ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ LEO ប្រគល់​រង្វាន់​​​មហា​សំណាង​​​លើក​ទី​3ដល់​អតិថិ​ជន​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃ​ទី​១៣ សីហា ឆ្នាំ​២០១១ កន្លង​ទៅ ​ក្រុម​ហ៊ុន​​ស្រា​បៀរ LEO នៅ​កម្ពុជា​បាន​រៀបចំ​ពិធី​ប្រគល់​រង្វាន់​មហា​សំណាង​នៅ​​​ការិយា​ល័យ​ របស់ខ្លួន ដែល​រួម​​មាន​ម៉ូតូ​យ៉ាម៉ាហា​ហ្វី​ណូ​១​គ្រឿង និង​រង្វាន់​ទឹក​ប្រាក់​១​លាន​រៀល​ចំនួន​២០​រង្វាន់ ជូន​ដល់​គូ​ស្វាមី​ភរិយា​ថ្មី​ដែល​បាន​​ឈ្នះ​រង្វាន់​ក្នុង​ការ​​ចាប់​ឆ្នោត

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃ​ទី​១៣ សីហា ឆ្នាំ​២០១១ កន្លង​ទៅ ​ក្រុម​ហ៊ុន​​ស្រា​បៀរ LEO នៅ​កម្ពុជា​បាន​រៀបចំ​ពិធី​ប្រគល់​រង្វាន់​មហា​សំណាង​នៅ​​​ការិយា​ល័យ​របស់ខ្លួន ដែល​រួម​​មាន​ម៉ូតូ​យ៉ាម៉ាហា​ហ្វី​ណូ​១​គ្រឿង និង​រង្វាន់​ទឹក​ប្រាក់​១​លាន​រៀល​ចំនួន​២០​រង្វាន់ ជូន​ដល់​គូ​ស្វាមី​ភរិយា​ថ្មី​ដែល​បាន​​ឈ្នះ​រង្វាន់​ក្នុង​ការ​​ចាប់​ឆ្នោត «ឈ្នះ​រង្វាន់​មហា​សំណាង» លើក​ទី​៣ ​របស់​ស្រា​បៀរ​ LEO ។ ​នៅ​ក្នុង​​ពិធី​នោះ មាន​ការ​អញ្ជើញ​ចូលរួម​កិត្តិ​យស​ពី​សំណាក់​គណៈ​គ្រប់​គ្រង​ក្រុម​ហ៊ុន​ស្រា​បៀរ LEO ​ព្រម​​ទាំង​​បុគ្គ​លិក​ក្រុម​ហ៊ុន​ អតិថិ​ជន និង​អាជីវ​ករ​យ៉ាង​ច្រើន​កុះ​ករ ។

ក្នុងពិធី​​ប្រគល់​រង្វាន់​លើក​ទី៣នេះ​ លោក​នាយក​ផ្នែក​លក់ និងតំណាង​ឱ្យ​ក្រុម​ហ៊ុន​ស្រា​បៀរ LEO បាន​​​មាន​ប្រសសន៍​ថា ក្រុម​ហ៊ុន​រៀបចំ​ពិធី​ប្រគល់​​រង្វាន់​មហា​សំណាង​នេះ​ឡើង ដើម្បី​ជា​សក្ខី​ភាព​ក្នុងការ​បង្ហាញថា ស្រា​បៀរ LEO ចែក​​រង្វាន់​ពិតៗ​​ជូន​ដល់​អតិថិ​ជន​ដែល​បាន​ឈ្នះ​រង្វាន់ ហើយ​ក្រុម​ហ៊ុន​បង្កើត​​កម្មវិធី «ឈ្នះ​រង្វាន់​មហា​សំណាង» នេះឡើង​ក្នុង​គោល​បំណង​ថ្លែង​ អំណរ​គុណ​ដ៏ជ្រាល​ជ្រៅ​ដល់​អតិថិ​ជន​ដែល​​តែង​តែ​និយម​ពិសា​ស្រា​បៀរ LEO ជា​​ពិសេស​បាន​ជាវ​ស្រា​បៀរ LEO ដើម្បី​​យក​ទៅ​ទទួល​ភ្ញៀវ​ក្នុង​ពិធី​​អាពាហ៍ពិពាហ៍​របស់ខ្លួន ។

