ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំពេញ​ក្រោន​​មាន​ពិន្ទុ​នាំ​​មុខ​យ៉ាង​​រឹង​មាំ​​បន្ទាប់​ពីឈ្នះ​​គិរីវង់​​​សុខសែន​ជ័យ

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​​​​ក្លឹប​បាល់​ទាត់​ភ្នំពេញ​ក្រោន​​បាន​ក្លាយ​​ជា​ក្រុ​ម​ដែល​នាំមុខ​​គេ​​ក្នុង​​តារាង​យ៉ាង​រឹង​មាំ​​ បន្ទាប់ពី​យកឈ្នះ​គិរី​វង់​​សុខ​សែន​ជ័យ ២-០ សម្រាប់​​ការប្រកួត​​កាល​ពី​​រសៀល​ថ្ងៃសៅរ៍ ​ទី១៣ សីហា​ ខណៈពេល​ដែលក្រសួង​​​ការ​ពារ​ជាតិ​​លត់អគ្គស្នងការ​​ដ្ឋាននគ​របាល​ជាតិឱ្យ​ចាញ់ ៥-១ ។ ​កីឡាករ​​ស៊ុន សុវណ្ណារិទ្ធី ពាក់​អាវ​លេខ​១៤

រាជ​ធានីភ្នំពេញ ៖ ​​​​ក្លឹប​បាល់​ទាត់​ភ្នំពេញ​ក្រោន​​បាន​ក្លាយ​​ជា​ក្រុ​ម​ដែល​នាំមុខ​​គេ​​ក្នុង​​តារាង​យ៉ាង​រឹង​មាំ​​ បន្ទាប់ពី​យកឈ្នះ​គិរី​វង់​​សុខ​សែន​ជ័យ ២-០ សម្រាប់​​ការប្រកួត​​កាល​ពី​​រសៀល​ថ្ងៃសៅរ៍ ​ទី១៣ សីហា​ ខណៈពេល​ដែលក្រសួង​​​ការ​ពារ​ជាតិ​​លត់អគ្គស្នងការ​​ដ្ឋាននគ​របាល​ជាតិឱ្យ​ចាញ់ ៥-១ ។

​កីឡាករ​​ស៊ុន សុវណ្ណារិទ្ធី ពាក់​អាវ​លេខ​១៤ ខ្សែប្រយុទ្ធ​របស់ភ្នំពេញ​​ក្រោន​​ជា​អ្នក​​នាំសំណាង​ឱ្យ​ក្រុម​របស់គេ​បាន១គ្រាប់មុន គ្រាន់​តែ​ចាប់​ផ្តើម​លេង​​បាន​៥នាទី​ប៉ុណ្ណោះ ។ ​បន្ទាប់​​មកកីឡា​ករ​ សញ្ជាតិនីហ្សេរីយ៉ា​ NJOKU KING SLEY EETU ពាក់អាវ​លេខ​២០ រកបាន​១​គ្រាប់​បន្ថែម​ទៀតនៅនាទី​១៩ ។ ចូល​ដល់​តង់​ទី២ គិរីវង់ សុខ​សែនជ័យ​​ព្យាយាម​លេង​វាយ​បកសង​វិញ​យ៉ាងខ្លាំង​ក្លា​បំផុត​ ប៉ុន្តែ​ទីបំផុត​​​នៅ​តែ​​​មិន​អាច​រក​បានគ្រាប់​បាល់​សង​វិញ​​ឡើយ ។ ភ្នំពេញ​ក្រោន​លេង​បាន​១៤ប្រកួតឈ្នះ១១ ស្មើ ២ ​ចាញ់​១ មាន​៣៥ពិន្ទុ ។  រីឯគិរីវង់​​​សុខ​សែន​​ជ័យ​​លេង​បាន​១៤ប្រកួត​​ដូចគ្នា​មានែ​២៣​ពិន្ទុ ។ ​

ក្រសួង​​ការពារជាតិ​ឈរនៅ​លេខ​រៀង​ទី៣​ក្នុង​តារាង​ជាមួយ​ការរកបាន២៨ពិន្ទុ​ ។ ​​ជ័យ ជម្នះ​​របស់ក្រសួង​​​ការពារ​ជាតិ​លើអគ្គស្នង​ការ​​ដ្ឋាន​នគរ​​បាល​​ជាតិ​លើក​​នេះ​កាន់​តែ​​ធ្វើ​ឱ្យ​ក្រុម​របស់គេ​មានលំនឹង​ស្ថិត​ស្ថិរ​នៅលេខ​រៀង​​ទី​៣ ​ក្នុង​តារាង ។ ​​ប្រកួត​​បាន​១៧នាទីដំបូង​កីឡាករ​ឈិន ឈឿន ​ពាក់​អាវ​លេខ​១៧​របស់​ក្រសួង​​ការពារ​ជាតិ​នាំ​​សំណាង​ឱ្យក្រុម​របស់គេ​បាន​១​គ្រាប់​មុន ។ ចំណែក​ប្លុង​ ចន្ធូ ពាក់អាវ​លេខ​១០​បន្ថែម​​បាន​១គ្រាប់​ទៀត​នៅ​នាទីទី១៩ ។ ភួង សុខ​សា​ណា ពាក់អាវលេខ​២១ រកបាន១គ្រាប់​ទៀត​​នៅ​នាទី​ទី២៨ ។ ចំណែកអគ្គ​ស្នង​​​ការដ្ឋាន​​​នគរបាល​ជាតិតាម ​​សង​បាន​១​គ្រាប់​វិញ ​នៅ​នាទី​ទី៤៣ ដោយ​កីឡា​ករ​ម៉ាន រីតា​វ៉ាន់ ​ពាក់អាវ​លេ​ខ​១៥ ។

ចូលដល់​​​​តង់ទី២ ក្រសួង​ការពារជាតិ​​បន្ថែម​​បាន២គ្រាប់​ទៀត​ ដោយ​ប្លុង​​ ចន្ធូ ​រកបាន​១​គ្រាប់​ទៅ​នាទីទី៥០ និងឈិន​ ឈឿន រកបាន​គ្រាប់​បន្ថែម​ទៀត​​ នៅនាទីទី៧០ ។
អគ្គ​ស្នង​ការដ្ឋាន​នគរ​​បាល​ជាតិ​ ទើប​តែមាន​២០ពិន្ទុ​ប៉ុណ្ណោះ ស្ថិត​នៅ​លេខ​រៀង​ទី៧ក្នុង​តារាង ៕