ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាសភាពការ​ប្រកួតប្រដាល់​​​​នៅ​លើ​​សង្វៀន​​ស្ថានីយ​ទូរទស្សន៍​​ស៊ីធីអិន​ និង​ប៉ុស្តិ៍លេខ3

13 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ នៅលើ​​សង្វៀន​​ស្ថានីយ​ទូរទស្សន៍​​​​ CTN នាថ្ងៃសៅរ៍-អាទិត្យ​​ទី១៣-១៤​​ សីហា​​​ ​មាន​កំពូល​អ្នក​​ប្រដាល់​​ជើង​ខ្លាំង​​ជា​ច្រើន​​​​នាក់​ឡើង​មក​សាក​​កម្លាំង​​គ្នា​​ ក្នុង​នោះ​​មាន​ខ្លះ​រហូត​ដល់​​សងសឹក​គ្នា​ទៀត​ផង ។​ នា​ថ្ងៃសៅរ៍ទី​១៣សីហា វ៉ន វីវ៉ា ជើងឯក​​គុន​ខ្មែរ​លំដាប់​​ថ្នាក់​ពិភព​លោក​ ចង់​​​សងសឹក​​ជាមួយ​ហ៊ិន សៃ​ហេង ​មកពី​​ក្លឹប​​កីឡា​​ប្រដាល់​ក្រសួង​មហា​ផ្ទៃ​ម្តង​ទៀត ជាលក្ខណៈ​​សាកល​អាជីព

​រាជធានីភ្នំពេញ ៖ នៅលើ​​សង្វៀន​​ស្ថានីយ​ទូរទស្សន៍​​​​ CTN  នាថ្ងៃសៅរ៍-អាទិត្យ​​ទី១៣-១៤​​ សីហា​​​ ​មាន​កំពូល​អ្នក​​ប្រដាល់​​ជើង​ខ្លាំង​​ជា​ច្រើន​​​​នាក់​ឡើង​មក​សាក​​កម្លាំង​​គ្នា​​ ក្នុង​នោះ​​មាន​ខ្លះ​រហូត​ដល់​​សងសឹក​គ្នា​ទៀត​ផង ។​

​នា​ថ្ងៃសៅរ៍ទី​១៣សីហា វ៉ន វីវ៉ា ជើងឯក​​គុន​ខ្មែរ​លំដាប់​​ថ្នាក់​ពិភព​លោក​ ចង់​​​សងសឹក​​ជាមួយ​ហ៊ិន សៃ​ហេង ​មកពី​​ក្លឹប​​កីឡា​​ប្រដាល់​ក្រសួង​មហា​ផ្ទៃ​ម្តង​ទៀត ជាលក្ខណៈ​​សាកល​អាជីព ។ ​សម្រាប់​​ការជួប​គ្នា​​​​លើក​​មុន​​ គេទាំង​២​នាក់​ប្រកួត​​គ្នា​ក្នុង​លក្ខណៈ​​ប្រដាល់​សាកល​ស្ម័គ្រ​ចិត្ត​ នៅក្នុង​ឱកាស​​​​នៃការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ទូទាំង​ប្រទេស​ ប្រចាំឆ្នាំ​២០១១​ ដែល​រៀបចំ​​​ធ្វើ​ឡើង​​ដោយ​ក្រសួងអប់រំ​យុវជន​និង​កីឡា ។ ក្នុង​​​ការ​ប្រកួត​នោះ​ វ៉ន វីវ៉ា ​ធ្លាក់​មក​នៅ​លេខ២ ដោយ​ប្រកួត​ចាញ់​ពិន្ទុ​ហ៊ិន សៃហេង ។

