មី និងកែបទភ្លេងជាលក្ខណៈ រ៉ុកកេនរ៉ូលបុរាណ។
បទរបស់គាត់មួយទៀតលោកBen E King ទទួលបានការគាំទ្រនិងបានក្លាយជាបទដែលមានឥទ្ធិពលបំផុតនិងទទួលបានការស្រឡាញ់ពេញចិត្តខ្លាំងបំផុតដែរ។
លោកTerry Stewart ប្រធានសារមន្ទីរនិង សាលកិត្តិនាម(Hall Of Fame) និយាយថា ពិភពសិល្បៈតន្ត្រីបានបាត់បង់កវីឆ្នើមម្នាក់នាថ្ងៃ នេះ។ លោកJerry Leiber មិនត្រឹមតែសរសេរទំនុកសំរាប់ឱ្យមនុស្សគ្រប់គ្នាច្រៀងនោះទេ គាត់បាននាំផ្លូវនៃរបៀបបញ្ចេញវាចាក្នុងអារម្មណ៍និងបេះដូង អំពីការប្រែប្រួលសង្គម ដែលយើងរស់នៅកាលពីសម័យសង្គ្រាមលោកលើកទី២៕
ចែករំលែកព័តមាននេះ