ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ Cha-Cha-Chaផ្តល់​រង្វាន់​​ជូន​ដល់​អ្នកឈ្នះ​រង្វាន់Beeline​ប្រចាំ​សប្តាហ៍

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ថ្ងៃទី​​​៩ ​ខែសីហា ​ឆ្នាំ ២០១១ ៖ កាលពី​​ថ្ងៃអាទិត្យ​​​សប្តាហ៍​​កន្លងទៅ​នេះ ​កម្ម​វិធី​​​​ទូរទស្សន៍​​​ Cha-Cha-Cha ​ដែល​​​ឧបត្ថម្ភ​​​ដោយ​ក្រុម​ហ៊ុន​​ Beeline Cambodia ​និងជា​កម្ម​វីធី​​ដែល​មាន​ការចាក់​ផ្សាយ​ជូន​ទស្សនា​​​រៀង​​រាល់​​​ ថ្ងៃអាទិត្យ​​វេលា​​ម៉ោង​​២​និង​៣០​នាទី​​​​ដល់​ម៉ោង​​​៤​​និង​​៣០នាទី​រសៀល ​​​ តាម​កញ្ចក់​​ទូរទស្សន៍​​

រាជធានីភ្នំពេញ  ថ្ងៃទី​​​៩ ​ខែសីហា ​ឆ្នាំ ២០១១ ៖ កាលពី​​ថ្ងៃអាទិត្យ​​​សប្តាហ៍​​កន្លងទៅ​នេះ ​កម្ម​វិធី​​​​ទូរទស្សន៍​​​ Cha-Cha-Cha ​ដែល​​​ឧបត្ថម្ភ​​​ដោយ​ក្រុម​ហ៊ុន​​ Beeline Cambodia  ​និងជា​កម្ម​វីធី​​ដែល​មាន​ការចាក់​ផ្សាយ​ជូន​ទស្សនា​​​រៀង​​រាល់​​​ថ្ងៃអាទិត្យ​​វេលា​​ម៉ោង​​២​និង​៣០​នាទី​​​​ដល់​ម៉ោង​​​៤​​និង​​៣០នាទី​រសៀល​​​ តាម​កញ្ចក់​​ទូរទស្សន៍​​បាយ័ន​ដែល​ទទួល​បាន​​ការ​ពេញ​និយម​​ជាច្រើន​​នោះ បាន​ប្រគល់​រង្វាន់​​ប្រាក់​​សុទ្ធ​​ចំនួន​​៥៧៥.០០០​​រៀល ជូន​ដល់​អ្នក​ស្រី​ ចាន់ ចិន ​ (ខៀវ ចាន់) ដែល​ជា​​ម្ចាស់​​លេខទូរស័ព្ទ​​ ០៦៧ ៣២៣ ៤៨០ ។

អ្នក​ស្រី​​ក៏ជា​អ្នក​ឈ្នះ​​រង្វាន់​ធំ​ទី១​​ គឺទូរស័ព្ទ​​​ស៊ីម២​ ស៊េរី​​ G5500  ​ម៉ាក Beeline  ​រួម​​ជាមួួ​យ​​​នឹង​ស៊ីម​​កាត​​ Beeline និង​កាត​​កោស​ដែល​​មាន​ទឹក​ប្រាក់​​៥ដុល្លារ​​ សម្រាប់​ការ​ចូលរួម​ផ្ញើ​​សារ​ទស្សន៍ទាយ​​​​នៅក្នុង​កម្ម​វិធី​​នេះ​ផងដែរ។ អ្នក​ស្រី​ ចាន់ ចិន ដែល​ជា​ប្រជា​ពលរដ្ឋ​​រស់​នៅ​ក្នុងភូមិ​ស្វាយជ្រំ​ ឃុំ​ស្វាយជ្រំ ​ស្រុក​ស្វាយ​ជ្រំ ​ខេត្ត​ស្វាយ​រៀង ​បាន​​​ថ្លែង​ឱ្យ​ដឹង​ពីអារម្មណ៍​​​របស់​ខ្លួន​ថា  អ្នក​ស្រី​​ពិតជា​ត្រេកអរ​ និង​មាន​សំណាង​​ណាស់​ដែល​​បាន​ឈ្នះរង្វាន់​​ទាំងនេះ​​ដោយ​នៅ​​ពេល​​នោះ​ អ្នក​ស្រី​​​​បាន​ផ្ញើ​​សារ​គាំទ្រ​​ក្រុម​ G3  ​ដែល​មាន​​លោក​​​ហង្ស​ ​សុធារិទ្ធ​ និង​កញ្ញា​​ ពេជ្រ  ពិសី ​ជាក្រុម​​​តារាកិត្តិយស​​ ដែល​បាន​ឈ្នះ​​កាល​ពី​​សប្តាហ៍​​ថ្ងៃអាទិត្យ​​ទី៣១ ខែកក្កដា ។

ទន្ទឹម​នឹង​​ការ​​ប្រគល់​រង្វាន់​​នេះ​ផងដែរ កម្ម​វិធី​​​ Cha-Cha-Cha  ​​ក៏​បាន​​រក​ឃើញ​​អ្នក​ឈ្នះ​​រង្វាន់​ថ្មី​ប្រចាំ​​សប្តាហ៍​​​ដែល​បាន​ផ្ញើ​សារ​​ SMS គាំទ្រ​​​ក្រុម​ G3  ​​របស់​លោក​​សុខ ​ជេក  និង​កញ្ញា​អាឡិច​ ​ដែល​ជា​​ក្រុម​​តារា​​​ចម្រៀង​​​រ៉ក់ ។  ​លេខដែល​​ឈ្នះរង្វាន់​​ទាំង​​៥​ រួម​មាន រង្វាន់​ទី១ ៖ ​ ០៩០ ៤៨៥ ២៣៥ ។ ​រង្វាន់​​​ទី២ៈ​ ០៦៧ ៨៩០ ៣៧១។ រង្វាន់​ទី៣ ៖ ​០៦៧  ៨០៤ ​៣៩៨ ។ រង្វាន់​​ទី​៤ៈ ​០៦៨ ៣៤៥ ៣៥១។  រង្វាន់​ទី៥​ ៖ ​០៩០ ៧៨០ ០៦៨ ។

