រាជនីសម្រស់បូលីវូដអៃស្វាយ៉ារ៉ៃដែលកំពុងមានផ្ទៃពោះ៦ខែនៅតែរក្សាសម្ផស្សដ៏ស្រស់ផូរផង់របស់នាងដដែល ហើយលើសពីនេះទៀតការមានផ្ទៃពោះនេះវាមិនបានធ្វើឲ្យប៉ះពាល់ដល់អាជីពសម្តែងរបស់នាងនោះទេ។ បច្ចុប្បន្ននាងកំពុងបំពេញភារកិច្ចថតផ្សាយពាណិជ្ជកម្មឲ្យផលិតផលថែរក្សាស្បែកសាប៊ូលុចក្នុងប្រទេសថៃ ដែលក្រុមហ៊ុននេះធ្លាប់បានផ្តល់ទំនុកចិត្តឱ្យនាងអស់រយៈកាលជាច្រើនឆ្នាំមកហើយ។
នៅក្នុងឈុតថតផ្សាយពាណិជ្ជកម្មរាជនីសម្រស់បូលីវូដអៃស្វាយ៉ារ៉ៃនៅតែបង្ហាញរាងសិចស៊ីជាមួយនឹងទឹកមុខញញឹមដ៏ស្រស់ស្អាតពោរពេញទៅដោយថាមពលមិនចេះនឿយហត់ប្រកបទៅដោយទំនុកចិត្តខ្ពស់។ តាមប្រភពពីទីភ្នាក់ងាររបស់នាងបានឲ្យដឹងថា នាងនិងប្តីរបស់នាងនឹងធ្វើដំណើរទៅកាន់ទីក្រុងឡុងវិញ បន្ទាប់ពីថតពាណិជ្ជកម្មចប់។
គួររំលឹកដែរថា តារាសម្តែងវ័យ៣៧ឆ្នាំបានរៀបអាពាហ៍ពិពាហ៍ជាមួយពិធីករទូរទស្សន៍ និងជាតួសម្តែង គឺលោក Abhishek Bachchan តាំងពីឆ្នាំ២០០៧ បន្ទាប់ពីរូបនាងបែកបាក់ស្នេហាជាមួយតួសម្តែងបូលីវូដដូចគ្នា គឺលោក Salman Khan ក្នុងឆ្នាំ២០០១។ កាលពីថ្ងៃទី២១ មិថុនា ឆ្នាំ២០១១ ពុកក្មេករបស់នាងបានសរសេរនៅលើគេហទំព័រថា នាងមានផ្ទៃពោះ ហើយនាងត្រូវឆ្លងទន្លេនៅក្នុងខែវិច្ឆិកា ខាងមុខនេះ៕
ចែករំលែកព័តមាននេះ