ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី៧ កញ្ញា ២០២៦នេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ប្រធានក្លឹបកីឡាបាល់ទាត់ព្រះខន័រាជស្វាយរៀង និងលោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញជាអធិបតីក្នុងពិធីចម្រើនព្រះបរិត្ត នៅកីឡាដ្ឋានព្រះខ័នរាជស្វាយរៀង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត មន្ត្រីរាជ្យការ គណៈគ្រប់គ្រងក្លឹប គ្រូបង្វឹក កីឡាករ ព្រមទាំងបុគ្គលិក រួមនឹងភ្ញៀវជាតិ-អន្ដរជាតិជាច្រើនរូប ក្នុងនោះក៏មានវត្តមានមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ ។
បើតាមមន្ត្រីគ្រប់គ្រងកីឡាដ្ឋានព្រះខន័រាជស្វាយរៀង បានឲ្យដឹងថា កីឡាដ្ឋានព្រះខន័រាជស្វាយរៀង អាចទទួលភ្ញៀវឲ្យចូលទស្សនា បាល់ទាត់ បានចំនួន៧,៥០២នាក់ក្នុងនោះកៅអីធម្មតា ៧,០០២នាក់ កៅអី VIP ៥០០នាក់ មានដាក់កង្ហាល់ត្រជាក់ និងម៉ាស៊ីនត្រជាក់ប្រកបដោយផាសុខភាព ។
ក្នុងឱកាស់នោះដែរក៏ មានការនិមន្តព្រះសង្ឃចំនួន៧អង្គចម្រើនព្រះបរិត និងវេប្រគេនទៀនចាំព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន០៦វត្តគឺ ៖ ១,វត្តជម្ពូរព្រឹក្សា (ព្រះមេគុណខេត្ត) ២,វត្តចន្ត្រី (ព្រះបាឡាត់គណខេត្ត) ៣,វត្តព្រៃឆ្លាក់ (ព្រះអនុគណក្រុងស្វាយរៀង) ៤,វត្តប្រជុំអង្គ ៥,វត្តវត្តចំបក់បិទមាស និង៦,វត្តតាជ័យ ៕









ចែករំលែកព័តមាននេះ