គួររំលឹក​​ផងដែរថា  កម្មវិធី​​  Cha-Cha-Cha ​បាន​​ចាក់​ផ្សាយ​​តាម​កញ្ចក់​ទូរទស្សន៍​​​​បាយ័ន​​ អស់​រយៈពេល​​ជាង​១០​​ខែមក​ហើយ​ ​ហើយ​​តារា​​​កិត្តិយស​ និងប្រិយមិត្ត​ ដែល​បាន​ចូលរួម​​លេង​ក្នុង​កម្មវិធី​នេះ​នៅសប្តាហ៍​​មុនៗ ធ្លាប់​បាន​ឈ្នះទឹក​ប្រាក់​​ច្រើន​បំផុត​​រហូត​ដល់​ជិត​​​មួយ​​លាន​រៀល​ ក្នុងម្នាក់ៗ ។  លើសពី​ការកម្សាន្ត​​ សប្បាយ​​​ដោយទទួល​​បាន​​រង្វាន់​​ទឹក​​ប្រាក់​​​សុទ្ធ​​​នៅ​​​ក្នុង​កម្ម​វិធី​ អតិថិជន​  Beeline  ទាំងអស់​​ក៏អាច​ចួលរួម​ទស្សន៍​ទាយ​​ថា ក្រុម​ណា​​​មួយ​ជា​​អ្នក​ឈ្នះ​​ដោយ​​​ផ្ញើ​សារ​​​ជាអក្សរ​ G1 ឬ  G2 ​ឬ​ G3 ​​ទៅ​​កាន់​​លេខ​​ ៨៨៨ ដើម្បី​​ទទួល​បាន​រង្វាន់​ ជា​ទូរស័ព្ទ​ដៃ​​ម៉ាក​ Beeline  ដ៏ស្រស់​​ស្អាត​ និង​​កាត​កោស​ជាច្រើន​​រង្វាន់​​ផងដែរ ។

លេខទូរស័ព្ទ​ចំនួន​​​៥​លេខ  នឹងត្រូវ​​​ជ្រើស​រើស​ ដោយ​ប្រព័ន្ធ​​ចាប់​លេខ​ផ្សងសំណាង​ រៀងរាល់​​​សប្តាហ៍​​ថ្ងៃអាទិត្យ​ ដើម្បី​ទទួល​បានរង្វាន់​​​ទាំង​៥​ដែល​រួមមាន​ រង្វាន់​ទី១ ៖ ​ទូរស័ព្ទ​​​ស៊ីម២ ម៉ាក​​ Beeline​​(ស៊េរី​ G5500) ស៊ីម​​កាត​ និង​កាត​កោស​៥​ ដុល្លារ​ ​។  រង្វាន់​ទី​២ ៖ ទូរស័ព្ទ​​​​ស៊ីម​២ ម៉ាក​ Beeline  (ស៊េរី​​R221) ស៊ីម​​កាត​ និង​កាត​កោស​ ៥​ដុល្លារ ។ រង្វាន់​ទី៣​ ៖ ​កាត​​កោស​ដែល​មាន​ទឹក​ប្រាក់​ ២០​ដុល្លារ ។ រង្វាន់​ទី៤ ៖ កាត​កោស​ដែល​មាន​ទឹក​ប្រាក់​១០​ដុល្លារ ។  រង្វាន់​ទី​៥ ៖ កាត​​​កោស​​ដែល​មាន​​ទឹក​ប្រាក់​​ ៥ដុល្លារ ។

សម្រាប់​​​អ្នក​​ឈ្នះ​​​រង្វាន់​​​ជាកាត​​កោស ក្រុម​​ហ៊ុន​​​​នឹងបញ្ចូល​​​ទឹក​ប្រាក់​​ក្នុង​គណនី​ទូរស័ព្ទ​​របស់​​​​ពួក​​គេ​​​ដោយ​​ស្វ័យ​ប្រវត្តិ​​តែម្តង ។​ ​ទន្ទឹម​​នឹងកម្ម​វិធី​  Cha-Cha-Cha នេះ  ក្រុម​​ហ៊ុន​  Beeline  ក៏​បាន​​​នាំយក​​កម្មវិធី​​កម្សាន្ត​​ និង​កម្មវិធី​​​មាន​អត្ថ​ប្រយោជន៍​​ជាច្រើន​​ផ្សេង​​​ទៀត​ មក​ចាក់​​បញ្ចាំង​​​តាម​កញ្ចក់​​​ទូរទស្សន៍​​ ដូចជា​ កម្ម​វិធី​​ឋានមនុស្ស​លោក​ កម្មវិធី​ដំណើរ​​ទេសចរណ៍​​ កម្ពុជា ​កម្មវិធី​ប្រដាល់ កម្មវិធី​​ព័ត៌​មាន​ប្រចាំ​ថ្ងៃ​ កម្មវិធី​​​ប្រគំ​តន្ត្រី​​ ។ល។ ​ព្រមទាំង​​កម្មវិធី​វិទ្យុ​ ​ជា​ច្រើន​​ផ្សេងទៀត ៕