ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមា​ស​ភាព​​ប្រដាល់​​ ចុង​​សប្តាហ៍​​​នៅលើ​​ រេញ​ទូរទស្សន៍​​បាយ័ន

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សម អួន​លួង មកពី​ក្លឹប​​បាក់​ខែង​កីឡា ​ណាត់​ជួប​អ៊ុង វីរៈ មកពី​ក្លឹប​​កង​ទ័ព​ឆត្រ​យោង​៩១១ ប្រកួតគ្នា​នៅ​លើ​សង្វៀន​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ នា​ថ្ងៃ​សុក្រ ​ទី១២ សីហា ខាង​មុខ​នេះ ខណៈ​​ពុទ្ធ ហ៊ុយ មក​ពី​​ក្លឹប​​ពុទ្ធ​​សេរី​វង្សព្រែក​តាទែន​ ជួប​ចៅ វីរៈ មក​ពី​ក្លឹប​​គជ​សារ​កីឡា។ ​សម អួន​លួង ធ្លាប់​​ជា​ជើង​ខ្លាំង​​អង្រួន​​សង្វៀន CTN

រាជធានីភ្នំពេញ ៖ សម អួន​លួង មកពី​ក្លឹប​​បាក់​ខែង​កីឡា ​ណាត់​ជួប​អ៊ុង វីរៈ មកពី​ក្លឹប​​កង​ទ័ព​ឆត្រ​យោង​៩១១ ប្រកួតគ្នា​នៅ​លើ​សង្វៀន​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ នា​ថ្ងៃ​សុក្រ ​ទី១២ សីហា ខាង​មុខ​នេះ ខណៈ​​ពុទ្ធ ហ៊ុយ មក​ពី​​ក្លឹប​​ពុទ្ធ​​សេរី​វង្សព្រែក​តាទែន​ ជួប​ចៅ វីរៈ មក​ពី​ក្លឹប​​គជ​សារ​កីឡា។

​សម អួន​លួង ធ្លាប់​​ជា​ជើង​ខ្លាំង​​អង្រួន​​សង្វៀន CTN ជា​ច្រើន​ឆ្នាំ​មក​ហើយ លើក​​នេះ​គេ​ចង់​ភ្លក់​រស​ជាតិ​​នៅ​លើ​សង្វៀន​​ប៉ុស្តិ៍​​បាយ័ន​​​ម្តង​​​ ជា​ពិសេស​​ការ​មក​ប៉ះ​អ៊ុង វីរៈ​ ដែល​ជា​​កំពូល​​អ្នក​លេង​ស្នៀត​កណ្តាប់​ដៃ​ កម្លាំង​ខ្លាំង វាយ​លុក​មិន​រា​ថយ ។ សម អួន​លួង ​បើ​និយាយ​​ពី​ស្នៀ​ត​ប្រយុទ្ធ​នៅលើ​សង្វៀន គឺ​គេ​ពូកែ​ស្នៀត​​ជើង​ជាង​ ឯ​កម្លាំង​ខ្លាំងគួរ​សម ប៉ុន្តែចិត្ត​តូច​​បន្តិច​​ ​ទោះ​បី​ជា​​យ៉ាងណា​ក៏គេ​មិន​ញញើត​​នឹង​ការ​​មក​ប៉ះ​​​ អ៊ុង វីរៈ​លើក​នេះដែរ ព្រោះ​គេ​​ធ្លាប់​​​ស្គាល់​ចិត្ត​គូ​ប្រកួត​ម្នាក់​នេះ​ជា​ច្រើន​​ឆ្នាំ​មក​ហើយ។ ម្យ៉ាង​ទៀត ​បើ​គេ​​អាច​ទប់​ទល់​នឹង​កម្លាំង​វាយ​ចេញ​របស់​អ៊ុង វីរៈ​ឱ្យ​បាន​ច្រើន​បន្តិច​នោះ​បែប​មិន​មាន​អ្វី​ជា​បញ្ហា​​​ចោទ​ឡើយ ។ ​ចំណែក​អ៊ុង​ ​វីរៈ គេ​គិតថា ​គេ​ចាញ់​ប្រៀប​ខាង​កម្ពស់​សម អួន​លួង ដែល​អាច​ធ្វើ​​ឱ្យ​គេ​ជួប​ការ​​លំបាក​​ក្នុងការ​វាយ​លុក​បន្តិច តែ​ទោះ​យ៉ាងណា​ក៏​ត្រូវ​តែ​សាក​មើល​សិន​ដែរ ។

