ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​រង្វាន់​សំណាង​របស់​ក្រុម​ហ៊ុន​មិត្ត​ហ្វូន​ម៉ូតូHonda Scoopy, iPhone4 និង​រង្វាន់​ជា​ច្រើន​ទៀត

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១០ សី​ហា ឆ្នាំ​២០១១ ក្រុម​ហ៊ុន​មិត្ត​ហ្វូន​បាន​ប្រារព្ធ​ពិ​ធី​ចាប់​រង្វាន់​សំណាង​ជូន​ដល់​អតិ ​ថិ​ជន នៅ​ទី​ស្នាក់​ការ​កណ្តាល​របស់​ក្រុម​ហ៊ុន​មិត្ត​ហ្វូន​។ នេះ​គឺ​ជា​កម្ម​វិធី​ចាប់​រង្វាន់​​​សំណាង​សម្រាប់​អតិ​ថិ​ជន​មិត្ត​ហ្វូន​ និង​អតិ​ថិ​ជន​ប្រើ​ប្រាស់​ទូរស័ព្ទ​លើ​តុ​​ឥត​ខ្សែ​ទាំង​អស់​ធ្វើ​ការ​ហៅ​ ចេញ​កាន់​តែ​​ច្រើ​ន និង​មាន​ឱ​កាស​

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១០ សី​ហា ឆ្នាំ​២០១១ ក្រុម​ហ៊ុន​មិត្ត​ហ្វូន​បាន​ប្រារព្ធ​ពិ​ធី​ចាប់​រង្វាន់​សំណាង​ជូន​ដល់​អតិ​ថិ​ជន នៅ​ទី​ស្នាក់​ការ​កណ្តាល​របស់​ក្រុម​ហ៊ុន​មិត្ត​ហ្វូន​។ នេះ​គឺ​ជា​កម្ម​វិធី​ចាប់​រង្វាន់​​​សំណាង​សម្រាប់​អតិ​ថិ​ជន​មិត្ត​ហ្វូន​ និង​អតិ​ថិ​ជន​ប្រើ​ប្រាស់​ទូរស័ព្ទ​លើ​តុ​​ឥត​ខ្សែ​ទាំង​អស់​ធ្វើ​ការ​ហៅ​ចេញ​កាន់​តែ​​ច្រើ​ន និង​មាន​ឱ​កាស​ឈ្នះ​រង្វាន់​កាន់តែ​ច្រើន​ដោយ​គ្រាន់​តែ​ធ្វើ​ការ​ហៅ​ចេញ​ក្នុង​ខែ​កក្កដា ច្រើនជាង​ខែ​មិ​ថុ​នា​ ៥​០​សេន អ​តិ​ថិ​ជន​ ​ទទួល​បាន​លេខ​កូត​សំណាង​១​រង្វាន់​។

ពិត​ជា​​ងាយ​ស្រួល​សម្រាប់​អតិ​ថិ​ជន​ក្នុង​ការ​ចូល​រួម​​កម្ម​វិធី​ឈ្នះ​រង្វាន់​ពី​មិត្ត​ហ្វូន​​បើ​សិន​ជា​អតិ​ថិ​ជន​ប្រើ​ប្រាស់​ទឹក​ប្រាក់​ក្នុង​គណ​នី​គោល​ កាល​ពី​ខែ​មិ​ថុនា​អស់​៥​ដុល្លារ ហើយ​ខែ​កក្កដា អតិ​ថិ​ជន​ធ្វើ​ការ​ហៅ​ចេញ​​អស់​៦​ដុល្លារ​នោះ​អតិ​ថិជន នឹង​ទទួល​បាន​លេខ​កូត​សំណាង​ចំនួន​២។ ​ប្រ​សិន​​បើ​ក្នុង​ខែ​កក្កដាធ្វើ​ការ​ហៅ​ចេញ​អស់​១០​ដុល្លារ​ នឹង​ទទួល​បាន​លេខ​កូត​សំណាង​ចំនួន​១០។ អតិ​ថិជន​ទាំងអស់ នឹង​អាច​ទទួល​បាន​លេខ​កូត​សំណាង​ដើម្បី​ធ្វើ​​ការ​ចាប់​រង្វាន់​សំណាង​ដែល​​មាន​ដូច​ជា​ម៉ូតូ Honda Scoopy ​ចំនួន​៣​រង្វាន់​ ​ទូរ​ស័ព្ទ iPhone4 ​​ស៊ីម​លេខ​ពិសេស​ចំនួន​៥​រង្វាន់ និង​ទូរ​​ស័ព្ទ​ដៃ SUMO 3G ​​ចំនួន​១២​រង្វាន់​ដែល​សុទ្ធ​តែ​ជា​លេខ​ពិ​សេស​លំ​ដាប់​ទី​៤​ជា​មួយ​ទឹក​​ប្រាក់​​សរុប​ក្នុង​គណនី​ចំនួន​១០០​ដុល្លារ​។ នេះ​ជា​កម្ម​វិធី​លើក​ទី​​៣ របស់​ក្រុម​ហ៊ុន​មិត្ត​ហ្វូន ដែល​បាន​​ប្រា​រព្ធ​ពិធី​នេះឡើង ដើម្បី​ថ្លែង​អំណរ​គុណ​ដល់​អតិ​ថិ​ជន​មិត្ត​ហ្វូន​ទាំង​អស់​ដែល​តែង​តែ​គាំ​ទ្រ​លើ​ការប្រើ​ប្រាស់​សេវា​កម្ម​ក្រុម​ហ៊ុន​មិត្ត​ហ្វូន​។