រង្វាន់​ធំ​ម៉ូតូ​យ៉ាម៉ាហា​ហ្វីណូ​១​គ្រឿង ​ត្រូវ​បាន​ប្រគល់​ជូន​គូ​ស្វាមី​ភរិយា​ថ្មី​ដែល​មាន​ស្វាមី​ឈ្មោះ​រ៉ា ស៊ីណា និង​ភរិយា​ឈ្មោះ​​តឿន ចន្ថា ​រស់​នៅ​ខេត្ត​បន្ទាយ​មានជ័យ ។ ក្នុង​ឱកាស​​ដ៏​ ពិសេស​​នោះ លោក​រ៉ា ស៊ីណា ​បាន​​និយាយ​​ថា «ខ្ញុំ​ពិតជា​រំភើប​​រីក​រាយ​​ខ្លាំង​ណាស់​ដែល​បាន​ត្រូវ​រង្វាន់​ធំ​ពី​ស្រា​បៀរ  LEO។ ​ស្រា​បៀរ LEO ផ្តល់​​ជូន​រ​ង្វាន់​ពិតៗ​ដល់​អតិថិ​ជន។ ស្រា​បៀរ LEO មាន​​រស​ជាតិ​ឆ្ងាញ់ និង​សម​រម្យ​បំផុត​សម្រាប់ទទួល​ភ្ញៀវ​​ក្នុង​កម្មវិធី​ពិសេសៗ ថែម​ទាំង​​មាន​ឱកាស​ត្រូវ​រង្វាន់​​ទៀត​ផង» ។
លើស​ពី​នេះ រង្វាន់​​ទឹក​ប្រាក់​១.០០០.០០០​រៀល​ចំនួន​២០​រង្វាន់​ទៀត ក៏​ត្រូវបាន​ប្រគល់​ជូន​គូ​ស្វាមី​ភរិយា​ថ្មី​ចំនួន​២០​គូ​ផង​ដែរ ។

គួរ​បញ្ជាក់ថា ​ជា​រៀង​រាល់​ឆ្នាំ​​ក្រុម​ហ៊ុន​ស្រា​បៀរLEO តែង​​តែ​រៀបចំ​កម្មវិធី​ចាប់​ឆ្នោត «ឈ្នះ​រង្វាន់​មហា​សំណាង» ជូន​ដល់​គូ​ស្វាមី​ភរិយា​ថ្មី​ដែល​បាន​ជាវ​ស្រា​បៀរ LEO សម្រាប់​​ពិធី​អាពាហ៍​ពិពាហ៍​របស់​ខ្លួន ។ នៅ​ក្នុង​កម្មវិធី​ «ឈ្នះ​រង្វាន់​មហា​សំណាង» ​អតិថិ​ជន​ដែល​ជាវ​ស្រា​បៀរ LEO តាម​​បណ្តា​សាខា​ និង​ដេប៉ូ​នានា​ក្នុង​​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​សម្រាប់​​ពិធី​​អាពាហ៍​ ពិពាហ៍​​​ នឹង​ទទួល​បាន​ជំនូន​​ចំណង​ដៃ​ជាច្រើន​ដូចជា​ស្រា​បៀរ LEO ​ទឹក​ផ្លែ​​ឈើអាឡូ​ហា សន្លឹក​ឆ្នោត​ផ្សង​សំណាង សៀវ​ភៅ​កត់​ចំណង​ដៃ ព្រម​ទាំង​ស៊ុម​រូប​ថត​ទំហំ​៥០X៧០ ។

ស្រា​បៀរ LEO បាន​​ធ្វើការ​ចាប់រង្វាន់​​ចំនួន​៣​លើក​រួច​មក​ហើយ ដែល​សរុប​រួម​មាន​​រង្វាន់​ម៉ូតូ​យ៉ាម៉ាហា​ហ្វី​ណូ​ចំនួន​៣​គ្រឿង និង​ទឹក​ប្រាក់​​សរុបចំនួន​៦០.០០០.០០​០​រៀល ​។ ស្រា​បៀរ LEO មាន​​រស​ជាតិ​ឆ្ងាញ់​ពិសា​តម្លៃ​សម​រម្យ និង​ស័ក្តិ​សម​បំផុត​សម្រាប់​​ពិធី​អាពាហ៍​ពិពាហ៍​៕