ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេ​ប៉ូ​ចែក​ចាយ​ឈាន​មុខ​របស់Smart Mobile ក្នុង​ឆ​មាស​ទី​1 នៃ​ឆ្នាំ2011

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​ហ៊ុន​​ទូរ​ស័ព្ទ​ចល័ត Smart Mobile ​បាន​ប្រ​កាស​ និង​ផ្តល់​នូវ​ប័ណ្ណ​សរសើរ​ជូន​ទៅ​ដល់​​ហាង​លក់​ទូរ​ស័ព្ទ​សុផាត ដែល​​ជា​ដេ​ប៉ូ​ចែកចាយ​ដ៏​ឆ្នើម​ជាង​គេ​នៅ​ក្នុង​ឆ​មាស​ទី​១ ​នៃ​ឆ្នាំ​២០១១។​ ហាង​លក់​ទូរ​ស័ព្ទ​សុផាត​គឺ​ជាដេ​ប៉ូ​ចែក​ចាយ​​ធំ​មួយ​ក្នុង​ចំណោម​ដេ​ប៉ូ​ ចែក​ចាយ​ទាំង​អស់​របស់ Smart Mobile ​ដែល​ចែក​

រាជធានី​ភ្នំពេញ ៖ ក្រុម​ហ៊ុន​​ទូរ​ស័ព្ទ​ចល័ត Smart Mobile  ​បាន​ប្រ​កាស​ និង​ផ្តល់​នូវ​ប័ណ្ណ​សរសើរ​ជូន​ទៅ​ដល់​​ហាង​លក់​ទូរ​ស័ព្ទ​សុផាត ដែល​​ជា​ដេ​ប៉ូ​ចែកចាយ​ដ៏​ឆ្នើម​ជាង​គេ​នៅ​ក្នុង​ឆ​មាស​ទី​១ ​នៃ​ឆ្នាំ​២០១១។​ ហាង​លក់​ទូរ​ស័ព្ទ​សុផាត​គឺ​ជាដេ​ប៉ូ​ចែក​ចាយ​​ធំ​មួយ​ក្នុង​ចំណោម​ដេ​ប៉ូ​ចែក​ចាយ​ទាំង​អស់​របស់ Smart Mobile ​ដែល​ចែក​លក់​បន្ត​នូវ ស៊ីម​កាត កាត​កោស និង eLoad ​ចាប់​តាំង​ពី​ឆ្នាំ​២០០៩ ​មក​ម៉្លេះ​។ នៅ​ក្នុង​ឆមាស​ទី១ នៃ​ឆ្នាំ​នេះ​ហាង​លក់​ទូរ​ស័ព្ទ​សុផាត​​បាន​ទទួល​នូវ​ល​ទ្ធ​ផល​ដ៏​ល្អ​ក្នុង​ការ​លក់​ស៊ីម​កាត កាត​កោស និង eLoad ​ដែលបា​ន​ទទួល​ស្គាល់​ដោយ​ក្រុម​ហ៊ុន Smart Mobile ​ថា ជា​ដេ​ប៉ូ​ចែក​ចាយ​ដ៏​ល្អ​ដាច់​គេ​​នៅ​ក្នុង​ឆ​មាស​ទី​១ ​ឆ្នាំ​២០១១។