ក្រុម​ហ៊ុន​មិត្ត​ហ្វូនជា​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​​សេវា​ទូរ​គ​ម​នា​គមន៍​ធំ​បំ​ផុត​ដោយ​មាន​សេវា​គ្រប​ដណ្តប់​ទូ​ទាំង​ប្រ​ទេស​គ្រប់​តំបន់​ទោះ​ជា​ស្ថិត​នៅ​តំបន់​ដាច់​ស្រ​យាល​យ៉ាង​ណា​ក៏​ដោយ​។​​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​មិត្ត​ហ្វូន​ក៏​បាន​ជូន​ដល់​អតិ​ថិ​ជននូវ​សេ​វា​កម្ម​ល្អ​ៗ​ជា​ច្រើន​ ដើម្បី​បំពេញ​តម្រូវ​ការ​ជូន​អតិ​ថិ​ជន​ដូច​ជា​ សេវា​កម្ម​ 3G ដែល​ជា​សេ​វា​កម្ម​អីុន​ធើរ​ណេត​មាន​ល្បឿន​លឿនមាន​សេវា​​គ្រប​ដណ្តប់​ទូ​ទាំង​ប្រទេសងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​គ្រប់​ពេល​វេលា​​ គ្រប់​ទី​កន្លែង។​ សេវា​កម្ម PSTN ​ជា​សេវា​កម្ម​ទូ​រស័ព្ទ​មាន​ខ្សែ​​ស្រប​តាម​បច្ចេក​​វិទ្យា​ទំនើប​បំ​​ផុត​ដែល​សម​ស្រប​សម្រាប់​ក្រុម​គ្រួ​សារ​កម្ពុជា ក៏ដូច​ជា​​ការ​ប្រើ​​ប្រាស់​ក្នុង​ការិយា​ល័យ​ ការ​កម្សាន្ត​នានា តាម​រយៈ​គេ​ហ​ទំព័រ​ Met  store (www.mestore.com.kh) ​ដែល​ប្រ​ជុំ​​ដោយ​ភាព​យន្ត​ ហ្គេម​កម្សាន្តរូប​ភាព​ស្អាត​សម្រាប់​​ដាក់​លើ​​អេ​ក្រង់​ទូរ​ស័ព្ទ​ជា​ច្រើន និង​សេវា​​កម្ម Imuzik ​ដែល​ជា​​សេ​វា​កម្ម​កំនត់​នូវ​បទ​ចម្រៀង​ពិ​រោះៗ​ជា​សំឡេង​រោទ៍​​ក្នុង​ទូរ​ស័ព្ទ​របស់​យើង​។

សេវា​កម្ម​នេះ​គឺ​ជា​ពិ​ភព​តន្ត្រី​មួយ​សម្រាប់​អតិ​ថិជន​មិត្ត​ហ្វូន​ទាំង​​អស់​ ហើយ​ប្រ​សិន​បើ​អតិ​ថិ​ជន​ចង់​ស្វែង​រក​បទ​​ចំ​រៀង​ពិ​រោះ​ៗ ពេញ​និ​យម​ និង​សេវា​កម្ម​កម្សាន្ត បន្ថែម​អាច​ស្វែង​រក​ក្នុង​គេ​ហ​ទំព័រ (www.imuzik.com.kh) ​ឈ្មោះ​អតិ​ថិជន​ដែល​ជា​ម្ចាស់​រង្វាន់​សំណាង នឹង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​លើ​គេ​ហ​ទំ​ព័រ​របស់​មិត្ត​ហ្វូន www.metfone.come.kh ៕