គួរ​រំលឹក​ថា ​​ហ៊ិន សៃហេង ​ក៏ជា​ម្ចាស់​​​មេ​ដាយ​​​​សំរឹទ្ធ​​ិនៅ​ស៊ី​ហ្គេម​​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ដែរ ហើយ​​សម្រាប់​​នៅកម្ពុជា​ ​​​​អ្នក​ប្រដាល់​​ទម្ងន់​​ធ្ងន់​​រហូត​ដល់​​​៧៥​គីឡូក្រាម​​​អត់​​ដែល​មាន​អ្នក​​ណា​ប្រកួត​ឈ្នះគេ​ឡើយ ។ ដូច្នេះ​​​វ៉ន វីវ៉ា ដែល​​បរា​ជ័យ​​​លើក​មុន​ក៏មិន​​សូវ​ជា​​បាក់​មុខ​​ប៉ុន្មាន​​​ដែរ ​ព្រោះ​​​ថា​គេ​ខ្លាំង​តែផ្នែក​​​​​វាយ​​សេរី​​ លុះ​ដល់​​ពេល​​ប្តូរ​​មក​​​វាយ​​សាកល​​អាចពិបាក​បន្តិច​ហើយ ។ ចំណែក​​​ឯការ​ជួប​គ្នា​លើក​នេះ​​ ក៏​មិន​​សង្ឃឹម​​ថា​អាច​​​សង​សឹក​​បាន​សម្រេច​នោះ​​ដែរ ។

វ៉ោយ សុធន់ ​​មកពី​ក្លឹប​រាជសីហ៍​​ខេត្ត​​​បន្ទាយ​មានជ័យ ចង់​​សាក​​កម្លាំង​​ជាមួយ​ព្រំ​ សំណាង មកពី​ក្លឹប​​កងទ័ព​ឆត្រ​យោង​៩១១។ គូនេះ​​មាន​ប្រវត្តិ​ខុសគ្នា​បន្តិច​ ​ដោយ​សុធន់​​ចាស់​​វស្សា​​​ជាង​​សំណាង​ ប៉ុន្តែ​​សម្រាប់​​ការ​ជួប​គ្នា​​​​លើក​នេះ​សុធន់​​​មិន​ទាន់​ប្រាកដ​​ក្នុង​ចិត្ត​​ថា​អាច​យក​ឈ្នះ​​លើ​អ្នក​​ប្រដាល់​ជំនាន់​​ក្រោយ​​នេះ​បាន​ឬក៏​អត់​នោះទេ​ ។ សុធន់​​ ពីមុន​ល្បី​ថាជា​កំពូល​អ្នក​​ប្រើ​ស្នៀត​កែង​​និង​ជង្គង់​​ អ្នក​ដែល​បាន​ប៉ះជាមួយ​គេ​​ភាគ​តិច​ណាស់​ដែល​​អាចគេច​ផុតពី​​មាន​របួស​នោះ ។ ប៉ុន្តែ​ពេល​នេះ​អាយុ​របស់គេ​ច្រើន​បន្តិច​ហើយ​កម្លាំង​​​ក៏អន់​​​ទៀត មិន​អាច​ក្អេង​ក្អាង​​​ដូច​មុន​ទៀត​ទេ​ ។ ព្រំ សំណាង​ ជើង​ថ្មី​មែន​តែល្បិច​​ប្រយុទ្ធ​របស់​គេ​ក្រាស់​ពេញ​ខ្លួន ​​កម្លាំង​ក៏ខ្លាំង​ទៀត អាចតស៊ូ​ប្រកួត​រយៈពេល​​៥​ទឹកពេញ​​ដោយ​មិន​លំបាក​ឡើយ ។​

​កីឡាករ​ឈាន ហុង មកពី​ក្លឹប​​​អាជ្ញាធរជាតិ​អាវុធ​គីមី​ ជួប​ទេស សំខាន់ មកពី​ក្លឹប​​កងពល​តូច​លេខ៧០​ ។ ជ័យ ពិសី មកពី​​ក្លឹប​ឃ្លាំង​មឿង​​កីឡា ជួប​ធី តុងហ៊ី ​​មកពី​ក្លឹប​សាល​វ័ន្ត​កីឡា​។

