ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​បេះ​ដូងរ​បស់​ចាស្ទីន ប៊ី​បើ ​គឺនាង​​​សេឡេ​ណា ហ្គោមេស ​នឹង​ធ្វើ​ជា​ពិធី​ករ​​ទូរទស្សន៍ ​MTV

13 ឆ្នាំ មុន

យោង​ទៅ​តាម​​សេចក្តី​រាយ​ការណ៍​ព័ត៌​មាន​​មួយ​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២២ សីហា បាន​ឱ្យ​​ដឹង​ថា ​តួ​សម្តែង​​ដែល​ទើប​តែ​ទទួល​បាន​ពាន​រង្វាន់ US-Emmy សេឡេ​​ណា ហ្គោ​មេស នឹង​​ធ្វើ​ជា​ពិធី​ករ​ប្រចាំ​ទូរទស្សន៍​ MTV នៅ​ថ្ងៃទី​​២៨ សីហា ខាង​មុខ​នេះ ។ តារា​​ចម្រៀង​វ័យ​ក្មេង​ដែល​រក​ប្រាក់​ចំណូល​​បាន​ខ្ពស់គួរ​សម​​នឹង​ចូល​ទៅ​កាន់​កម្ម​វិធី​ពាន​រង្វាន់​តន្ត្រី​វីឌីអូ (VMAs)។​

នៅក្នុង​កម្មវិធី​នេះ​នាង​សេឡេ​ណា ហ្គោ​មេស មាន​តួនាទីធ្វើ​បទ​សម្ភាសន៍​​ជា​មួយ​តារា​ និង​តន្ត្រី​ករ​​ល្បីៗ​នៅ​ខាង​ក្រៅ​មហា​ស្រព​ Los Angeles’Nokia។ នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​ តារា​មុខ​ស្រស់​ដើម​ទ្រូង​ធំ​បាន​និយាយ​ថា បន្ទាប់​​ពី​ខ្ញុំ​បាន​តាម​ដាន​មើល​កម្ម​វិធី​ពាន​រង្វាន់​តន្ត្រី​​វីឌីអូ (VMAs) ​ខ្ញុំ​មាន​ការ​ពេញ​ចិត្ត​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​​តែង​តែ​មាន​ក្តីស្រម៉ៃ​ចង់​ធ្វើ​វា​ហើយ ឥឡូវ​នេះ​ក្តី​សុបិន្ត​រ​បស់​ខ្ញុំ​បាន​ក្លាយ​​មក​ជា​ការ​ពិត​ហើយ ។ ​នាង​បាន​បន្ត​ទៀត​ថា ៖ «វា​គឺជា​កិត្តិ​យស​ខ្លាំង​ណាស់​សម្រាប់​រូប​ខ្ញុំ​ដែល​បាន​មក​កាន់​កម្ម​វិធី​នេះ» ។ បច្ចុ​ប្បន្ន​នេះ​តារា​ចម្រៀង​​វ័យ​១៩​ឆ្នាំ បាន​ចេញ​អាល់​ប៊ុម​​ថ្មី​មួយ​ទៀត​ដែល​មាន​ចំណង​ជើង​ថា “When The Sun Goes Down” ។

គួររំលឹក​​ដែរថា ​នាង​សេឡេ​ណា ហ្គោ​មេស ​គឺជា​​តារា​​សម្តែង​ និង​ជា​តារា​​​ចម្រៀង​វ័យ​ក្មេង​រប​ស់​សហ​រដ្ឋ​អាមេ​រិក ។ ​ក្រៅពី​​ការ​ងារ​​សម្តែង និង​​ចៀង​នាង គឺជា​អ្នក​និពន្ធ​​បទ ចម្រៀង ជាអ្នក​ច្នៃ​ម៉ូដ​​ និង​ជាតន្ត្រី​ករ​​ថែម​​ទៀត​ផង ៕