​ពុទ្ធ ហ៊ុយ និង​ចៅ វីរៈ មិនធ្លាប់​ប៉ះ​គ្នា​ពី​មុន​មក​ឡើយ ប៉ុន្តែ​សម្រាប់​​ជើង​ថ្មី១​គូ​នេះ​មាន​ល្បិច​ប្រយុទ្ធ​ប្រហាក់​ប្រហែល​គ្នា​អាច​ស៊ី​សង​គ្នា​​បាន​ គ្រាន់​តែ​​ពុទ្ធ​ ហ៊ុយ មួយ​រយៈ​​មក​នេះ​យីអ៊ុន​​របស់​គេ​មិន​សូវ​​ល្អ​ប៉ុណ្ណោះ ​​ទោះ​បីជា​យ៉ាង​ណា​ សង្ឃឹម​​ថា ​លើក​នេះ​គេ​នឹង​អាច​ស្តារ​កេរ្តិ៍​ឈ្មោះ​​មក​វិញ​បាន​ខ្លះ ។ ចំណែក​​អន សុខ​ហេង មកពី​ក្លឹប​​កង​ពល​តូច​លេខ​៣១ ជួប​សុខ ចំរើន​ស្រ៊ុន មកពី​ក្លឹប​ស៊ីម៉ាក់ ។

​ដោយ​ឡែក​​នា​ថ្ងៃសៅរ៍ ទី១៣ សីហា នៅ​លើ​សង្វៀន​ស្ថានីយ​ទូរទស្សន៍​​បាយ័ន​នេះ​ដែរ ​ឌុន រដ្ឋា មកពី​ក្លឹប​​អេភូថងកីឡា​ ជួប​សូយ វីរៈ ​មកពី​ក្លឹប​​អូដឹម​កីឡា ។ រវាង​គូ​នេះ​ក៏ជា​ជើង​ខ្លាំង​មាន​ល្បិច​ប្រយុទ្ធ​ក្រាស់​​ពេញ​​ខ្លួន​​ដូច​គ្នា ប៉ុន្តែ ដោយ​សារ​មិនធ្លាប់​​ជួប​គ្នា​ពី​មុន​មក​នោះ គេ​នៅ​មិន​ទាន់​​ដឹង​មុន​ថា អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​នោះ​ទេ ​។ ចំពោះ​រដ្ឋា​​ អន់​កម្លាំង​បន្តិច​​ កណ្តាប់​ដៃ​នៃ​ការ​វាយ​ចេញ​ក៏​យឺត​យ៉ាវ​ទៀត​ ម្យ៉ាង​ការ​មក​ប៉ះ​សូយ វីរៈ​លើក​នេះ ​គេ​ក៏​​មិន​ហ៊ាន​​ធានា​ថា យ៉ាង​ម៉េច​ដែរ ។ សូយ វីរៈ ​បើ​និយាយ​ពី​ផ្លែ​ជង្គង់​​របស់​គេ​សាហាវ​គួរ​សម ​ស្នៀត​ជើង​ទាត់​ចេញ​​បាន​រហ័ស​ ប៉ុន្តែ​ក៏​នៅ​មាន​ការ​កោត​ញញើត​រដ្ឋា​ខ្លះ​ដែរ ។ ឈិត រស្មី មកពី​ក្លឹប​អន្លង់​វែង​ជួប​ផន ប៊ុន ​ម៉ៅ មកពី​ក្លឹប​​បុរី​រាជ​សីហ៍​មាន​ឫទ្ធិ ។ ឈិត​ ង៉ុយ ​មកពីក្លឹប​ក្រសួង​កសិ​កម្ម​ ជួប​រស់ ឌីណា មកពី​ក្លឹប​​និរោធ​មាន​ជ័យ ៕