រីឯនៅ​​​ថ្ងៃ​អាទិត្យ​ ទី​១៤សីហា ម៉ន គឹមឡុង​​ ម្ចាស់​​​ជើង​ឯក​​គុន​ខ្មែរ​វគ្គ​២​ មកពី​ក្លឹប​ព្រែក​ឯង​​កីឡា​ ​ចង់​សងសឹក​​​ជាមួយ​ភេឌី​ ម៉ឺនសុភា មកពី​ក្លឹប​យុវជន​អង្គរ​​​ម្តង​ទៀត ។ គូនេះ​ធ្លាប់​​​ជួបគ្នា​ម្តង​កាល​ពីជាង​១ខែ​​មុន ដែល​​កាលណោះ​​ សុភាធ្វើ​ឱ្យគឹម​​​ឡុង​​ចាញ់​បាក់​​មុខ​ដោយ​ពិន្ទុ​ម្តងរួចមក​​ហើយ​ ហើយ​​សូម្បី​តែអ្នកទស្សនា​​ភាគ​ច្រើន​ក៏គេ​មិន​ជឿ​ថា សុភា​អាច​បំបាក់​គឹមឡុង​បាន​ដូច្នេះ​ដែរ​។ តាម​ពិត​ ប្រវត្តិ​​របស់​​ម៉ឺនសុភា ​​ទើប​តែ​ឈាន​ជើង​ឡើង​សង្វៀន​បាន​១០​ដង​​គត់ ប៉ុន្តែ​មិន​ដែល​​ចាញ់់​​ម្តង​ណា​ឡើយ ហើយ​មានពេល​ខ្លះ​ធ្លាប់​ធ្វើ​ឱ្យ​​​​គូប្រកួត​សន្លប់​​​ជាច្រើន​​លើក​​ទៀត​ផង ។ ចំណែក​​គឹមឡុង​ធ្លាប់​​ប្រកួត​មិន​តិច​ជាង​៣០​ដង​​ ឡើយ ហើយ​​ធ្លាប់​ទាំង​បាន​ធ្វើ​ជា​ម្ចាស់​​ជើង​ឯក​គុន​ខ្មែរទៀត​ផង ។ លើក​​នេះ​ ​គេតាម​​​​មក​សង​សឹក​​​ម្តង​ទៀត ដូច្នេះ​​ចាំមើល​​​មើល៍​ តើ​អាច​ទៅរួច​ឬអត់ ?​

រឿម​ វណ្ណៈ ​មកពី​ក្លឹប​​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ ជួប​សុខ ចិន្តា​ ​មកពី​ក្លឹប​​ឃ្លាំង​មឿង​កីឡា ។ អាំង សំអាត មកពី​ក្លឹប​តាព្រហ្ម​មាន​ជ័យ ជួប​​សេង កំសត់ មកពី​ក្លឹប​​​ខេមរិន្ទ​មានឫទ្ធិ ។

