ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Cellcard បង្កើត​កម្មវិធី​ Cellcard Rewards សម្រាប់​អតិថិជនរបស់​ខ្លួន

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​​កាល​ពី​​​ពេលថ្មីៗ​​នេះ Cellcard បាន​ប្រកាស​​​​​ពីកម្ម​វិធី​ថ្មីមួយ​ដែល​ផ្តល់​​​ជូន​នូវ​​អត្ថប្រយោជន៍​​​ ពិសេសៗ​​​ជូនអតិថិជ​ន​​​របស់ខ្លួន​​ដែលបាន​​ប្រើប្រាស់ Cellcard រយៈ​​​​ពេល​ចាប់ពី​១២​ខែឡើងទៅ ​​និង​បាន​ចំណាយ​​ជា​មធ្យម​​ប្រចាំ​ខែ​​ស្របតាម​​ការ​កំណត់​របស់​កម្ម​វិធី។ Cellcard Rewards ​គឺជា​កម្ម​​វិធី​មួយ​

រាជធានីភ្នំពេញ ៖ ​​​កាល​ពី​​​ពេលថ្មីៗ​​នេះ   Cellcard  បាន​ប្រកាស​​​​​ពីកម្ម​វិធី​ថ្មីមួយ​ដែល​ផ្តល់​​​ជូន​នូវ​​អត្ថប្រយោជន៍​​​ពិសេសៗ​​​ជូនអតិថិជ​ន​​​របស់ខ្លួន​​ដែលបាន​​ប្រើប្រាស់ Cellcard រយៈ​​​​ពេល​ចាប់ពី​១២​ខែឡើងទៅ ​​និង​បាន​ចំណាយ​​ជា​មធ្យម​​ប្រចាំ​ខែ​​ស្របតាម​​ការ​កំណត់​របស់​កម្ម​វិធី។

Cellcard Rewards ​គឺជា​កម្ម​​វិធី​មួយ​ដែល​បង្កើត​​​ឡើង​ដំបូង​គេ​នៅ​កម្ពុជា ។ ​អត្ថ​ប្រយោជន៍​​ពិសេសៗ​​នឹងត្រូវ​​​ផ្តល់​ជូន​អតិថិជន​​​ក្នុង​ទម្រង់​​​​ពីរបែប​ គឺអត្ថប្រយោជន៍​​ដែលផ្តល់​ឱ្យ​អតិ​ថិជន​​​សម្រាប់​ការ​ហៅ​ទូរស័ព្ទ​​​ និងអត្ថប្រយោជន៍ ​​ដែលទាក់ទង​​​​​​​នឹង​ភាព​ស៊ីវិល័យ ។ ​ការ​ផ្តល់​​ជម្រើស​​​​ជូនអតិថិជន​​ជ្រើស​រើស​​​ គឺផ្អែក​​ទៅ​លើ​ការ​ចំណាយ​​​ជាមធ្យម​​​ប្រចាំ​ខែ ។ ​បើ​អតិថិជន​​​​ចំណាយ​កាន់តែច្រើន​​ទៅលើ​​ផលិតផល​​ និង​សេវា​​ផ្សេងៗ​​របស់ Cellcard ចំនួន​ការ​ផ្តល់​ជូន​​ក៏​កាន់​តែ​សំបូរ​បែប ។ ហើយ​ការ​ផ្តល់​ជូនទាំងនោះ​ផ្លាស់ប្តូរពីអំឡុង​​ពេលទទួល​​យកអត្ថប្រយោជន៍​​មួយ​​ ទៅ​អំឡុង​ពេលមួយទៀត ។

លោក​កាយ ឡូត ​​នាយក​គ្រប់គ្រ​ងប្រតិបត្តិ​​ការ​​បាន​មាន​ប្រសាសន៍​​​ថា ការគាំទ្រ​ដ៏​មាន​តម្លៃ​​​របស់​អតិថិជន​​យើង​បាន​ធ្វើ​ឱ្យ​​Cellcard ​និង​ប្រទេស​​​​កម្ពុជា​​​ទាំង​មូល​ទទួល​បាន​ភាពរីក​ចម្រើន​​ ហើយ​យើង​ចង់ផ្តល់​​​ឱ្យ​អតិថិជន​​វិញ​ ដើម្បី​​ជាការ​​តបស្នង​ចំពោះ​ការគាំទ្រ​ និងជំនឿ​​​ទុកចិត្ត​​របស់ពួក​​គាត់​លើ​  Cellcard រហូត​មក ។ លោក​កាយ ឡូត បានបន្ត​ឱ្យ​ដឹង​ទៀត​ថា ​​មាន​​ក្រុមហ៊ុន​​ជា​ច្រើន​លើ​ប្រទេស​​​នានា​ដែល​បង្កើត​​​ឱ្យ​មាន​កម្មវិធី​​ប្រភេទនេះ​​សម្រាប់​អតិថិជន​​​របស់​ពួកគេ ។

អតិថិជន​​អាចចូលរួមក្នុង​កម្មវិធី​​តាម​ការ​​​​​​អញ្ជើញ​​​តាមរយៈ​​សារ SMS ​​តែប៉ុណ្ណោះ ។ ​អតិ​ថិជន​​​ណា​ដែល​បំពេញ​​លក្ខខណ្ឌ​​របស់កម្មវិធី​​គ្រប់​​គ្រាន់​ នឹង​ទទួលបាន​​ការ​​​អញ្ជើញ​ឱ្យចូលរួម​ក្នុ​ង​កម្មវិធី​​ដោយស្វ័យប្រវត្តិ ។

លោកកាយ ឡូត ​​បន្ថែមទៀត​​ថា ការ​ឆ្លើយ​តប​​ដំបូង​របស់​អតិថិជន​នោះ​គឺថា ពួកគាត់​​ពិត​ជា​​ពេញចិត្ត​​​ និងរីករាយ​​ជាមួយ​នឹង​អត្ថប្រយោជន៍ ​​ទាំងអស់នោះ​​ណាស់ ។ ​យ​ើង​នឹង​បន្ត​អភិវឌ្ឍន៍​​​កម្ម​វិធីនេះ​​ឱ្យ​កាន់តែសំបូរ​បែបបន្ថែមទៀត​​​នា​ពេល​អនាគត​ ហើយយើងសូម​ស្វាគមន៍​​អតិថិជន​​ថ្មីជា​​​​បន្តបន្ទាប់ទៀត​​​ឱ្យ​ចូល​រួម​ក្នុង​កម្មវិធី​​​ Cellcard  Rewards នេះ ។

ដើម្បី​ស្វែង​យល់​អំពីកម្មវិ​ធី Cellcard Rewards សូម​ចូល​ទៅ​កាន់ www.cellcard. com.kh/rewards ​ឬ​ទូរស័ព្ទ​​ទៅ​​លេខ​១២១២ ។ សម្រាប់​​ព័ត៌​មាន​បន្ថែម​​ ​សូមទូរស័ព្ទ​​​ទៅ​ផ្នែក​បម្រើ​​​សេវា​អតិថិជន​លេខ ០១២ ៨១២ ៨១២៕