ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការទន្ទឹងរង់ចាំរបស់អតិថិជនចំពោះការមកដល់នូវផលិតផលថ្មីៗ ទំនើប និងប្រកបដោយគុណភាពខ្ពស់នោះ សិក្ខាសាលាមួយស្តីពីការបង្ហាញផលិតផលថ្មី ម៉ាក HP ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ InterContinental Phnom Penh កាលពីរសៀលថ្ងៃទី១១ សីហា ឆ្នាំ២០១១ ក្រោមកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រុមហ៊ុនតែ អៀកហុង និងក្រុមហ៊ុន HP សិង្ហបុរី ដែលដឹកនាំដោយលោក Irving Oh, General Manager Of Imaging & Printing Group (IPG) for Asia Emerging Countries (AEC) ព្រមទាំងសហការីចំនួន៦រូបទៀត មកពីផ្នែក Imaging & Printing Group (IPG), Personal System Group (PSG) and Enterprise Server storage Network (ESSN) ។ អង្គសិក្ខាសាលានេះ មានអ្នកចូលរួមយ៉ាងច្រើនកុះករមកពីបណ្តាស្ថាប័នរដ្ឋ ស្ថានទូត អង្គការជាតិ និងអន្តរជាតិ ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ ទូរគមនាគមន៍ រោងចក្រ សហគ្រាស សាកលវិទ្យាល័យ មហាវិទ្យាល័យ វិទ្យាស្ថាន និងក្រុមហ៊ុនឯកជននានាប្រមាណជាង១០០នាក់។
គួររំលឹកថា ក្រុមហ៊ុនតែ អៀកហុង គឺជាក្រុមហ៊ុនតែមួយគត់ដែលទទួលសិទ្ធិក្នុងការចែកចាយផលិតផលរបស់ HP ដែលមាន Imaging & Printing Group (IPG), Personal System Group (PSG) និង Enterprise Server Storage Network (ESSN) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ក្រុមហ៊ុនបានរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងបង្ហាញនូវបច្ចេកវិទ្យាថ្មីៗ ផ្នែកព័ត៌មានវិទ្យា ដែលកាន់តែមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ឥតឈប់ឈរនោះ ដល់អតិថិជន និងអ្នកប្រើប្រាស់ទាំងអស់បានយល់ដឹងបន្ថែមទៀត ពីភាពទំនើប និងសារសំខាន់នៃការប្រើប្រាស់ផលិតផលទាំងនោះ ជាពិសេសដូចជា HP LaserJet M1536DNF (ePrinter) និង HP Color Laser CP 1525N លោកអ្នកគ្រាន់តែផ្ញើ E-mail ទៅកាន់អាសយដ្ឋានដែលបានកំណត់នៅក្នុងម៉ាស៊ីន ePrinter នោះវានឹង Print ដោយស្វ័យប្រវត្តិដូចជាលោកអ្នកចុច Print ធម្មតា ដោយមិនចាំបាច់ប្រើប្រាស់ Driver ឡើយ។ លោកអ្នកក៏អាច Print ជាឯកសារ រូបថត ដែលទើបនឹងថតបានភ្លាមៗតាមរយៈទូរស័ព្ទដៃផងដែរ។
ដោយឡែកចំពោះ HP MultiSeat Pro 6000 វិញ លោកអ្នកទទួលបាននូវភាពងាយស្រួលក្នុងការគ្រប់គ្រង User និងចំណេញ Space ជាច្រើន ដោយសារតែ Computer មួយគ្រឿង និង License មួយ លោកអ្នកអាចប្រើប្រាស់បានរហូតដល់ ១០ Users ក្នុងពេលតែមួយ ហើយប្រើកម្មវិធីផ្សេងៗ ពីគ្នាបានទៀតផង។ ចំណែកឯ HP ProLiant G7 Platform បច្ចុប្បន្នភាគច្រើនបាននាំចេញទៅពាសពេញពិភពលោក មានដូចជា DL360, DL380 and BL680 models ។ សម្រាប់ព័ត៌មានបន្ថែមអំពី HP ProLiant Servers សូមស្វែងរកតាមរយៈវ៉េបសាយ www.hp.com/go/proliant. ។
សូមបញ្ជាក់ថា ក្រុមហ៊ុន HP គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើន ដែលនាំមុខផ្នែកសេវាកម្មទូទាំងពិភពលោក ដែលផ្តល់ដល់អតិថិជននូវសេវាកម្មលើដំណោះស្រាយនានា។ ក្រុមហ៊ុនក៏បានបង្ហាញនូវភាពជោគជ័យជាបន្តបន្ទាប់ផងដែរ ជាមួយនឹង HP ProLiant Family of servers ដោយធ្វើឱ្យមានការកើនឡើងនូវប្រាក់ចំណូលនាំមុខរបស់រោងចក្រយ៉ាងច្រើន៕
ចែករំលែកព័តមាននេះ