ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Tiger Beer ​គាំទ្រ​​កីឡា​វាយ​​កូន​ហ្គោល​​នៅ​​ប្រទេស​​កម្ពុជា​កម្មវិធី​​ប្រកួត​ Angkor Amateur Open ​ឆ្នាំ​2011

12 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្មវិធី​ប្រកួត​កីឡា​​វាយ​កូន​ហ្គោ​ល Angkor Amateur Open 2011 បាន​ប្រព្រឹត្ដ​ទៅ​​កាល​ពី​ថ្ងៃ​ទី​៥-៧ សីហា​ ឆ្នាំ​២០១១​កន្លង​ទៅ​នេះ​នៅ​ទីលាន​វាយ​កូន​ហ្គោ​ល Angkor Golf Resort ក្នុង​ខេត្ដសៀមរាប​។ ទីលាន​វាយ​កូន​ហ្គោ​ល​ដែល​មាន​១៨​រន្ធ ​​ទំហំ​7279yard ​វាយ​បាន​ 72par បង្កើត​ឡើង​ដើម្បី​ធ្វើតេស្ដ​សមត្ថភាព​គ្រប់​កម្រិត​

ខេត្តសៀមរាប ៖ កម្មវិធី​ប្រកួត​កីឡា​​វាយ​កូន​ហ្គោ​ល Angkor Amateur Open 2011 បាន​ប្រព្រឹត្ដ​ទៅ​​កាល​ពី​ថ្ងៃ​ទី​៥-៧ សីហា​ ឆ្នាំ​២០១១​កន្លង​ទៅ​នេះ​នៅ​ទីលាន​វាយ​កូន​ហ្គោ​ល Angkor Golf Resort ក្នុង​ខេត្ដសៀមរាប​។ ទីលាន​វាយ​កូន​ហ្គោ​ល​ដែល​មាន​១៨​រន្ធ ​​ទំហំ​7279yard ​វាយ​បាន​ 72par បង្កើត​ឡើង​ដើម្បី​ធ្វើតេស្ដ​សមត្ថភាព​គ្រប់​កម្រិត​របស់​​បេក្ខជន​ចូលរួម​ប្រកួត ​និង​វាយតម្លៃ​ដោយ​សមា​គម​កីឡា​វាយ​កូន​ហ្គោ​ល​របស់​អា​មេ​រិ​ក​។

ការ​បញ្ជាក់​ដ៏​ច្បាស់​បំផុត​នៅ​ក្នុង​ការ​ ប្រកួតនេះ​ គឺចំនួន​ពាក់កណ្ដាល​នៃ​បេក្ខជន​ មាន handicap index ១០​គ្រាប់ និង​ក្រោម​១០​គ្រាប់​ ។ ការ​ប្រកួត​នៅ​តែ​រក្សា​រូបមន្ដ​ដូច​កាលពី​ឆ្នាំ​មុន​ដដែល ​គឺ​ការ​ប្រកួត​មាន​ពីរ​ជុំ​អនុវត្ដ​រូបមន្ដ​ handicap36 ​ដោយ​ពិន្ទុ​ទាំង អស់ត្រូវ​បាន​គណនា​ចូល​គ្នា​ក្នុង​រយៈពេល​ ប្រកួត​ពីរ​ថ្ងៃ​។ ជា​មួយនឹង​ចំនួន​តួលេខ​ handicap ​ខុស​ៗ​គ្នា​ដូច្នេះ​ហើយ ​ទើប​ធ្វើ​ឱ្យ​សកម្មភាព​នៃ​ការ​ប្រកួត​កាន់តែ​មាន​ភាព ស្វិតស្វាញ​នៅ​ក្នុង​ពូ​ល​នីមួយ​ៗ។ ជា​មួយ​​គ្នា​នេះ​ ​ការ​ប្រកួត​ក៏​មាន​រូបមន្ដ​ផ្ដល់​ពិន្ទុ​សរុប​ដែល​នឹង​ត្រូវ​សម្រេច​នៅ​វគ្គ​ចុង​ក្រោយ​នៃ​​ការ​ផ្ដល់​ជ័យ​លា​ភី Angkor Amateur Open winner 2011 ផង​ដែរ​។​ 

កម្មវិធី​ប្រកួត​នេះ​មាន​បេក្ខជន​-បេ​ក្ខ​នារី​វាយ​កូន​ហ្គោល​សរុប​ទាំងអស់៦៥​រូប​មក​ពី​បណ្ដា​ប្រទេស​នានា​ជុំវិញ​​តំបន់​អាស៊ី​ និង​អឺរ៉ុប​ដើម្បី​ចូលរួម​ប្រកួត​នៅ​លើ​ទីលាន​ដែល​គ្របដណ្ដប់​ដោយ​វាលស្មៅ​ពណ៌​បៃតងខ្ចី​ នៅ​ក្នុ​ង Angkor Golf Resort។ ​មានការ​បែងចែក​ជា​៤​ពូ​ល​សម្រាប់​ handicap ដែល​អាច​ឱ្យ​បេក្ខជន​-បេ​ក្ខ​នារី​វាយ​កូន​ហ្គោ​លអាច​ទទួល​ជ័យ​លា​ភី​ក្នុង​ពូ​ល​នីមួយ​ៗ​។ លោក​ស៊ូ​ ភិ​រិ​ន្ទ អភិ​បាល​ខេត្ដ​សៀមរាប ក៏​បាន​ផ្ដល់​កិត្ដិយស​អញ្ជើញ​ចូល​រួម​ជា​អធិបតី​ជា​ពិសេស​ក្នុង​ការ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​នេះ​ដែរ​។ បន្ទាប់​ពី​រយៈពេល​២​ថ្ងៃ នៃ​ការ​ប្រកួត​ យើង​បាន​រក​ឃើញ​ម្ចាស់​ជ័យ​លា​ភី​ពាន​រង្វាន់ Angkor Amateur Open ប្រចាំឆ្នាំ​នេះ​គឺ​លោក​ DONBland ​ដែល​ជា​អាណិកជន​ជនជាតិ​អា​មេ​រិ​ក​រស់នៅ​ប្រទេស​ថៃ​ ដោយ​លោក​មាន​ពិន្ទុសរុប​៧៥​។

លោក​ Kelvin ​ដែល​ជា​ប្រធាន​ផ្នែក​គ្រប់​គ្រង​​ទីផ្សារ​របស់ Tiger Beer ​មាន​ប្រសាសន៍​ថា «Tiger Beer តែងតែ​ឧបត្ថម្ភ​គាំទ្រ​នៅ​ក្នុង​ទីផ្សារ​ប្រចាំ​តំបន់​ដែល​យើង​ប្រតិបត្ដិការ ​ដូច្នេះ​នេះ​គឺ​ជា​​ហេតុ​ផល​ដ៏​ច្បាស់​ដែល​អាច​បង្ហាញ​ថា Tiger Beer នៅ​តែ​បន្ដ​តាំងចិត្ដ​ក្នុង​កិច្ច​ឧបត្ថម្ភ​គាំទ្រ​ចំពោះ​កម្មវិធី​ប្រកួត​នេះ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​ទី​២​។ ​លើស​ពី​នេះ​ទៅ​ទៀត​ កីឡា​វាយ​កូន​ហ្គោ​ល​គឺជា​កីឡា​ដែល​មាន​ភាព​ជំរុញ​ទឹកចិត្ដ​ ហើយ​កំពុង​​តែ​មាន​ប្រជាប្រិយភាព​នៅ​ប្រទេស​​កម្ពុជា»៕