សុផាត បាន​ឈាន​ជើង​ចូល​ក្នុង​វិស័យ​​ពាណិជ្ជ​កម្ម​ទូរ​ស័ព្ទ​តាំង​ពី​ឆ្នាំ​២០០១ ហើយ​បច្ចុប្បន្ន​​មាន​សាខា​ធំ​ចំនួន​ពីរ​នៅ​ក្នុង​​​ទី​ក្រុង​ភ្នំពេញ និង​មាន​អ្នក​ចែក​ចាយ​បន្ត​ជាង​មួយ​ពាន់​ហាង​នៅ​ទូ​ទាំង​ខេត្ត​​ក្រុង​។ សា​ខា​ទី​១ ​មាន​ទី​តាំង​ស្ថិត​នៅ​ផ្ទះលេខ​១៧៩ Eo ​មហា​វិថី​ព្រះ​សី​ហនុ​ សង្កាត់​វាល​វង់ ខណ្ឌ​៧​មក​រា និង​សាខា​ទី​២ មាន​ទី​តាំង​នៅ​ផ្ទះ​លេខ​២៨​Eo ​ផ្លូវ​លេខ​២១៨ សង្កាត់​​មិត្ត​ភាព ខណ្ឌ​៧​មក​រា ​រាជ​ធានី​ភ្នំេពញ ទូរ​ស័ព្ទ​លេខ​០៧០ ៩៧​៧៧៧៧ និង​០១០ ​២១២ ២២៣​។

លោក​ថូ​ម៉ាស់ ហ៊ុន ​នាយក​ប្រតិបត្តិ​ក្រុ​ម​ហ៊ុន Smart Mobile ​បាន​និយាយ​ថា «​ការ​មាន​បណ្តាញ​​ចែក​ចាយ​ល្អ គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​ការ​រីកចម្រើន​របស់​ក្រុម​ហ៊ុន​យើង​។ ​ក្រុម​ហ៊ុន​នីមួយ​ៗ​គឺ​រំពឹង​​ទៅ​​លើ​អ្នក​ចែក​ចាយ​ដែល​ល្អ​ ហើយ​មាន​ភាព​សកម្ម​ ព្រោះ​វា​ជា​គន្លឹះ​ដ៏​សំខាន់​នៃ​ចលនា​ផលិត​កម្ម​របស់​ក្រុម​ហ៊ុន​ហើយ​វា​កាន់​តែ​សំ​ខាន់​​ទៅ​ទៀត​ចំពោះ​​ក្រុម​ហ៊ុន​​ដែល​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ដូច​ជា​ក្រុម​ហ៊ុន​របស់​យើង​»។

លោកបាន​​បន្ថែម​ថា «​ហាង​លក់​ទូរ​ស័ព្ទ​សុផាត  គឺ​ជា​ដេ​ប៉ូ​ចែក​ចាយ​មួយ​​​ដ៏ល្អ​ក្នុង​​​ចំណោម​ដេ​ប៉ូ​​ដទៃ​ទៀត ​ដែល​ទទួល​បាន​លទ្ធ​ផល​នៃ​ការ​លក់​ខ្ពស់​បំ​ផុត​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មក​​។ យើងសង្ឃឹម​​ថា សុផាត​​នឹង​នៅ​តែ​​​បន្ត​ការ​លក់​ដ៏​ល្អ​របស់​ខ្លួន​ ហើយ​រក្សា​នូវ​វត្ត​មាន​ផលិត​ផល​របស់​ Smart Mobile ​​ឱ្យ​បាន​​នៅ​គ្រប់​ទិស​ទី មិន​ថា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​នៅ​​តាម​បណ្តា​ខេត្ត​ផ្សេងៗ ដែល​មាន​សេវា​កម្ម​គ្រប​ដណ្តប់​របស់ Smart Mobile »។

ក្រុម​ហ៊ុន​ Smart Mobile ​មាន​បណ្តាញ​ចែក​ចាយ​យ៉ាង​ធំ​ទូលាយ​សម្រាប់​ផលិត​ផល​របស់​ខ្លួន​។ ​នា​ពេល​បច្ចុប្បន្ន​ ក្រុម​ហ៊ុន​មាន​ហាង​សាខា​សរុប​ជាង​១០​កន្លែង និង​ដេ​ប៉ូ​ចែក​ចាយ​ជា​ច្រើន​ពាន់​នៅ​ទូ​ទាំង​ប្រ​ទេស​សម្រាប់​ការ​ចែក​ចាយ និង​ដាក់​លក់​ផលិត​ផល​របស់​​ក្រុម​ហ៊ុន៕