ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​​វិធី​ Tiger Translate មាន​ប្រធាន​​បទច្រើន​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅស្ថានីយ​វិទ្យុ​ NRC ដែល​មាន​ទី​តាំងស្ថិត​នៅ​តាម​បណ្តោយ​​ផ្លូវ​​លេខ​២៧១ ​ផ្ទះ​លេខ​១៣១B ​កាល​ពីថ្ងៃ​ទី​១៨ សីហា ​មាន​រៀប​ចំ​​ធ្វើ​សិក្ខា​សាលា​​ស្តីពី​កម្ម​វិធី​ Tiger Translate ​ជា​កម្មវិធី​​មួយ​​ដែល​មាន​ប្រធាន​បទ​ច្រើន ។ ទស្សនៈ​ទាំង​មូល​របស់​កម្ម​វិធី Tiger Translate ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​សិង្ហ​បុរី​​ដោយ​

រាជធានីភ្នំពេញ ៖ នៅស្ថានីយ​វិទ្យុ​ NRC ដែល​មាន​ទី​តាំងស្ថិត​នៅ​តាម​បណ្តោយ​​ផ្លូវ​​លេខ​២៧១ ​ផ្ទះ​លេខ​១៣១B ​កាល​ពីថ្ងៃ​ទី​១៨ សីហា ​មាន​រៀប​ចំ​​ធ្វើ​សិក្ខា​សាលា​​ស្តីពី​កម្ម​វិធី​ Tiger Translate ​ជា​កម្មវិធី​​មួយ​​ដែល​មាន​ប្រធាន​បទ​ច្រើន ។ ទស្សនៈ​ទាំង​មូល​របស់​កម្ម​វិធី Tiger Translate ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​សិង្ហ​បុរី​​ដោយ​ក្រុម​ហ៊ុន​​ផលិត​​ស្រា​បៀរ​អាស៊ីប៉ាស៊ីហ្វិក ហៅ​កាត់​​​ថា APBL។ ​កម្មវិធី​នេះ​ជា​វេទិកា​សាកល​ដែល​មាន​គោល​បំណង​​បង្ហាញ​​ជូន​នូវ​សិល្បៈ​​ ដើម្បី​លើក​ស្ទួយ​ដល់​សិល្បករ​ទាំង​​ឡាយ និង​ផ្តល់​ឱកាស​​ដល់​វប្ប​ធម៌​​រប​ស់​ប្រជា​ជន​​ប៉ែក​ខាង​កើត និង​ខាង​លិច​អាច​រួម​សហ​ការ​គ្នា​តាម​រយៈ​ការ​បង្កើត​​ព្រឹត្តិ​ការណ៍​សិល្បៈ​ពហុ​ចម្រុះ​ (តន្ត្រី​ ការ​សម្តែង​រាំ ​ការ​គូ​រ​រូប​ពណ៌ ថត​រូប គំនូរ​ជីវ​ចល ឌីហ្សាញ…។ល។) ជា​ពិសេស​​គឺដើម្បី​​ចែក​រំលែក​ជា​មួយ​អ្នក​ចូលរួម​​នូវ​កម្ម​វិធី​​សិល្បៈ​ដ៏​សម្បូរ​បែប​ពោរពេញ​ទៅដោយ​គុណ​ភាព និង​បទ​ពិសោធន៍​ ។

តាម​រយៈ​​​កម្ម​វិធី Translate ​យើង​មាន​ប្រធាន​​បទ​ខុសៗ​គ្នា​ជាច្រើន​ដូច​​ជា growth, metropolis, balance, future, energy, gold, rise, merge។
-កម្មវិធី Tiger Translate ​ត្រូវ​បាន​ផ្តួច​ផ្តើម​​បង្កើត​ឡើង​ក្នុងឆ្នាំ​២០០៦ ដើម្បី​រួម​​បញ្ចូល​​វិស័យ​​សិល្បៈ​​ខុសៗ​គ្នា​​ឱ្យ​​ទៅ​ជា​តែ​មួយ ​ដែល​ឈាន​ទៅ​រក​​​ការស្វែង​យល់​បទ​ពិសោធន៍​ដ៏​ពេញ​​លេញ​មួយ​ គឺ​មាន​ន័យ​ថា កម្មវិធី Tiger Translate ​ជា​ការ​ផ្សំ​បញ្ចូល​គ្នា​​រវាង​ការ​យល់​ដឹង​ពហុ​​ចម្រុះ​ក្នុង​ផ្នែក​សិល្បៈ​ ឌីហ្សាញ និង​តូរ្យ​តន្ត្រី។
-បន្ត​ស្វែង​​រក​ប្រធាន​បទ​​ច្នៃ​ប្រឌិត​ថ្មីៗ ។

