ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មជ្ឈ​មណ្ឌល​មេតាហោសន៍​តាំងពិព័រណ៍ និង​បញ្ចាំង​ភាព​យន្ត​ពី​សុវត្ថិ​ភាព​​ផ្លូវ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ការ​សម្ពោធ​​ការ​តាំង​ពិព័រណ៍ ការ​បញ្ចាំង​ភាព​យន្ត ​និង​កិច្ច​ពិភាក្សា​​ផ្តោត​ទៅ​លើ​ប្រធាន​បទ​សុវត្ថិ​ភាព​​ផ្លូវ​នៅ​កម្ពុជា នឹង​​​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១៩ សីហា វេលា​ម៉ោង​៦​ល្ងាច នៅ​មជ្ឈ​មណ្ឌល​មេតា​ហោសន៍ ។ ​សុវត្ថិ​ភាព​ផ្លូវ​ជា​បញ្ហា​ចម្បង​​មួយ​ដែល​កំពុង​តែ​ប្រឈម​មុខ​យា៉ង​ធ្ងន់ ​ធ្ងរ​ ដោយ​សារ​តែ​ចំនួន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​

រាជធានីភ្នំពេញ ៖ ​ការ​សម្ពោធ​​ការ​តាំង​ពិព័រណ៍ ការ​បញ្ចាំង​ភាព​យន្ត ​និង​កិច្ច​ពិភាក្សា​​ផ្តោត​ទៅ​លើ​ប្រធាន​បទ​សុវត្ថិ​ភាព​​ផ្លូវ​នៅ​កម្ពុជា នឹង​​​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១៩ សីហា វេលា​ម៉ោង​៦​ល្ងាច នៅ​មជ្ឈ​មណ្ឌល​មេតា​ហោសន៍ ។ ​សុវត្ថិ​ភាព​ផ្លូវ​ជា​បញ្ហា​ចម្បង​​មួយ​ដែល​កំពុង​តែ​ប្រឈម​មុខ​យា៉ង​ធ្ងន់​ធ្ងរ​ ដោយ​សារ​តែ​ចំនួន​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​បាន​កើន​ឡើង​ដល់​ទៅ​២១៧​ភាគរយ ចំនួន​អ្ន​កស្លាប់​គុណ​ទ្វេ​ជា​ពីរ​ រួម​ទាំង​ពិការ​ភាព​បាន​​កើតឡើង​​ជា​លំដាប់​ ដែល​ធ្វើ​ឱ្យ​បញ្ហា​​ទាំង​នេះត្រូវ​បាន​រាប់​បញ្ចូល​​ជា​សញ្ញា​ប្រកាស​អាសន្ន​មួយ ។

CHO មាន​ន័យ​ជា​​ភាសា​ខ្មែរ «ដើរ ឬ​ទៅ» ជា​ចំណង​ជើង​របស់​ក្រុម​មួយ​ដែល​ចង់​បង្ហាញ​​ពី​បញ្ហា​​បណ្តាល​មក​ពី​សង្គម។ ក្នុង​កម្ម​វិធី​នេះ ក៏​​​​មាន​ការ​​បង្ហាញ​​នូវ​ស្នាដៃ​ថ្មី​មួយ​ក្រោម​​ប្រធាន​បទ​«ត្រជាក់​ភ្នែក» ដែល​ប​ង្កើត​ឡើង​​ដោយ​ក្រុម​សិល្ប​ករ​ហែក​ វីលា ឆុន​ រ៉ាវី រុំ​ សុខុម ​វិន ស៊ីណាត និង​​ផលិត​ករ​​គំ​នូរ​ជីវ​ចល​​ខ្មែរ​​ដ៏​ល្បី​លោក​ប៉ូយ ​ឈុន​លី ។ ​សិល្ប​ករ​ទាំង​អស់​​​បាន​ឆ្លង​​​កាត់​ការ​បណ្តុះ​បណ្តាល​​ពី​សាលា​សិល្បៈ ហ្វា​ពន្លឺ សិល្បៈ។

នៅម៉ោង​​៨យប់ ​បញ្ចាំង​ខ្សែ​ភាព​យន្ត​ឯ​ក​សារ​ទាក់​ទង​ពី​យុទ្ធ​នា​ការ​សុវត្ថិ​ភាព​ផ្លូវ​ ដែល​មាន​ធ្វើ​បទ​បង្ហាញ​​ពីអង្គ​ការ​​ជន​ពិការ​​អន្តរជាតិ​​ប៊ែល​ហ្ស៊ិក រួម​ទាំងការ​ឆ្លង​ឆ្លើយសំណួរ ចម្លើយ ដែល​​រៀបចំដោយ​សិល្ប​ករ​មកពី​«ត្រជាក់​​ភ្នែក»៕