រាជធានីភ្នំពេញ ៖ ភោជនីយដ្ឋាន ប៊ីប៊ីឃ្យូ ឈីកខិន ដែលជាភោជនីយដ្ឋានសាច់មាន់បាប៊ីឃ្យូ និងបំពងលំដាប់អន្ដរជាតិលេខ១ នៅប្រទេសកូរ៉េ និងពេញនិយមនៅក្រុងភ្នំពេញ បានបើកសម្ពោធសាខាថ្មី សាខាទី២ ដែលមានទីតាំងនៅផ្សាររាត្រីកោះពេជ្រ កាលពីល្ងាចថ្ងៃអង្គារ ទី៩ សីហា ដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្ដិយស និងតារាកិត្ដិយសយ៉ាងអធិកអធម។
នៅក្នុងពិធីសម្ពោធសាខាថ្មីនេះ ប៊ីប៊ីឃ្យូ ឈីកខិ នមិនត្រឹមតែបានបម្រើជូនភ្ញៀវកិត្ដិយស នូវមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់របស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបានរៀបចំឱ្យមានភាពសប្បាយរីករាយ ដូចជាការសម្ដែងក្បាច់រាំកូរ៉េ និងការលេងហ្គេមដែលចូលរួមដោយ VJs ល្បីៗ ប្រកួតញ៉ាំសាច់មាន់រសជាតិហីរ ហត ហត ដ្រាម (Hot Hot Drum) ដែលជាមុខម្ហូបពិសេសមាននៅតែ ប៊ីប៊ីឃ្យូ ឈីកខិនមួយគត់ ។ រឹតតែពិសេសជាងនេះទៅទៀតគ្រប់ភ្ញៀវកិត្ដិយសដែលអញ្ជើញមកចូលរួមទាំងអស់បានទទួលនូវកាដូអនុស្សាវរីយ៍ និងកាតចុះថ្លៃពិសេស៣០% រយៈពេល៣ខែ។ ជាមួយនឹងការបើកសាខាថ្មីសាខាកោះពេជ្រនេះ ភោជនីយដ្ឋាន ប៊ីប៊ីឃ្យូ ឈីកខិន ចាប់បម្រើជូនសេវាកម្មដឹកជូនដល់ផ្ទះដោយឥតគិតថ្លៃជាមួយនឹងរយៈពេលដឹកជូនតែ៣០នាទីប៉ុណ្ណោះ ក្នុងទីក្រុងភ្នំពេញ និងប្រើលេខទូរស័ព្ទដូច ដឹ ភីហ្សា ខមផេនី ដែរ គឺលេខ០២៣ ៨៨០ ៨៨០។ បន្ថែមពីលើនេះទៀត ប៊ីប៊ីឃ្យូ ឈីកខិន សាខាកោះពេជ្រមានការផ្ដល់ជូនពិសេសៗជាច្រើនសម្រាប់អតិថិជន រួមជាមួយការណែនាំជូនមុខម្ហូបថ្មីពិសេស ដូចជាសាច់មាន់ជីនាស និង ហ្វាយអឺឈីកខិន។ រឹតតែពិសេសជាងនេះទៅទៀត ជារៀងរាល់ថ្ងៃអតិថិជន៥នាក់ដំបូងដែលអញ្ជើញមកប៊ីប៊ីឃ្យូ ឈីកខិន សាខាកោះពេជ្រ និងទទួលបានកាតបញ្ចុះថ្លៃពិសេស៥០% រយៈពេល៣ខែ ដែលកម្មវិធីពិសេសនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃបន្ទាប់នៃពិធីបើកសម្ពោធនេះ។
ប៊ីប៊ីឃ្យូ ឈីកខិន ជាភោជនីយដ្ឋានដំបូងគេនៅប្រទេសកម្ពុជា ដែលផ្ដោតការយកចិត្ដទុកដាក់ ជាពិសេសលើសុខភាពរបស់អតិថិជនខ្លួន ដោយបានប្រើប្រាស់ប្រេងអូលីវ១០០% របស់ក្រុមហ៊ុនក្នុងការចំអិនរាល់មុខម្ហូបទាំងអស់ ដែលមិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងផ្ដល់អត្ថប្រយោជន៍ដល់សុខភាពអ្នកបរិភោគទៀតផង។
តាមការសិក្សាស្រាវជ្រាវមួយដែលចេញផ្សាយដោយសាកលវិទ្យាល័យ Oxford University បានបង្ហាញថា ប្រេងអូលីវមានប្រសិទ្ធភាពជួយរក្សាសម្ពាធឈាមឱ្យស្ថិតក្នុងកម្រិតល្អធម្មតា ជួយកាត់បន្ថយ កត្ដាប្រឈមនឹងជម្ងឺបេះដូងនិងជម្ងឺមហារីក ជួយកាត់បន្ថយជាតិខ្លាញ់មិនល្អក្នុងឈាម ជួយថែរក្សាស្បែកឱ្យមានសំណើមជានិច្ច និងជួយឱ្យឆ្អឹងក្មេងលូតលាស់បានល្អ។
ប៊ីប៊ីឃ្យូ ឈីកខិន គឺជាភោជនីយដ្ឋានសាច់មាន់បាប៊ីឃ្យូ និងបំពងលេខ១ មកពីប្រទេសកូរ៉េខាងត្បូង ដែល១.៨៥០ហាងត្រូវបានបើករួចមកហើយនៅបណ្ដាប្រទេសនានាជុំវិញពិភពលោកដូចជា អាមេរិក ជប៉ុន សិង្ហបុរី អេស្ប៉ាញ ចិន ម៉ាឡេស៊ី ហ្វ៊ីលីពីន វៀតណាម ឥណ្ឌូណេស៊ី… ។
ប៊ីប៊ីឃ្យូ ឈីកខិន ត្រូវបានទិញសិទ្ធិផ្ដាច់មុខនាំចូលពីប្រទេសកូរ៉េដោយក្រុមហ៊ុន អ៊ី អេហ្វ ជី ដែលជាក្រុមហ៊ុននាំមុខគេក្នុងការបម្រើសេវាកម្មភោជនីយដ្ឋានលំដាប់អន្ដរជាតិ មានដូចជា ភោជនីយដ្ឋានប៊ីប៊ីឃ្យូ ឈីកខិន ដឹ ភីហ្សា ខមផេនី និងហាងការ៉េមស្វិនសិន។ ក្រៅពីបើកសាខាកោះពេជ្រនេះ ក្នុងឆ្នាំ២០១២ ប៊ីប៊ីឃ្យូ ឈីកខិន មានគម្រោងនឹងបើកសាខាថ្មីទៀតនៅកម្ពុជាក្រោម និងពង្រីកចំនួនសាខាច្រើនបន្ថែមទៀត ទាំងនៅរាជធានីភ្នំពេញ និងខេត្ដសៀមរាប៕
ចែករំលែកព័តមាននេះ