ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាកាម២៤នាក់​​​ឆ្លង​ផុត​​​វគ្គ​​បណ្តុះបណ្តាល​​​​គ្រូ​​បង្ហាត់​​បាល់ទាត់​​កម្រិត​C

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​សិក្ខាកាម​​​ចំនួន​២៤​នាក់ ​មកពីតាមបណ្តា​ខេត្ត​​​-ក្រុង​​​ ក្នុងនោះមានស្ត្រី​​២នាក់ ​​បានឆ្លង​​​ផុតវគ្គ​បណ្តុះបណ្តាល​​​គ្រូបង្ហាត់​​​​បាល់ទាត់​​កម្រិត C របស់សហព័ន្ធ​​​បាល់ទាត់​​អាស៊ី​​។​ វគ្គ​បណ្តុះបណ្តាល​នេះបានធ្វើឡើង​​ចាប់​ពីថ្ងៃ​ទី​​១ និង​បញ្ចប់​​នៅថ្ងៃទី​​១៣ សីហា ​នៅ​មជ្ឈ​មណ្ឌល​​បាល់ទាត់​​ជាតិ ស្ថិត​​នៅភូមិ​​ចែង​មែង ​សង្កាត់​កាកាប ​​

រាជធានីភ្នំពេញ​​ ៖ ​​សិក្ខាកាម​​​ចំនួន​២៤​នាក់ ​មកពីតាមបណ្តា​ខេត្ត​​​-ក្រុង​​​ ក្នុងនោះមានស្ត្រី​​២នាក់ ​​បានឆ្លង​​​ផុតវគ្គ​បណ្តុះបណ្តាល​​​គ្រូបង្ហាត់​​​​បាល់ទាត់​​កម្រិត C របស់សហព័ន្ធ​​​បាល់ទាត់​​អាស៊ី​​។​ វគ្គ​បណ្តុះបណ្តាល​នេះបានធ្វើឡើង​​ចាប់​ពីថ្ងៃ​ទី​​១ និង​បញ្ចប់​​នៅថ្ងៃទី​​១៣ សីហា ​នៅ​មជ្ឈ​មណ្ឌល​​បាល់ទាត់​​ជាតិ ស្ថិត​​នៅភូមិ​​ចែង​មែង ​សង្កាត់​កាកាប ​​ខណ្ឌដង្កោ ​​ដែលបានរៀបចំ​​​​ធ្វើ​ឡើង​ដោយសហព័ន្ធ​​​កីឡ​ាបាត់​ទាត់​កម្ពុជា ​ក្រោម​កិច្ច​សហការ​​​ពីសហ​ព័ន្ធ​​កីឡា​បាល់ទាត់​អាស៊ី (AFC) ។​

គ្រូ​ឧទ្ទេស​​ក្នុង​​​វគ្គ​នេះ​​មាន​​​លោកប្រាក់ សុវណ្ណារ៉ា ​​និង​គ្រូ​ជំនួយ​មាន​លោកអៀង សក្តនិដា។ លោក​​ម៉ិល កាដូ អគ្គ​នាយក​រង​នៃ​ក្រសួង​​អប់រំ យុវជន និងកីឡា​ ដែលបាន​​អញ្ជើញ​ចូលរួម​ជា​​គណៈអធិបតី​​នៅក្នុង​​ពិធី​​បិទ​​​វគ្គ​នា​​​​ឱកាស​​នោះបានថ្លែង​​​ថា ​​វគ្គ​បណ្តុះបណ្តាល​​នេះ ពិតជាមានសារ​សំខាន់​ណាស់​ ​​ព្រោះ​ថា ​អាច​​ធ្វើ​​ឱ្យ​​សហព័ន្ធកីឡា​​បាល់ទាត់​កម្ពុជា សម្បូរ​ទៅ​​ដោយ​ធនធានមនុស្ស​ ជាពិសេស​ក្នុង​ការ​បណ្តុះ​​បណ្តាល​វិស័យ​កីឡា​បាល់ទាត់​។ ​ជានិច្ច​កាល​​​​សហព័ន្ធ​​​កីឡា​បាល់ទាត់​កម្ពុជា​តែង​តែ​​បានធ្វើ​កិច្ច​​សហប្រតិបត្តិការ​​ជាមួយសហព័ន្ធ​​​កីឡា​បាល់​ទាត់​អាស៊ី ក៏ដូចជា​សហព័ន្ធ​​​​បាល់ទាត់​អន្តរជាតិ​​ FIFA ផងដែរ​។​

​​ក្នុង​នាម​លោកជា​មន្ត្រី​​ក្រសួងអប់រំ យុវជន និង​​កីឡា ​​​តែង​តែ​​​ចូលរួម​គាំទ្រ​​ជានិច្ច​រាល់​សកម្មភាពរបស់សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា​ ហើយ​លោក​តែង​តែ​​​សង្ឃឹម​​​ថា វិស័យ​​បាល់ទាត់​នៅកម្ពុជា​​មានការ​រីក​​ចម្រើន​យ៉ាង​​ឆាប់រហ័ស ​ដោយសារតែ​​​បាន​​​​សហការ​ ពីមន្ត្រី​​​​សហព័ន្ធ​​​បាល់​ទាត់​​​ ក៏ដូចជា​​ស្ថាប័ន​ពាក់ព័ន្ធនានា។​ ម្យ៉ាង​ទៀត ​​ដើម្បីសម្រេច​បានតាម​​​​​វត្ថុ​បំណង​​​របស់យើង​​​​ស្រប​តាម​ពាក្យ​មួយឃ្លា​លើកឡើង​ថា ​«បាល់​ទាត់​​សម្រាប់​ទាំង​​អស់គ្នា ទាំងអស់គ្នា​ដើម្បី​បាល់​ទាត់​»​។ ​​លោក​សង្ឃឹម​ថា សិក្ខា​កាម​ទាំងអស់ ​នឹង​​​​យកចំណេះដឹង​​ទាំងនេះទៅបង្ហាត់​បង្រៀន​បន្ត​​​​​ដល់​អ្នក​​ផ្សេង​ទៀត​ ដើម្បី​ជាប្រយោជន៍​​នៅ​ក្នុង​វិស័យ​បាល់ទាត់​​របស់​​​​ជាតិយើង ៕​