ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​ជ្រើសរើស​​ជើង​ឯក​កីឡា​​មហាជន​ មណ្ឌល​​រាជធានី​ភ្នំពេញបាន​បញ្ចប់ហើយ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​​ការ​ប្រកួត​​​កីឡា​មហា​​ជន​ជ្រើស​​​រើស​ជើង​​​ឯក​ភូមិភាគ​​រាជ​ធានីភ្នំពេញ​​​ដែល​បាន​​ដំណើរ​ការ​អស់រយៈ​ពេល​១៤​ថ្ងៃ​​បាន​បញ្ចប់ជាស្ថាពរ​ហើយ​នៅព្រឹក​ថ្ងៃអាទិត្យ ​ទី២១​សីហា កន្លងមកនេះ ។ ​លោកហ៊ុន សាមុត ប្រធាន​គណៈ​កម្ម​ការ​​រៀបចំ​​ការ​ប្រកួត​បាន​ឱ្យ​ដឹង​ថា

រាជធានីភ្នំពេញ ៖ ​​​ការ​ប្រកួត​​​កីឡា​មហា​​ជន​ជ្រើស​​​រើស​ជើង​​​ឯក​ភូមិភាគ​​រាជ​ធានីភ្នំពេញ​​​ដែល​បាន​​ដំណើរ​ការ​អស់រយៈ​ពេល​១៤​ថ្ងៃ​​បាន​បញ្ចប់ជាស្ថាពរ​ហើយ​នៅព្រឹក​ថ្ងៃអាទិត្យ ​ទី២១​សីហា កន្លងមកនេះ ។

​លោកហ៊ុន សាមុត ប្រធាន​គណៈ​កម្ម​ការ​​រៀបចំ​​ការ​ប្រកួត​បាន​ឱ្យ​ដឹង​ថា ​​វិញ្ញាសា​ដែល​ដាក់​ឱ្យ​​ប្រកួត​​មានបាល់​ទាត់​​ បាល់ទះ បាល់​បោះ ​និង​អត្ត​​ពលកម្ម ។ ​​​សម្រាប់​លទ្ធ​ផល​​​បញ្ចប់​​ជាផ្លូវការ​ ​​គិត​ជា​ចំណាត់​ថ្នាក់​ក្រុម​លើ​វិញ្ញា​សា​អត្តពលកម្ម ក្រុមសាកល​វិទ្យាល័យ​ធនធាន​​មនុស្សរកបាន​មេដាយមាសច្រើន​ជាង​គេ​​​គឺ​​មាន​រហូត​ដល់​៦ ​​​​មេដាយ​​​ប្រាក់​១ សំរឹទ្ធិ​៣ ​សរុប​១០​មេដាយ ។ ចំណាត់ថ្នាក់​លេខ២ ​បានទៅ​​លើ​ក្រុម​​អគ្គ​​​ស្នង​ការ​ដ្ឋាន​នគរបាល​​ជាតិ​មាន​មេ​ដាយ​មាស៤ ប្រាក់៥ ​និងសំរឹទ្ធិ២ ​សរុប១១​មេដាយ និង​លេខ៣ ​បានទៅ​​​លើ​ក្រុមរាជធានីភ្នំពេញ​​បាន​​​មេ​ដាយ​​មាស១ ​ប្រាក់៣ សំរឹទ្ធិ៥ សរុប​៩ មេ​ដាយ ។

​វិញ្ញាសា​បាល់បោះ​​លេខ១ បានទៅ​​លើ​ក្រុម​រាជ​ធានីភ្នំពេញ​ លេខ២ បានទៅ​ក្រុមអគ្គស្នង​ការ​ដ្ឋាន​​នគរ​បាល​​ជាតិ ។ ​វិញ្ញាសា​បាល់ទាត់​​លេខ​១ បានទៅ​​ក្រុមអគ្គ​​លេខា​ធិការ​ដ្ឋានព្រឹទ្ធ​សភា​ លេខ២ បាន​ទៅ​​ក្រុមក្រសួង​​​ព័ត៌​មាន​​ និង​លេខ៣ បានទៅ​​ក្រុមមជ្ឈមណ្ឌល​​​សកម្ម​ភាព​​​កម្ចាត់មីនកម្ពុជា ។ វិញ្ញាសា​​បាល់ទះ ​​លេខ១ ​បាន​ទៅ​​​ក្រុមគណៈ​កម្មាធិការ​ជាតិគ្រប់គ្រ​ង​គ្រោះ​​មហន្ត​រាយ លេខ២ ក្រុមរាជធានីភ្នំពេញ​​​ និងលេខ៣ ​បាន​ទៅ​​ក្រុម​មជ្ឈ​មណ្ឌល​​សកម្ម​ភាព​កម្ចាត់​​​មីនកម្ពុជា ។

លោក​ហ៊ុន សាមុត បាន​​បន្ត​ឱ្យ​ដឹងទៀត​ថា ​​លើ​វិញ្ញា​សាបាល់ទាត់​​ បាល់​ទះ ​​និង​បាល់​បោះ​ត្រូវ​​​ជ្រើស​​រើស​​យកលេខ១ ​និង​លេខ២ ​​​សម្រាប់​ឡើង​ទៅ​ប្រកួត​​​ជ្រើស​រើស​ជើង​ឯក​​ទូទាំង​ប្រទេសនៅខេត្ត​​កំពង់ចាម​​ខែកញ្ញា​ខាង​មុខ​​នេះ ។ ដោយឡែក​​សម្រាប់វិញ្ញា​សា​​​អត្ត​​ពលកម្ម ក្រុម​ដែលទទួលបានមេដាយ​​មាស​​មាន​សិទ្ធិ​អាច​ធ្វើការ​​ជ្រើសរើស​យកកីឡា​របស់​ខ្លួន​ដែល​ជាប់ចំណាត់ថ្នាក់​ទៅធ្វើការ​​​​ប្រកួត​ជា​​​បន្ត​ទៀត​បាន ។ រីឯ​វិញ្ញាសា​​ដែល​​តម្រូវ​ដាក់ឱ្យ​ប្រកួត​ទូទាំង​ប្រទេស​មានរហូត​​ដល់ទៅ​១៨​​ប្រភេទ​ខុសប្លែក​​​ពីការ​ប្រកួត​តាមមណ្ឌល​​​កន្លងមក​​ដែល​មាន​តែ១២​ប្រភេទ​​​​ប៉ុណ្ណោះ ៕