-​ជា​កម្មវិធី​​សិល្បៈ និង​ពិធី​តាំងពិព័រណ៍​​ធ្វើ​ឡើង​​ជា​សាកល​រួម​មាន​ តន្ត្រី សិល្បៈ គំនូរ graffiti ម៉ូដ​ទាន់​សម័យ​ ការ​គូរ​រូប គំនូរ​ជីវ​ចល ​ឌីហ្សាញ និង​ការ​ថត​រូប ។
-ត្រូវ​បាន​ធ្វើ​ឡើង​​នៅតាម​ទីក្រុង​ល្បីៗ​​ឈាន​មុខ​គេ​ដូច​ជា​ ញូវយ៉ក ​ប៊ែរឡាំង ប៉េកាំង និង​ទី​ក្រុង​ដែល​សម្បូរ​ដោយ​ភាពច្នៃ​ប្រឌិត​លេច​ធ្លោ​​ជា​ច្រើន​​ទៀត​ដូច​ជា អ៊ូឡាន​​បាធ័រ (Ulan Bator) និង​វៀង​ចន្ទន៍ ។

គោល​បំណង ៖
-​បង្ហាញ​ជូន​នូវ​កម្ម​​វិធី​សិល្បៈ​​សម្បូរ​បែប​ ភ្ជាប់​​ទំនាក់ទំនង​ជា​មួយ​ទស្ស​និក​ជន​ ផ្តល់​ជូន​ដល់​​ពួកគាត់​​នូវ​កម្មវិធី​​កម្សាន្ត​​ប្លែកៗ​​ជា​ច្រើន​ដែល​ក្លាយ​ជា​បទ​​ពិសោធន៍​​មិន​អាច​បំភ្លេច​បាន​ ។
-​ផ្តល់​ឱកាស​​ដល់​សិល្ប​ករ​​បស្ចិម​ប្រទេស​ ជួប​ជា​មួយ​សិល្ប​ករ​ប៉ែក​ខាង​កើត​អាចធ្វើការ​​ជា​មួយ​គ្នា​ ដើម្បី​​បង្កើត​​អ្វី​ដែល​ថ្មី​ខុស​ប្លែក​​ពី​សាវ​តា​រ​វប្ប​ធម៌​​របស់​ពួក​គេ គឺអ្វី​ដែល​ថ្មីគួរ​ឱ្យចាប់​អារម្មណ៍​ដែល​ជា​ភាព​ខុស​ប្លែក​នៅពេល​ជន​ជាតិ​របស់​ប្រទេស​មួយ​មក​រួម​សហ​ការ​ជា​មួយ​ជន​ជាតិ​របស់​​ប្រទេស​មួយ​ទៀត ។
-​អាច​ឱ្យ​សិល្ប​ករ​ពោរពេញ​ដោយ​ទេព​កោសល្យ​​ជន​ជាតិ​អាសីុ និង​សិល្ប​ករ​​​ល្បី​លំដាប់​​ថ្នាក់​​​អន្តរ​​ជាតិ ​អាច​ចែក​រំលែក​​ទស្សនៈ​យោ​​បល់​ទៅវិញ​ទៅ​មក និង​មាន​ឱកាស​​ធ្វើ​ការ​ជា​មួយ​គ្នា។

-​បង្ហាញ​​​អំពីសិល្ប​ករ​លេចធ្លោ​​លំដាប់​អន្តរ​ជាតិ​ តាម​រយៈ​កម្ម​វិធី​ជា​ច្រើន​ដែល​ត្រូវធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​​ រួម​ជា​មួយ​ពិធីតាំងពិព័រណ៍​​ដែល​ប្រារព្ធ​ឡើង​​ជា​រៀងរាល់​ឆ្នាំ ។ សិល្ប​ករ​​អាច​បញ្ចេញ​ស្នាដៃ​ និង​ទេព​កោសល្យ​​របស់​ពួក​គេ​បាន​ដោយ​សេរី​​ ផ្អែក​​លើ​ទស្សនៈ​នៃ​កម្ម​វិធី Tiger Translate ​នៅក្នុង​រូប​ភាព​ខុស​ៗ​គ្នា​នៃ​ការ​ផ្សព្វផ្សាយ​​ដូចជា សិល្បៈ ការ​ឌីហ្សាញ ការ​ថត​រូប ឬ​តន្ត្រី ។

កម្មវិធី Translate ធ្វើឡើង​​នៅថ្ងៃ​ទី​​១៩ សីហា ​ឆ្នាំ​២០១១ ​ចាប់​ពី​ម៉ោង​​៨​យប់​ដល់​២​រំលងអធ្រាត្រ​ ដែល​ក្នុង​នោះ​មាន ​ការ​សម្តែង​​រប​ស់​ឌីជេ, ប្រគំ​​តន្ត្រី​ផ្ទាល់ (ដោយ​ក្រុម  12 Raph & Me និង​ក្រុម​ក្លាប់​យ៉ាហេន), គូរ​រូប​ផ្ទាល់ (ដោយ​សិល្ប​ករ​ជាតិ និង​អន្តរ​ជាតិ), ​ការ​សម្តែង​រាំ (ហ៊ីប​ហប និង​​របាំ​ហនុ​មាន​ប្រពៃណី​), គូរ​រូប​លើ​អាវ​យឺត និង​ពិធី​​ថត​រូប​ដើម្បី​​ទទួល​បាន​អាល់​ប៊ុម​​រូប​ថត​ដ៏​ស្រស់​ស្អាត​​​ជា​មួយ​កម្ម​វិធី Translate ៕