រាជធានីភ្នំពេញ ៖ បន្ទាប់ពីការចេញលក់ជាផ្លូវការនូវស្រាបៀរដែលមានគុណភាពល្អប្រណីតតែមួយគត់របស់ប្រទេសកម្ពុជា ឥឡូវនេះរោងចក្រស្រាបៀរឃីងដឹមមានមោទនភាពដែលបានក្លាយជារោងចក្រដំបូងគេក្នុងការផលិតស្រាបៀរដាកឡាហ្គើក្នុងប្រទេសកម្ពុជាដែលមានគុណភាពលំដាប់អន្តរជាតិ។ តាមប្រសាសន៍របស់លោក Peter Brongers នាយកប្រតិបត្តិនៃរោងចក្រឃីងដឹម។
បន្ទាប់ពីរយៈពេលជិតមួយឆ្នាំក្នុងការដាក់លក់នៅលើទីផ្សារស្រាបៀរមេដាយមាសឃីងដឹមភៀលសិនស្មឺ ក្រុមហ៊ុនយើងខ្ញុំមានកិត្តិយសសូមណែនាំជូនភ្ញៀវកិត្តិយសនូវស្រាបៀរថ្មីមួយប្រភេទទៀតគឺស្រាបៀរឃីងដឹមដាកឡាហ្គើ។ ស្រាបៀរថ្មីនេះមានពណ៌ក្រហមក្រមៅចម្រាញ់ចេញពីស្រូវសាលីកម្លោចដែលនាំមកនូវរសជាតិផ្អែមស្រាលបែបខារ៉ាម៉ែល។ លោក Peter Brongers នាយកប្រតិបត្តិនៃក្រុមហ៊ុនមានប្រសាសន៍បន្ថែមថា «ដាកឡាហ្គើ ជាស្រាបៀរប្រភេទថ្មីក្នុងទីផ្សារប្រទេសកម្ពុជា ។ ជាធម្មតាស្រាបៀរពណ៌ក្រមៅប្រភេទនេះតែងតែត្រូវបានគេយល់ខុសថា ជាស្រាបៀរStout ។ ប៉ុន្តែស្រាបៀរដាកឡាហ្គើមានគុណភាពល្អប្រសើរជាង Stout ព្រោះវាមានរសជាតិស្រាលស្រទន់ងាយស្រួលក្នុងការពិសា ហើយយើងសង្ឃឹមថា យើងបានផលិតនូវស្រាបៀរដែលអតិថិជនគ្រប់គ្នាគាប់ចិត្ត»។
រោងចក្រផលិតស្រាបៀរឃីងដឹម អមដោយឧបករណ៍បរិក្ខារដ៏ទំនើប មានទីតាំងនៅតាមច្រាំងនៃដងទន្លេសាប បានបញ្ចេញលក់ផលិតផលដំបូងរបស់ខ្លួនឃីងដឹមភៀលសិនន្នី ក្នុងខែតុលាឆ្នាំ២០១០ និងកំពុងតែពង្រឹងតំណែងរបស់ខ្លួនជារោងចក្រស្រាបៀរក្នុងស្រុកឈានមុខគេក្នុងការផលិត និងដាក់លក់នូវស្រាបៀរគុណភាពប្រណីត ដែលប្រៀបបានដូចនឹងស្រាបៀរដែលផលិតនៅក្នុងទ្វីបអឺរ៉ុបដែលមានភាពសមស្របល្អឥតខ្ចោះសម្រាប់អាកាសធាតុប្រទេសកម្ពុជា៕
ចែករំលែកព័តមាននេះ