ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​យូ​នី​លី​វើ​កម្ពុជា​ណែ​នាំ​ផលិត​ផល​ទឹក​លាង​ចាន​សាន់​ឡៃ​ផ្លឹស​ថ្មី

13 ឆ្នាំ មុន

រាជធានី​ភ្នំេពញ ៖ កាល​ពី​រាត្រី​ថ្ងៃ​ទី​១៧ សីហា នៅ​ភោជនី​យដ្ឋាន​ទន្លេ​បា​សាក់ ក្រុម​ហ៊ុន​យូ​នី​លី​វើ​កម្ពុជា​​បាន​ណែ​នាំ​ផលិត​ផល​លាង​ចាន​សាន់​ឡៃ​ ផ្លឹស ថ្មី​ដល់​អាជីវករ​ធំៗ ​ជាង​១៦០​នាក់ ក្នុង​ទី​ក្រុង​ភ្នំពេញ​​ ពី​អត្ថ​ប្រ​យោជន៍​​ទឹក​លាង​ចាន​សាន់​ឡៃ​ ផ្លឹស ថ្មី ​ផ្សំ​ពី​រូប​មន្ត​តែ​បៃតង​ និង​ក្រូ​ច​ឆ្មារ ​ផ្តល់​អត្ថ​ប្រ​យោជន៍​ពិ​សេស ក​ម្ចាត់​

រាជធានី​ភ្នំេពញ ៖ កាល​ពី​រាត្រី​ថ្ងៃ​ទី​១៧ សីហា នៅ​ភោជនី​យដ្ឋាន​ទន្លេ​បា​សាក់ ក្រុម​ហ៊ុន​យូ​នី​លី​វើ​កម្ពុជា​​បាន​ណែ​នាំ​ផលិត​ផល​លាង​ចាន​សាន់​ឡៃ​ ផ្លឹស ថ្មី​ដល់​អាជីវករ​ធំៗ ​ជាង​១៦០​នាក់ ក្នុង​ទី​ក្រុង​ភ្នំពេញ​​ ពី​អត្ថ​ប្រ​យោជន៍​​ទឹក​លាង​ចាន​សាន់​ឡៃ​ ផ្លឹស ថ្មី ​ផ្សំ​ពី​រូប​មន្ត​តែ​បៃតង​ និង​ក្រូ​ច​ឆ្មារ ​ផ្តល់​អត្ថ​ប្រ​យោជន៍​ពិ​សេស ក​ម្ចាត់​ក្លិន​ឆ្អាប​អាហារ​​តាំង​ពី​លាង​លើក​ដំបូង​។

ដោយ​សារ​ក្រុមហ៊ុន​យូ​នី​លី​វើ​កម្ពុជា​បាន​​សិក្សា​ឃើញ​ថា ស្ត្រី​មេ​ផ្ទះ​មាន​ការ​លំ​បាក​ក្នុង​ការ​កម្ចាត់​ក្លិនឆ្អាប​ពី​អាហារ​ ដែល​​ជាប់​នឹង​ចាន​ឆ្នាំង​របស់​គាត់​ពេល​ខ្លះ​គាត់​ទុក​អាហារ​ក្នុង​ទូ​ទឹកកក​យូរ​ថ្ងៃ​ ធ្វើ​ឱ្យ​ក្លិន​អាហារ​ទាំង​នោះ​ជាប់​លើ​ចាន​ ឬ ​ប្រ​អប់​​ផ្លាស្ទិក​ធ្វើ​ឱ្យ​លំបាក​ក្នុង​ការ​លាង​សម្អាត​​ក្លិន​អាហារ​ជាប់ខ្លាំង​លើ​ចាន ជា​ពិសេស​សម្ភារ ផ្លាស្ទិកដោយ​ពួក​គាត់​ព្យា​យាម​សាក​ល្បង​ជា​មួយ​ផលិត​ផល​នៅ​លើ​ទី​ផ្សារ​​ជា​ច្រើន​ ប៉ុន្តែ​នៅ​តែ​មិន​អាច​កម្ចាត់​ក្លិន​អាហារ​ទាំង​នោះ​បាន​ ទោះ​ជា​គាត់​លាង​ច្រើន​ដង​ក៏​ដោយ​។

ពេល​នេះទឹក​លាង​ចាន​​សាន់​​ឡៃ​ផ្លឹស ថ្មី​ផ្សំ​ពី​តែ​បៃ​តង និង​ក្រូច​​ឆ្មារស្រស់​​អាច​កម្ចាត់​ក្លិន​អាហារ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព និង​ក្រូ​ច​ឆ្មារ​ស្រស់​ជួយ​ជម្រះ​ជាតិ​ខ្លាញ់ នៃ​អាហារ​ដែល​ស្អិត​ជាប់​ចាន និង​សម្ភារ​​ផ្លាស្ទិក​បាន​យ៉ាង​ល្អ​។ ជា​មួយ​​រូប​មន្ត​ពិសេស​នេះ ទឹក​លាង​ចាន​សាន់​ឡៃ ផ្លឹស​ថ្មី គឺ​ជា​ទឹក​លាង​ចាន​តែ​មួយ​គត់​ និង​ដំបូង​បង្អស់​នៅ​កម្ពុជា ដែល​អាច​កម្ចាត់​ក្លិន​ឆ្អាប​អាហារ​តាំង​ពី​លាង​លើក​ដំបូង​។ ស្ត្រី​មេ​ផ្ទះ​ មិន​ចាំបាច់​​បារម្ភ​ពី​ក្លិន​អាហារ​ដែល​ពិបាក​កម្ចាត់​នោះ​ទៀត​ទេ៕