ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អប​អរ​សាទរ​ការ​តាំង​បង្ហាញ​រថយន្ត​ថ្មី​តូ​យ៉ូតា​ម៉ូ​ដែល​​ឆ្នាំ​2012

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៤​ សី​ហា ឆ្នាំ​២០១១ ក្រុម​ហ៊ុន​​តូ​យ៉ូ​តា (​ខេម​បូ​ឌា)​​បាន​ធ្វើ​ការ​បង្ហាញ​រថយន្ត​​ថ្មី​​តូ​យ៉ូ​តា​ HILUX VIGO ​ម៉ូដែល​ឆ្នាំ​២០១២ ​ជូន​អតិ​ថិជន​របស់​ខ្លួន​ដើម្បី​ទស្ស​នា​​។ ​ឆ្លៀ​ត​ក្នុង​ឱកាស​ដ៏​​ឧ​ត្តុង​ឧ​ត្តម​នេះ​ ក្រុម​ហ៊ុន​ក៏​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រា​លជ្រៅ​ចំពោះ​អតិថិជន​ក្នុង​ការ ​​រង់​ចាំ​ការ​មក​ដល់​រថយន្ត​ថ្មី​នេះ​។

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៤​ សី​ហា ឆ្នាំ​២០១១ ក្រុម​ហ៊ុន​​តូ​យ៉ូ​តា (​ខេម​បូ​ឌា)​​បាន​ធ្វើ​ការ​បង្ហាញ​រថយន្ត​​ថ្មី​​តូ​យ៉ូ​តា​ HILUX VIGO ​ម៉ូដែល​ឆ្នាំ​២០១២ ​ជូន​អតិ​ថិជន​របស់​ខ្លួន​ដើម្បី​ទស្ស​នា​​។ ​ឆ្លៀ​ត​ក្នុង​ឱកាស​ដ៏​​ឧ​ត្តុង​ឧ​ត្តម​នេះ​ ក្រុម​ហ៊ុន​ក៏​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រា​លជ្រៅ​ចំពោះ​អតិថិជន​ក្នុង​ការ​​រង់​ចាំ​ការ​មក​ដល់​រថយន្ត​ថ្មី​នេះ​។ ការ​រញ្ជួយ​ដី​ និង​រលក​យក្ស​នៅ​ខែ​មីនា​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ បាន​បំ​ផ្លិច​បំ​ផ្លាញហេដ្ឋា​រចនា​សម្ព័ន្ធ និង​សេដ្ឋ​កិច្ច​ប្រ​ទេស​ជ​ប៉ុន​យ៉ាង​ធ្ងន់​ធ្ងរ​។ ក្រុម​ហ៊ុន​តូ​​យ៉ូតា​​ទូ​ទាំង​ពិ​ភព​លោក​ទាំង​មូល​រួម​ទាំង​ក្រុម​ហ៊ុន​តូ​យ៉ូ​តា (​ខេម​បូឌា) ក៏​បាន​ទទួល​រង​នូវ​ឥទ្ធិ​ពល​នេះ​ផង​ដែរ​។ ហេតុ​​ដូច្នេះ​ហើយ​បាន​ជា​ក្រុម​ហ៊ុន​តូ​យ៉ូ​តា (​ខេម​បូ​ឌា​)​ឈប់​ទទួល​ការ​បញ្ជា​ទិញ​ ឬ​កក់​រថយន្ត​ពី​សំណាក់​​អតិ​ថិ​ជន​របស់​ខ្លួន​ជា​ច្រើន​នាក់ ចាប់​តាំងពី​ខែ​មេ​សា​ ឆ្នាំ​២០១១មក​ម៉្លេះ។ ​ប៉ុន្តែ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​ក្រុម​ហ៊ុន​ចាប់​ទទួល​ការ​បញ្ជា​ទិញ ឬ​លក់​រថយន្ត​តូ​យ៉ូតា HILUX VIGO ​ម៉ូ​ដែល​ឆ្នាំ​២០១២​​ឡើង​វិញ​ហើយ​។

រថយន្ត​តូ​យ៉ូ​តា​ HILUX  ​ម៉ូ​ដែល​ឆ្នាំ​២០១២​​នេះ ជា​ជំនាន់​ទី​៧​ដែល​មានរយៈ​ពេល​ចំនួន​៧​ឆ្នាំ​មក​ហើយ​ក្នុង​ប្រ​វតិ្ត​នៃ​ការ​​ផលិត​រយន្ត​​តូ​យ៉ូ​តា HILUX។ ពី​មួយ​ឆ្នាំ​ទៅ​​​មួយ​ឆ្នាំ​ រថយន្ត​​តូ​យ៉ូតា HILUX ​មាន​ការ​កែ​ប្រែ​យ៉ាង​ច្រើន ដែល​ឆ្លុះ​បញ្ចាំងឱ្យ​ឃើញ​ពី​ការ​ចូល​រួម​ និង​គាំ​ទ្រ​យ៉ាង​ស្មោះ​សរ​ពី​​អតិ​ថិ​ជន​។ រថយន្ត​តូ​យ៉ូតា HILUX ​ជំនាន់​ទី៧ ត្រូវ​បាន​នាំ​ចូល​ និង​លក់​ក្នុង​ទី​ផ្សារ​កម្ពុជា​ជា​លើក​ដំ​បូង​​នៅ​​ឆ្នាំ​២០០៥ ហើយ​​បាន​ក្លាយ​ជា​រថយន្ត​ឈានមុខ​គេ​បំ​ផុត ទទួល​បាន​នូវ​ការ​ពេញ​និ​យម​ពី​អតិ​ថិ​ជន​គ្រប់មជ្ឈ​ដ្ឋាន​។ លើស​ឆ្នាំ​ណាៗ​ទាំង​អស់​ រថយន្ត​តូ​យ៉ូតា HILUX VIGO ​ម៉ូ​ដែល​ឆ្នាំ​២០១២ នេះ គឺ​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ចំណុចនិងមាន​ការ​ទាក់​ទាញ​យ៉ាងខ្លាំង​។​
ទោះ​បីជា​ទី​ផ្សារ​បច្ចុប្បន្ន​កំពុង​​ផ្លាស់​ប្តូរ ហើយ​ការ​ប្រ​កួត​ប្រជែង​កាន់​តែ​កើ​ន​ឡើង​ពី​មួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ​ក៏​ដោយ ​រថយន្ត​ HILUX VIGO ​ធានាអះ​អាង​ថា ជារថយន្តឈាន​មុខ​គេ​ជា​និច្ច​​ ទាំង​ក្នុង​ទី​ផ្សារ​កម្ពុជា ​តំបន់និង​ក្នុង​​ពិ​ភព​លោក៕