ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិតរបស់ UME 154នាក់ ការពារសារណាបញ្ចប់

13 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ កាលពីថ្ងៃទី១៣ សីហា ឆ្នាំ២០១១ នៅសាខាសាកលវិទ្យាល័យ​គ្រប់​គ្រង​​និងសេដ្ឋកិច្ចខេត្ត (UME) មាន​រៀប​ចំ​ពិ​ធី​ការពារសារណារបស់​និស្សិតថ្នាក់បរិញ្ញាបត្រជំនាន់ទី៦ នៃមហាវិទ្យាល័យគ្រប់គ្រង​ពាណិជ្ជ​កម្មនិងទេសចរណ៍ ដែលមាននិស្សិតសរុបចំនួន ១៥៤នាក់ ក្រោមអធិបតីភាពលោកមួន

ខេត្តកំពង់ចាម ៖ កាលពីថ្ងៃទី១៣  សីហា ឆ្នាំ២០១១ នៅសាខាសាកលវិទ្យាល័យ​គ្រប់​គ្រង​​និងសេដ្ឋកិច្ចខេត្ត (UME) មាន​រៀប​ចំ​ពិ​ធី​ការពារសារណារបស់​និស្សិតថ្នាក់បរិញ្ញាបត្រជំនាន់ទី៦ នៃមហាវិទ្យាល័យគ្រប់គ្រង​ពាណិជ្ជ​កម្មនិងទេសចរណ៍ ដែលមាននិស្សិតសរុបចំនួន ១៥៤នាក់ ក្រោមអធិបតីភាពលោកមួន វាសនា ប្រធានគណៈកម្មការនាយក នៃសាខា​សាក​ល​វិទ្យា​ល័យគ្រប់គ្រង និងសេដ្ឋកិច្ច​ខេត្ត​។ កម្ម​វិធី​នេះ​ត្រូវបានចាប់ផ្តើមតាំងពីវេ​លា​ម៉ោង​៧ព្រឹក រហូត​ដល់​ម៉ោង​៦និង​១៥​នាទី​ល្ងាច។ ដោយ​មាន​ការ​អញ្ជើញចូល​រួមពី​លោក​សាស្រ្តា​ចារ្យ​មួយ​ចំនួន​ ដែលធ្វើការនៅក្រសួងអប់រំ​យុវជន និង​កីឡាក្រសួងការងារនិង​សាស្រ្តា​ចារ្យ ដែល​បំពេញ​ការងារ នៅតាមស្ថាប័នរដ្ឋ និង​ឯក​ជន​ជា​ច្រើន​ទៀត។

លោកស្រ៊ុន សារក្ស​នាយក​ប្រតិបត្តិ​បាន​មាន​​ប្រសាសន៍ថា និស្សិត​ជំនាន់ទី៦នេះ មាន​កា​រៀបចំការពារបានល្អ​ដោយ​បាន​ទទួល​ជោគ​ជ័យ​រហូត​ដល់លើសពី៩៥​ភាគរយ ហើយ​សាកល​វិទ្យា​ល័យ នឹងរៀប​ចំពិធី​ប្រគល់​សញ្ញាប​ត្រ​សម្រាប់​និស្សិតថ្នាក់​បរិញ្ញា​បត្ររង ថ្នាក់​បរិញ្ញា​បត្រ ​និងថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ក្នុង​ខែ​តុលា​ខាងមុខ ដោយគោរព​តាម​គោល​ការណ៍​ថា ​សាកល​វិទ្យាល័យ​នឹង​រៀប​ចំពិធីនេះ​រៀង​រាល់​ពីរ​ឆ្នាំម្តង។

បន្ទាប់មកលោកមួន វាសនា បានឡើង​មាន​ប្រសាសន៍បិទកម្មវិធីនេះ ដោយមានការបង្ហាញជា Video Clip ​ពីសកម្មភាព​របស់​​ក្រុមនីមួយៗ និងមាន​ការ​ប្រកាស​លទ្ឋផល​របស់ក្រុមនីមួយៗ នាពេលនោះតែម្តង។ លោក​បានបន្តថា សាកល​វិទ្យាល័យ​នឹងមានការ​លើក​ទឹក​ចិត្ត ពិសេស​ចំពោះ​និស្សិត ដែល​មាន​បំណង​បន្ត​ការសិក្សា​យកកម្រិតថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ ​ដើម្បី ពង្រីក​ចំណេះ​ដឹង​ឱ្យ​កាន់​តែទូលំ​ទូលាយ​សមស្របតាមទំហំការងារ ដែលនិស្សិត​ជាច្រើន​ទទួល​បាន​រូច​ហើយ​តាំង​តែ​ពី​ពេល​ដែលពួក​គេនៅសិក្សា។

លើសពីនេះ​ទៀត​សាកល​វិទ្យាល័យ នឹង​ផ្តល់ជូនតម្លៃពិសេស​ចំពោះ​និស្សិត​ថ្នាក់​បរិញ្ញា​បត្ររង និង​បរិញ្ញា​បត្រនាឆ្នាំសិក្សា ២០១១-២០១២ នេះក្នុង​ឱកាស​អបអរ​សាទរ​ក្នុងដំណើ​រ​ការសាង​សង់​អគារសិក្សាថ្មីមួយខ្នងកំពស់ពីរ​ជាន់ ​ដើម្បីបំពេញតម្រូវការនៃកំណើន​របស់​និស្សិត ដែលមាន​បំពាក់​ឧបករណ៍ទំនើបៗស្រប​តាម​ស្តង់​ដា​ជាតិនិងអន្តរ​ជាតិ​ ធានា​ឱ្យ​និស្សិត​​បពា្ចប់​ការ​សិក្សាប្រកបដោយគុណភាព ដើម្បី​ប្រកួត​ប្រ​ជែងលើ​​​​ទីផ្សារ​ការងារ។

ក្នុងឱកាសនោះ ដែរ​លោក​បាន​​ប្រកាសថា សិស្ស-និស្សិត​អាច​ដាក់​​ពាក្យ ដើម្បី​​ប្រឡង​អាហា​រូប​ករណ៍​ថ្នាក់​ដឹកនាំ ដែល​នឹង​​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី២៨ សីហា​ខាងមុខនេះ។ ជាទីបញ្ចប់​លោក​​សូម​ថ្លែងអំណរ​គុណចំពោះ​គណៈ​កម្មការ​នានា​ គណៈ​គ្រប់គ្រង នាយកនិង​សហ​ការី​ទាំង​អស់​​​ជួប​តែ​សេចក្តីសុខ​សាន្ត៕