ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Smart Mobile បញ្ចប់​​យុទ្ធ​នា​ការ​​តន្ត្រី​​ទេស​ចរណ៍​​ចល័ត «កំពូល​សំឡេង​ឯក»

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តន្ត្រីទេសចរណ៍ចល័ត «កំពូលសំឡេងឯក» របស់ក្រុមហ៊ុន Smart Mobile បានធ្វើដំណើរជុំវិញប្រទេសកម្ពុជាអស់​រយៈពេលជាង​១ឆ្នាំ នាពេលនេះបានមកដល់ទី​បញ្ចប់ហើយ។ នាថ្ងៃទី៧-៨ សីហា តន្រ្តីទេស​ចរណ៍បានប្រារព្ធធ្វើឡើងនូវការសម្ដែងលើកចុង​ក្រោយរបស់ខ្លួន​ នៅក្នុងទីក្រុងកោះពេជ្រ

រាជធានីភ្នំពេញ ៖ តន្ត្រីទេសចរណ៍ចល័ត «កំពូលសំឡេងឯក» របស់ក្រុមហ៊ុន Smart Mobile បានធ្វើដំណើរជុំវិញប្រទេសកម្ពុជាអស់​រយៈពេលជាង​១ឆ្នាំ នាពេលនេះបានមកដល់ទី​បញ្ចប់ហើយ។ នាថ្ងៃទី៧-៨ សីហា តន្រ្តីទេស​ចរណ៍បានប្រារព្ធធ្វើឡើងនូវការសម្ដែងលើកចុង​ក្រោយរបស់ខ្លួន​នៅក្នុងទីក្រុងកោះពេជ្រ រាជ​ធានី​ភ្នំពេញ ដែលទទួលបានការចូលរួម​ការ​យ៉ាង​ច្រើនកុះករពីសំណាក់ទស្សនិកជន។ នៅក្នុង​ខណៈ​នោះ​ទស្សនិកជនដែល​មាន​ទេព​កោសល្យ​ក្នុង​ការ​ច្រៀងមានឱកាសសម្ដែងសមត្ថភាពផ្ទាល់​របស់​ខ្លួនទៅកាន់សាធារណជនទាំងអស់ជាមួយ​នឹង​ការសំដែងលើឆាក។ ហើយទស្សនិក​ជន​ទាំងនោះ​ក៏​បានទទួលភាពរីករាយផងដែរ ជា​មួយតារា​ចម្រៀងល្បីៗដូចជា៖ លោកហេង ពិទូ, លោក​ឆៃ វីរៈយុទ្ធ និង​កញ្ញា លី សុផាឡែន ព្រមជា​មួយ​ការសម្ដែងដ៏អស្ចារ្យរបស់ក្រុមរាំ​ចាក់​ក្បាច់ break-dance និង​សៀក​រហ័ស​កម្ម​ដ៏ពិសេស។ បន្ថែមពីលើនេះទៀត Smart Mobile បានសហ​ការ​ជាមួយអង្គការភាព​ញញឹម​នៃកុមាររៀប​ចំ​ឡើងនៅ​ទីលានលេង​ស្គី​ដ៏ធំមួយភ្ជាប់ជាមួយនូវ​ការសម្ដែងស្គី និង​ស្គីក្តារ (Skateboard) របស់​អ្នក​លេង​ជំនាញ​ក្នុង​ប្រទេស និងមកពីក្រៅ​ប្រទេស។ នៅក្នុងថ្ងៃ​នោះ​ទីលានលេងស្គីដ៏ធំ​ដំបូង​គេនេះបានបើកឱ្យសាធា​រណជន​លេង​ដោយសេរីផងដែរ។

ក្នុងកំឡុងពេល១ឆ្នាំនៃប្រតិបត្តិការតន្ត្រីទេស​ចរណ៍ចល័ត «កំពូលសំលេងឯក» មាន​ចំនួន​សម្ដែងសរុប​១១៥ នៅគ្រប់ខេត្ត-ក្រុង។ គោល​ដៅចំបងនៃតន្ត្រីចល័តនេះគឺការពាំនាំមកនូវភាព​សប្បាយរីករាយនាពេលរាត្រីដោយភ្ជាប់ជាមួយ​នឹងការផ្សព្វផ្សាយអំពីសក្កានុពលទេសចរណ៍​កម្ពុជា ពិសេសជំរុញយុទ្ធនាការឃោសនា​ផ្សព្វ​ផ្សាយ​កម្ពុជា ៖ ព្រះរាជាណាចក្រអច្ឆរិយៈ និង​ចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយ​ដ្ឋានស្អាត សេវាល្អ» ជូនទៅដល់ប្រជាពលរដ្ឋ​ដែល​រស់នៅតាមតំបន់។

ដំណើរនៃតន្ត្រីទេសចរណ៍ចល័តនេះទទួល​បានភាពជោគជ័យ និងការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់មហាជន។ លោក​ថូម៉ាស់ ហ៊ុន នាយក​ប្រតិបត្តិក្រុមហ៊ុន Smart Mobile បាន​និយាយថា «វាគ្មានការចាប់ផ្តើមណាដែលគ្មាន​ការបញ្ចប់ទេ ហើយនាពេលនេះតន្ត្រីទេសចរណ៍​ចល័តរបស់យើងក៏បានដល់ទីបញ្ចប់ផងដែរ»។ លោកបានបន្ថែមទៀតថា «យើងមានមោទនៈ​ណាស់ចំពោះលទ្ធផលដែលតន្ត្រីទេសចរណ៍​ទទួលបាន។ ឥឡូវនេះសេវាគ្របដណ្តប់របស់​យើងបានពង្រីកទៅដល់​២១ខេត្ត-ក្រុង ដូច្នេះ​ហើយប្រជាជនកាន់តែច្រើនអាចចូលរួមរីករាយ​ជាមួយនឹងសេវាកម្មរបស់ Smart Mobile ព្រម​ជាមួយការកម្សាន្តសប្បាយ និងចូលរួមជាមួយ​ព្រឹត្តិការណ៍ពិសេសជាច្រើនសន្ធឹកសន្ធាប់​ទៀត​នៅ​តាមបណ្តាខេត្តនានា»៕