ពេជ្រ សូលីកា តបការរិះគ.ន់នាងពាក់វ៉ែនតាខ្មៅ ចូលរួមបុណ្យភ្ជុំនៅវត្ត
- ភ្នំពេញ
រាជធានីភ្នំពេញ៖ តារាចម្រៀងពេជ្រ សូលីកា បានបញ្ជាក់ពីមូលហេតុដែលធ្វើឲ្យនាងពាក់វ៉ែនតាខ្មៅ ចូលរួមបុណ្យភ្ជុំបិណ្ឌនៅវត្ត កាលពីពេល ថ្មីៗកន្លងមកនេះ ។ រឿងនេះបានក្លាយជាប្រធានបទវែកញែកគ្នានៅលើបណ្តាញសង្គម ។
តាមរយៈវីដេអូបង្ហោះលើបណ្តាញសង្គមពេជ្រ សូលីកា លើកឡើងថា នៅក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌនាងឈឺភ្នែក តែនាងនៅតែព្យាយាមធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តព្រោះវាជាប្រពៃណី ។
ក្នុងពេលជិតបុណ្យភ្ជុំធំនោះនាងបានសម្រេចពាក់វ៉ែនតាខ្មៅដើម្បីទៅធ្វើបុណ្យនៅវត្ត ហើយមហាជនខ្លះឆ្ងល់ ព្រោះមើលទៅមិនសមរម្យ ប៉ុន្តែតាមពិតនាងមានបញ្ហាភ្នែកនៅក្នុងអំឡុងពេលនោះ ។
ពេជ្រ សូលីកា ថា «នាងខ្ញុំមិនចង់ពាក់វ៉ែនតានៅពីមុខព្រះសង្ឃទេ ប៉ុន្តែនៅពេលដោះគឺវាធ្វើឲ្យនាងខ្ញុំក្រហាយ និងហៀរទឹកភ្នែក ដូច្នេះហើយសម្តេចព្រះគ្រូក៏អនុញ្ញាតឲ្យនាងខ្ញុំពាក់វ៉ែនតានេះតែម្តង ។
នាងខ្ញុំក៏ព្យាយាមដោះវ៉ែនតានៅមុខព្រះសង្ឃ ដូនជី និងលោកយាយ ចាស់ៗ ប៉ុន្តែវាមិនបានច្រើន និងមិនបានយូរ ព្រោះពេលដែលភ្នែកយើងត្រូវពន្លឺក្តៅនោះ គឺធ្វើឲ្យវាហៀរទឹកភ្នែក ដូច្នេះទើបនាងខ្ញុំសម្រេចពាក់វាច្រើនជាងដោះ» ។
ទោះជាមានបញ្ហាភ្នែកក៏ដោយ ពេជ្រ សូលីកា ថានាងសប្បាយចិត្ត និងនៅតែមានចិត្តជ្រះថ្លា ព្រោះបានប្រគេនចង្ហាន់ ទេយ្យទានដល់ព្រះសង្ឃច្រើនវត្តនាឱកាសបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះ ៕








ចែករំលែកព័តមាននេះ