ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បាល់​ទាត់​​​ ដឹ ភី​ហ្សា ​​ខម​ផេនី ​ជួប​ជា​មួយ​ ក្រុមបាល់ទាត់ ​សាជី​បូមិ ​​ម្តង​ទៀត​ហើយ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នេះ​ជា​លើក​ទី​៤​ហើយ​ដែល​ក្រុមបាល់ទាត់​របស់ ដឹ ភី​ហ្សា ខម​ផេ​នី (The Pizza Company) បាន​ចាប់ដៃ​គូប្រកួត បាល់ទាត់​ជាមួយ​ក្រុម​សាជី​បូ​មិ ដែល​ការ​ប្រកួត​មិត្ដភាព​នេះ ត្រូវ​បាន​រៀបចំ​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ នៅ​ទីលាន​បាល់ទាត់​មេគង្គ​ ខាងក្រោយ​សាលារៀន North Bridge ដែល​ក្រុម​កីឡាករ​ទាំងនោះ​រួម​មាន​គ​ណៈ​

រាជធានីភ្នំពេញ ៖ នេះ​ជា​លើក​ទី​៤​ហើយ​ដែល​ក្រុមបាល់ទាត់​របស់ ដឹ ភី​ហ្សា ខម​ផេ​នី (The Pizza Company) បាន​ចាប់ដៃ​គូប្រកួត បាល់ទាត់​ជាមួយ​ក្រុម​សាជី​បូ​មិ ដែល​ការ​ប្រកួត​មិត្ដភាព​នេះ ត្រូវ​បាន​រៀបចំ​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ នៅ​ទីលាន​បាល់ទាត់​មេគង្គ​ ខាងក្រោយ​សាលារៀន North Bridge ដែល​ក្រុម​កីឡាករ​ទាំងនោះ​រួម​មាន​គ​ណៈ​គ្រប់គ្រង និង​បុគ្គលិក​នៃ​ក្រុមហ៊ុន​ផ្ទាល់​។

ទោះស្ថិត​ក្រោម​អាកាសធាតុ​ក្ដៅហែង​យ៉ាងណា​ ក៏​នៅ​តែ​មាន​អ្នកគាំទ្រ​បាន​ទៅ​ចូលរួម​ទស្សនាការ​ប្រកួត​នេះ​យ៉ាងច្រើន ព្រមទាំង​បាន ផ្ដល់​សំឡេង​ហ៊ោរ​លើកទឹកចិត្ដ​ដល់​ក្រុម​កីឡាករ​របស់​ពួក​គេ ជា​ពិសេស​ក្រុមបាល់ទាត់ ដឹ ភី​ហ្សា ខម​ផេ​នី ដែល​ហាក់ដូចជា​ទទួល​បានកា​រលីក​ទឹកចិត្ដ​ច្រើន​។ តាំងពី​ចាប់ផ្ដើម​ការ​ប្រកួត​រហូត​ដល់​ចប់​ ក្រុម​កីឡាករ​ទាំងអស់​ហាក់ដូចជា​មាន​ជំនឿ​ចិត្ដ និង​ប​ព្ចោ​ញ​អស់​សមត្ថភាព​របស់​ពួក​គេ​។ ការ​ប្រកួត​មាន​ពីរ​តង់ ហើយ​ដែល​ជាល​ទ្ធ​ផល​ គឺក្រុម ដឹ ភី​ហ្សា ខម​ផេ​នី ស៊ុត​ប​ញ្ចូល​ទី​បាន​១​គ្រាប់ ខ​ណៈ​ដែល​ក្រុម​សាជី​បូ​មិ ស៊ុត​បាន ៣​គ្រាប់​។ បើ​ទោះ​ជាល​ទ្ធ​ផល​ចុង​ក្រោយ​នៃ​ការ​ប្រកួត​នេះ ជ័យ​ជម្នះ​ត្រូវ​បាន​ទៅ​លើ​ក្រុម​សាជី​បូ​មិ ក្នុង​ល​ទ្ធផល​៣​ទល់​នឹង​១ ក្ដី​ ក៏ការ​ប្រកួត​ត្រូវ​បា​នប​ព្ចា​ប់​ទៅ​ប្រកបដោយ​ស្នាមញញឹម និង ភាព​​ស្និ​ទ្ធ​ស្នាល​រវាង​កីឡាករ​ទាំង​ពីរ​ក្រុម ព្រោះ​នេះ​គ្រាន់តែ​ជា​ការ​ប្រកួត​មិត្ដភាព​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ប៉ុណ្ណោះ​។

សូម​ប​ញ្ជាក់​ផង​ដែរ​ថា ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​៤​លើក​ នេះ​ទើបតែ​ជា​លើក​ទី​មួយ​ប៉ុណ្ណោះ​ដែល​ក្រុម​សាជី​បូ​មិ អាច​យកឈ្នះ​ក្រុម ដឹ ភី​ហ្សា ខម​ផេ​នី បាន​។ ក្រុម​កីឡាករ​បាល់ទាត់​របស់ ដឹ ភី​ហ្សា ខម​ផេ​នី ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០១០​មក​ម៉្លេះ ហើយ​ជា​រៀង​រាល់​២​ខែ​​ម្ដង​ក្រុម ដឹ ភី​ហ្សា ខម​ផេ​នី តែងតែ​ណាត់​ប្រកួត​លក្ខ​ណៈ​មិត្ដភាព​ជាមួយ​ក្រុម​កីឡាករ​មក​ពី​ក្រុមហ៊ុន​ដទៃ​ៗ ដើម្បី​បង្កើត​ចំណងមិត្ដភាព និង​ភាព​ស្និ​ទ្ធ​ស្នាល​រវាង​គ្នា​និង​គ្នា​។

ដឹ ភី​ហ្សា ខម​ផេ​នី ជា​ភោជនីយដ្ឋាន​ភី​ហ្សា ពេញ​និយម​បំផុត​នៅ​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​ទិញ​សិ​ទ្ធិផ្ដាច់មុខ​នាំ​ចូល​ដោយ​ក្រុមហ៊ុន អីុ​អេ​ហ្វ ជី និង​ដែល​មាន​សមាជិក​២​ផ្សេង​ទៀត គឺ ហាង​កា​រ៉េ​ម​ស្វិ​ន​សិន និង​ភោជនីយដ្ឋាន​សាច់​មាន់​បា​ប៊ី​ឃ្យូ និង​បំពង​លេខ​១ ពី​ប្រទេស​កូរ៉េ គឺ​ភោជនីយដ្ឋាន ប៊ី​ប៊ី​ឃ្យូ ឈី​ក​ខិ​ន ដែល​ថ្មី​ៗ​នេះ​ទើបតែ​បើក​សាខា​ទី​២ ស្ថិត​នៅ​ផ្សារ​រាត្រី​កោះ​ពេជ្រ ហើយ​ឥឡូវនេះ មាន​ជាមួយនឹង​សេវា​ដឹក​ជូន​ដល់​ផ្ទះ ០២៣ ៨៨០ ៨៨០ ជាមួយនឹង​រយៈ​ពេល​នៃ​ការ​ដឹក​ជូន​តែ​៣០​នាទី​ប៉ុណ្ណោះ ក្នុង​​ក្រុង​ភ្នំពេញ​៕