ចំណែក​នៅលើ​​សង្វៀន​​​ស្ថានីយ​​ទូរទស្សន៍​​​​ប៉ុស្តិ៍​លេខ៣​ នា​ថ្ងៃ​​សៅរ៍​ទី១៣ សីហា ឃឹម​​ ឌីម៉ា​ មក​ពី​ក្លឹប​​​រស្មី​​ភូមិគាប​ខេត្ត​បាត់​ដំបង ចង់​មក​សង​សឹក​ជាមួយ​​សំរិទ្ធ​ សុភាព មក​ពី​​​​ក្លឹប​​កីឡា​ប្រដាល់​​​ក្រសួង​​កសិកម្ម​ម្តងទៀត ​។ ឌីម៉ា​ បើ​និយាយ​​ពីល្បិច​​ប្រយុទ្ធ​​នៅ​​លើ​សង្វៀន​​​គឺ​មិន​​​មានកន្លែង​ណា​​មួយ​អន់​ឡើយ ។ ការ​វាយ​​​​ចេញ​​​ ទាំង​​ស្នៀត​ដៃ ស្នៀត​​ជើង​និង​ការការ​ពារ​​ក៏​រឹង​​​មាំល្អ​​ណាស់​ដែរ ប៉ុន្តែ​កន្លងមក​​បែរជា​​​ចាញ់​​សុភាព​ទាំង​មិន​អស់​ចិត្ត​ទៅ​វិញ ហេតុ​ដូច្នេះ​​​ហើយ​ទើប​គេចង់​​មក​សង​​សឹក​​​សាជាថ្មី​ម្តងទៀត​។​ ចំណែក​​ឯអ្នក​​ទស្សនា​ក៏​មិន​អស់​​ចិត្ត​​ដូចគ្នា​​ ដូច្នេះ​​ដើម្បី​​ជម្រះ​មន្ទិល​​សង្ស័យ​​​មាន​តែ​សាក​គ្នា​​ម្តងទៀត ។ រី​​​​ឯអ្នក​​គាំទ្រ​​សុភាព​ក៏គេ​គិត​ថា​ សុភាព​​មិន​ជា​អន់​ខ្សោយ​ប៉ុន្មាន​​ដែរ​ ល្បិច​ប្រយុទ្ធ​​​របស់​គេ​ល្អ​ កម្លាំង​ខ្លាំង​​​ ចិត្ត​ក៏​ហ៊ាន​​ថែម​ទៀត។ ការ​វាយ​​ចេញ​របស់​​​សុភាព​បាន​​​រហ័ស​គ្រាន់​បើ ដូច្នេះ​​បើ​ធ្វើ​ការ​​​ប្រៀប​​ធៀប​​លើ​ល្បិច​​​និងកម្លាំង​​​រវាង​​គេទាំង​​២មិន​លើសមិន​ខ្វះ​គ្នា​​ប៉ុន្មាន​​ឡើយ ។

អូត ភូថង មកក្លឹប​​កីឡា​​ប្រដាល់​​​ក្រសួង​​​ការ​ពារ​ជាតិ​​ ចង់​សាក​កម្លាំង​​ជាមួយ​ឡុង សុវណ្ណ​ឌឿន អ្នក​ប្រដាល់​​​​​ជើង​​ថ្មី​ មកពី​ក្លឹប​​សាលវ័ន្ត​កីឡា ។ អូត ភូថង ​ធ្លាប់​ខ្លាំងពីមុន​​មក មិន​ងាយ​​រក​អ្នក​​​​បង្ក្រាប​​​ឡើយ ប៉ុន្តែ​​​ពេល​​​​នេះ មិន​ដូច​មុន​ទៀត​ទេ​ ព្រោះ​​វ័យ​​​របស់​គេ​កាន់​តែ​ចាស់​​កម្លាំង​ខ្សោយ ខ្លាំង​បានតែត្រឹម​​ទឹកទី​៣​ប៉ុណ្ណោះ​។ លើក​នេះ​ប៉ះសុវណ្ណ​​ឌឿន​ កម្លាំង​ថ្មី​​ បើ​ទោះជា​គេអន់​ល្បិច​បន្តិចមែន តែបើ​អាច​តស៊ូ​ជាមួយ​អូត ភូថង ឆ្លងផុត​៣ទឹក គឺមាន​សង្ឃឹម​ឈ្នះ​ច្រើន ។​

ឃឹម ពេជ្រ​ចិន្តា​ មកពិ​ក្លឹប​​បុរីនាគរាជ ជួប​ជឹម តារា មកពី​ក្លឹប​​​សិង្ហកីឡា ។ សល់ ប៊ុនអ៊ឹម ​មកពី​ក្លឹប​​​អាស៊ីកីឡា​​ ជួប​ចាន់​ រតនៈ មកពី​ក្លឹប​​​សិង្ហ​​កីឡា​ ។ ស៊ិន សល់ មកពី​ក្លឹប​ប្រដាល់​ក្រសួង​មហា​ផ្ទៃ​​ ជួប​ប្រកួត​វគ្គ​​ជម្រុះ​​វិលជុំ​​​សាកល​អាជីព​​ជាមួយ​​​យឹម ឌៀប មកពី​ក្លឹប​​កីឡា​​ប្រដាល់​​ក្រសួង​ការ​ពារ​ជាតិ​ ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម៕